ភាគ39

303 12 0
                                    


   តាមចារិកលេងសើចច្រើនរបស់ខ្លួនយូហ្វីក៏មិនព្រមលែងនៅតែខាំសួររឿងនេះជាប់ឱ្យស្រីតូចជាមិត្តឯនេះត្រូវខ្ចឹបមាត់បើកភ្នែកភ្លឹសៗព្យាយាមនឹកគិតថានឹងគួរប្រាប់ទៅនាងបែបណា ពេលនេះខ្លួនគួរនិយាយថាម៉េច? ត្បិតរឿងនាងនិងជីមីនមានទំនាក់ទំនងអ្វីទាក់ទងគ្នាបែបណានៅមិនទាន់អាចនិយាយចេញមកបាន។​

"នាងជាមនុស្សពិសេសរបស់ខ្ញុំ"កំពុងតែស្ងាត់សុខៗសំឡេងជីមីនក៏លេចចូលមកកាត់បរិយាកាសឱ្យម៉ូលីយ៉ា​និងយូហ្វីបើកភ្នែកធំៗងាកសម្លឹងទៅមើលជីមីនទាំងពីរនាក់។​

"ជាមនុស្ស...ជាមនុស្សស្រីដែលខ្ញុំត្រូវការ"ឃើញក្រមុំទាំងពីរសម្លឹងខ្លួនឥតដាក់បែបនេះជីមីនក៏ទម្លាក់ភ្នែកសម្លឹងមើលចុះទៅក្រោមទាំងខ្លួនក៏អៀនមិនតិចដែរដែលត្រូវមកសារភាពពីទំនាក់ទំនងចំៗបែបនេះទាំងដែលវាជាលើកទីមួយព្រោះពីមុនមកទោះគេធ្លាប់ទាក់ទងស្រីច្រើនប៉ុណ្ណាក៏ដោយក៏មិនដែលឱ្យនាមស្រីណាជាមនុស្សពិសេសរបស់ខ្លួនដែល។​

"អីយ៉ា! ម៉េចក៏មិនឆាប់ប្រាប់?​"

"អ្នកទាំងពីរប្រៀបដូចជាមិត្តខ្ញុំចឹង អ្នកទាំងពីរទាក់ទងគ្នារឿងល្អយ៉ាងនេះសមថាមិនឱ្យខ្ញុំដឹងទេ?​"យូហ្វី​ក្របួចមាត់ឡើងសារជាថ្មីធ្វើឫកពារដូចជាអន់ចិត្តនិងខឹងខ្លាំងណាស់ចឹងពេលដឹងថាអ្នកដែលនាងទុកជាមិត្តបែរជាចង់លាក់បាំងនាងមិនឱ្យនាងដឹងតែយ៉ាងណាទោះជានាងខឹងមែនវាក៏គ្មានអីខុសដែលបើជាមិត្តមានរឿងលាក់បាំងគ្នាច្រើនយ៉ាងនេះនោះចាត់ទុកជាមិត្តស្អីទៅ។​

"មិនមែនខ្ញុំមិនចង់ប្រាប់ឯងទេ តែគ្រាន់តែថា..."

"រឿងរវាងពួកយើងនេះវាច្របូកច្របល់បន្តិចទើបមិនទាន់ចង់ប្រាប់ឯង"អាណិតតែអ្នកដែលមិនដឹងអីឯនេះទេនរណាទៅស្មានដល់ ដោយគិតថាយូហ្វីអន់ចិត្តពិតមែនម៉ូលីយ៉ាឯនេះក៏ខំប្រឹងរកពាក្យប្រកែកដោះសារដោយដៃខ្លួនកាន់ដៃមិត្តជាប់ក្រវីទៅមកតិចៗធ្វើឫកពារគួរឱ្យស្រលាញ់ចង់លួងនាងកុំឱ្យនាងខឹងទាំងមិនបានដឹងទេថាយូហ្វីនាងមិនបានខឹងគ្រាន់តែលោលែងតែប៉ុណ្ណោះ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now