ភាគ29

335 10 0
                                    


ពេលស្តាប់លឺថាយូហ្វីក៏មានមិត្តម្នាក់លាឈប់ជាងមួយសប្តាហ៍បែបនេះម៉ូលីយ៉ាក៏រាងភ្ញាក់ផ្អើលបន្តិចដែរព្រោះវាចៃដន្យពិតមែនបើកុំតែនាងប្រាប់ថាមិត្តនាងជាអ្នកអនាម័យទេនោះម៉ូលីយ៉ានឹងគិតថាមិត្តម្នាក់នោះជាជីមីនមិនខាន។​

"មិត្តម្នាក់នោះសំខាន់ណាស់ហេស?"និយាយគ្នាសើចសុខៗម៉ូលីយ៉ាក៏ត្រឡប់មកសភាពធម្មតាវិញសូម្បីតែសាំងវិចដែលកាន់ក្នុងដៃក៏ញ៊ាំលែងចូលធ្វើឱ្យយូហ្វីចាប់អារម្មណ៍ដឹងបានថាក្នុងចិត្តនាងកំពុងកើតអ្វីទើបសួរឡើង។​

"ខ្ញុំមិនដឹងទេ"លឺសំណួររបស់យូហ្វីហើយនាងតូចចាប់ងើបមុខឡើងក្រវីក្បាលដោយទឹកមុខស្រពោបស្រពោន។​

យូហ្វីសួរនាងបែបនេះឱ្យនាងឆ្លើយបែបណា? ជីមីនសំខាន់ខ្លាំងណាស់មែនទេទើបនាងត្រូវកើតទុក្ខពេលគេមិននៅ? ប្រុសម្នាក់នោះសំខាន់ណាស់ឬទើបនាងត្រូវឈឺចាប់ពេលអវត្តមានរូបគេ? នាងមិនដឹងទេថាគេសំខាន់ប៉ុណ្ណាដឹងត្រឹមថាគេមិននៅក្បែរខ្លួននាង​វាធ្វើឱ្យនាងមានអារម្មណ៍ថាគ្មានអ្វីៗទាំងអស់ គ្រប់យ៉ាងគឺទទេស្អាតដូចវាលលំហ។​

"មិត្តម្នាក់នោះ...ជាមនុស្សប្រុសមែនទេ?​"ស្តាប់ចម្លើយស្ទាក់ស្ទើរចេញពីមាត់ម៉ូលីយ៉ាភ្លាមយូហ្វីក៏ចាប់សួរសំណួរបន្ទាប់ដោយស្មានក្នុងចិត្តនូវចម្លើយជាមុនរួចជាស្រេច។​

"អឹម..."

"នាងប្រហែលជាស្រលាញ់គេហើយ"ម៉ូលីយ៉ាគ្រាន់តែបញ្ចេញសំឡេងអឹមបញ្ជាក់ចម្លើយភ្លាមយូហ្វីក៏ចាប់សន្មត់ឡើងយ៉ាងឆាប់រហ័សឱ្យនាងតូចដែលកំពុងអង្គុយនៅពីមុខនោះចាប់ផ្តើមធ្វើភ្នែក​ក្រឡេបក្រឡាប់​ធ្វើខ្លួនមិនត្រូវ​។​

"មិនមែនបែបនោះទេ..."

"នាងនឹកគេពេលគេមិននៅ នឹករូបរាងពាក្យសំដីដែលគេធ្លាប់ធ្វើនិងនិយាយតែនាងមិនច្បាស់ក្នុងចិត្តថាឋានៈគេជាអ្វីក្នុងចិត្តនាងឱ្យប្រាកដ នោះហើយគឺស្នេហា"ម៉ូលីយ៉ាមិនទាន់និយាយចប់ផងយូហ្វីក៏និយាយកាត់នូវពាក្យជាច្រើនដែលស្តាប់មកវាក៏ត្រូវនិងចាក់ចំបេះដូងទន់ជ្រាយរបស់​នាងជាខ្លាំង។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now