ភាគ5

581 20 0
                                    


ជីមីនដើរចេញទៅបាត់ដោយបន្សល់ទុកស្រីតូចម៉ូលីយ៉ានៅឈរឆ្កឹងកណ្តាលវិមានដូចរូបចម្លាក់មិនមាត់កអ្វីមិននិយាយស្តីអ្វី​ឬសូម្បីតែកម្រើក ផ្ទៃមុខតូចនៅ​នឹងថ្កល់មិនបានបង្ហាញឱ្យដឹងថាក្នុងចិត្តនាងគិតយ៉ាងណាតែយើងក៏ស្មានដឹងរួចទៅហើយ ជីមីនមើលងាយនាងប្រៀបប្រដូចទៅនិងស្រីរកសុីផ្លូវភេទបែបនេះហើយនាងនៅអាចសប្បាយត្រេក​អរបានយ៉ាងម៉េច។

"កុំទៅខ្វល់និងពាក្យសំដីគេអី គេស្រវឹងសំដីតែងតែអាក្រក់បែបនឹងឯង"ដោយមើលឃើញ​អាការៈ​នាងតូចមិនសូវស្រួលលោកផាកក៏ចូលខ្លួនមកលួងលោមកុំឱ្យនាងទៅគិតខ្វល់ពីសំដីកូនប្រុសខ្លួននាំតែពិបាកចិត្តអី។​

"..."ម៉ូលីយ៉ាមិនឆ្លើយតបអ្វីច្រើនបានត្រឹមតែងក់ក្បាលយល់ស្របភ្ជាប់ជាមួយនិងស្នាមញញឹមមិនសូវសម។ ទោះបីជាខ្លួនមិនពេញចិត្តនិងសំដីជីមីនយ៉ាងណាក៏ដោយតែនាងមកទីនេះហើយនាងមិនមែនជាអ្នកនាងម្ចាស់មកពីណាទេយ៉ាងណាត្រូវតែខាំមាត់សង្កត់ចិត្ត អត់ទ្រាំ អត់ធន់ទើបអាចនៅបានសុខ។​

បន្ទប់ជីមីន_

ក្រលែកមកមើលមនុស្សស្រវឹងឯនេះវិញក្រោយត្រឡប់ចូលមកដល់ក្នុងបន្ទប់ក៏សន្សឹមដាក់ខ្លួនចុះអង្គុយលើពូកថ្នមៗលើកដៃស្ទាបថ្ពាល់ដែលនៅសល់ស្នាមត្រាបាតដៃរបស់អ្នកជាឪពុកនៅឡើយ។

ម្ចាស់ខ្លួនបែរក្រោយងាកទៅទាញយករូបថតអ្នកជាម្តាយដែលដាក់តាំងយកមកមើលដោយកែវភ្នែកស្រទន់ជាមួយនិងស្នាម​ញញឹមដែលបង្ហាញឱ្យដឹងថាគេស្រលាញ់ម៉ាក់ខ្លួនខ្លាំងកម្រិតណា។​

"ស្រីម្នាក់នោះមកនៅក្នុងផ្ទះយើងហើយ"

"នាងចង់មកជំនួសដំណែងម៉ាក់"

"តែម៉ាក់កុំភ័យ ខ្ញុំនឹងមិនអនុញ្ញាតឱ្យអ្នកណាមកធ្វើជាម្ចាស់ស្រីក្នុងផ្ទះនេះក្រៅពីម៉ាក់នោះទេ"

"មិនថាប្រើវិធីអ្វីក៏ដោយខ្ញុំនឹងដកនាងចេញពីទីនេះឱ្យបាន"បញ្ចប់សំដីទៅកែវភ្នែកដ៏ទន់ភ្លន់មុននេះក៏ប្រែក្លាយជាខ្មៅស្រអាប់ពោពេញទៅដោយកំហឹង​មុននឹងលូកដៃដាក់រូបថតម្តាយតាំងត្រង់ចំណុចដើមរួចប្រាស់ខ្លួនគេងលើពូកទន់ៗទាំងមិនបានសម្អាតកាយ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now