ភាគ16

427 10 0
                                    


ព្រឹកថ្ងៃថ្មី_

ពន្លឺព្រះអាទិត្យ​ចាប់បង្ហាញខ្លួនឡើងមកសារជាថ្មីបញ្ចេញរស្មីចាំងបំភ្លឺផ្ទៃលោកទាំងមូល។​ព្រឹកនេះផ្ទៃមេឃស្រឡះខ្យល់ឱកាសល្អផ្តល់ផលឱ្យបក្សាបក្សីហោះហើរលេងយ៉ាងសេរីលើផ្ទៃមេឃខៀវស្រងាត់ចំណែកឯផ្កានិងរុក្ខជាតិលើដីឯនេះវិញក៏ដុះលូតលាស់បានយ៉ាងល្អ ស្រស់បស់​គួរឱ្យទាក់ភ្នែក។​

ដកភ្នែកចេញពីទេសភាពយើងក្រលែកមកមើលប្រុសស្រីមួយគូឯនេះវិញក្រោយពីសម្រាកនៅភូមិគ្រឹះគ្រួសាររីនមួយយប់ដូចអ្វីដែលអ្នកស្រីរីនចង់បានហើយនោះទាំងពីរនាក់ក៏ប្រញាប់រូតរះរៀបចំត្រឡប់ទៅវិញទាំងព្រលឹម។​

នៅតាមផ្លូវសភាពចរាចរណ៍ពេលព្រឹករញ៉េរញ៉ៃកកស្ទះដោយមនុស្សជាច្រើនកំពុងសម្រុកស្រូតដំណើរទៅធ្វើការរៀងៗខ្លួនបង្ករជាសំឡេងចេចចាចនិងសំឡេង​សុីផ្លេផ្សេងៗមកប៉ះស្លឹកត្រចៀកគួរឱ្យធុញទ្រាន់ ខុសស្រឡះពីក្នុងឡានដែលម្នាក់ៗស្ងាត់មាត់ស្ងាត់កស្ងៀមស្ងាត់មិនហ៊ាននិយាយអ្វីមិនសូម្បីតែមើលមុខគ្នា។​
............
ទិដ្ឋភាព​ភាពមុននេះ...

ពន្លឺព្រះអាទិត្យ​ចាប់លេចខ្លួនឡើងចាំងជះមកប៉ះនឹងរាងកាយប្រុសស្រីមួយគូដែលកំពុងគេងឱបគ្នាយ៉ាងស្និតស្នាលក្នុងភួយតែមួយដែលមួយគូនេះគ្មាននរណាផ្សេងក្រៅពីជីមីននិងម៉ូលីយ៉ានោះទេ។​រាងកាយតូចស្តើង​ម៉ូលីយ៉ា​គេងលង់លក់យ៉ាងស្កប់ស្កល់ ក្បាលតូចដាក់កើយលើដើមដៃនាយកំលោះឯខ្លួនក៏សន្សឹមត្បុលចូលទៅក្នុងដើមទ្រូងមាំហាប់របស់ជីមីនខ្ចីខ្លួនគេមកបាំងដើម្បីគេចពីពន្លឺដែលចាំងចូលមករំខាន។​

"អឹម!​"សំឡេងគ្រហឹមតិចៗចេញពីបំពង់កស្រីតូច ទាំង​ពីរនាក់សុទ្ធតែមិនបានដឹងដូចគ្នាថាខ្លួនពួកគេកំពុងឱបគ្នាយ៉ាងស្អិតរមួតថ្នាក់នេះត្បិតយប់មិញបានដឹងស្រាប់ទៅហើយថាម្នាក់ៗគេងផ្សេងគ្នាដោយម៉ូលីយ៉ាគេងលើគ្រែចំណែកជីមីនគេងខាងក្រោម តែកាលដែលមកនៅក្បែរគ្នាបែបនេះក៏អាចស្មានដឹងថាអ្នកណាគេងអាក្រក់ហើយរមៀលចុះមក។​

ក្រាក~​

សំឡេងទ្វារបន្ទប់របើកឡើងដោយដៃអ្នកស្រីរីន ជំហាន​ជើងមនុស្សចាស់ដើរចូលមកក្នុងបន្ទប់ទាំងចងចិញ្ចើមជាប់ត្បិតលើគ្រែមិនឃើញមានមនុស្សឯបន្ទប់ក៏ស្ងាត់បាត់វត្តមានកូនស្រីខ្លួននិងនាយកំលោះម្នាក់នោះឱ្យឈឹង។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now