ភាគ37

259 11 1
                                    


"អបអរផងណា លោកអគ្គនាយក"មើលឃើញជីមីនសប្បាយចិត្តបែបនេះម៉ូលីយ៉ាក៏សប្បាយចិត្តមិនចាញ់គេប៉ុន្មានដែរ ដៃទន់ស្រលូនរលើបរលោងលើកឡើងឱបក្រសោបតបតទៅគេវិញយ៉ាងកក់ក្តៅដោយបាទដៃទះខ្នងគេថ្នមៗ បានបន្តិចមកទើបទាំងពីរនាក់ព្រមរបេះចេញពីគ្នា។​

"នេះគ្រាន់តែជាដំណែងបណ្តោះអាសន្នពេលលោកប៉ាមិននៅប៉ុណ្ណោះ"សំឡេងនិយាយទៅបូកជាមួយនឹងស្នាមញញឹមតែវាក៏មិនសូវស្រស់បស់ប៉ុន្មានដែរ មើលទៅនាងតូចដូចជារំភើបត្រេកអរជាងគេទៅទៀតគេខ្លាចថាថ្ងៃក្រោយនឹងធ្វើឱ្យនាងខកចិត្ត។​

"នេះជាជំហានដំបូងមិនចឹង? តទៅជីមីនត្រូវបង្ហាញសមត្ថភាពឱ្យលោកផាកបានឃើញ កុំបារម្ភអីគង់តែមានថ្ងៃដែលជីមីនជោគជ័យពិតប្រកដទេ"

"តាមពិតទៅ...បានធ្វើអគ្គនាយកឬអត់មិនសំខាន់ទេ អ្វីដែលរីករាយនោះគឺមានម៉ូជាលេខាបែបនោះពួកយើងនឹងមានពេលនៅក្បែរគ្នាច្រើនជាងមុន"សំដីនិយាយទៅខ្ចប់ជាមួយស្នាមញញឹមបបួលឱ្យស្រីតូចញញឹមទៅតាម  ឯបាតដៃមាំក្រាស់នៅមិនចេះស្ងៀមក៏ស្រវ៉ាក្រសោបក្តាប់ដៃនាងតូចថ្នមៗអង្អែលតិចៗដោយចុងម្រាមដៃ។​

"ទើបតែទាក់ទងគ្នាក៏ចង់ឆាប់ចងជើងខ្ញុំលឿនយ៉ាងនេះហេស?​"ស្តាប់សំដីជីមីនហើយនាងតូចក៏និយាយតបតវិញជាមួយទឹកមុខឌឺដងនាំឱ្យនាយឯនេះត្រូវលេចស្នាមញញឹមសើចស្ញេញមុននឹងឆ្លើយទៅនាងវិញ។​

"បន្ទោសបងក៏មិនត្រូវដែរ អ្នកណាឱ្យម៉ូដើររាយមុនស្នេហ៍គ្រប់កន្លែង?"

"នៅមាន​អាម្សៀលថ្ងៃមុនទៀត ឡើងធ្វើអគ្គនាយកហើយយល់ល្អគួរតែបញ្ឈប់គេទៅល្អទេ?​"

"ជីមីន!"

"យ៉ាងម៉េច? ប្រាប់ហើយថាកុំឱ្យការពារអ្នកដទៃនៅមុខមិត្តប្រុសខ្លួន"

"ស្តាប់មិនបានទេហេស?​"

"ឈប់និយាយជាមួយបងហើយ ខ្ញុំទៅរៀបចំឯកសារទុកឱ្យបងវិញល្អជាង"ស្រីតូចខាំមាត់និយាយទាំងគ្រឺតខ្នាញ់នឹងជីមីនសម្បើមណាស់មនុស្សស្អីនិយាយរកតែឈ្នះទោះនាងចង់នៅប្រកែកក៏គង់តែចាញ់គេដដែលហ្នឹង។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now