ភាគ41

287 8 1
                                    

  
    ក្រលែកមកក្នុងបន្ទប់ទឹកឯនេះវិញ ម៉ូលីយ៉ាក្នុងសភាពទឹកមុខស្លេកស្លាំងយកដៃក្បងទឹកពីឡាបូលាងដៃយកមកលុបលាងមុខឱ្យខ្លួនឯងបានស្វាងខ្លះត្បិតនាងក៏មិនច្បាស់ឡើយថាខ្លួនកើតអ្វីឱ្យប្រាកដ មុននេះនាងគ្រាន់តែមិនស្រួលចិត្តរឿងឈ្លោះគ្នាជាមួយជីមីនប៉ុណ្ណោះតែពេលដើរមកដល់ទីនេះនាងស្រាប់តែវិលមុខខ្លួនឈមិនចង់នឹងរកកល្បចង់ដួល។

"ម៉ូលីយ៉ា?"

"អេ! យ៉ាងម៉េចហើយហ្នឹង?"ឈ្មោះស្រីតូចឧទានឡើងមកមុនហ្នឹងម្ចាស់សំឡេងដែលដង្ហោយហៅឈ្មោះនាងរត់ស្ទុះចូលមកត្រកងបីរាងកាយដែលបម្រុងនឹងដួល។

   មុននេះក្រោយលុបលាងមុខស្អាតបាតហើយកាយតូចក៏រហ័សដើរចេញមកវិញទាំងធីងធោង ម៉ូលីយ៉ាក្នុងខ្លួនមិនស្រួលជាខ្លាំងតែក៏ខំប្រឹងបោះជំហ៊ានចេញមក ពេលមកដល់ខាងក្រៅជើងទាំងគូចាប់ស្ពឹកស្រពន់បិះតែនឹងដួលបាត់ទៅហើយសំណាងដែលនាយកំលោះ សុងហូឆ្លងកាត់មើលឃើញរត់ស្ទុះមកគ្រានាងទាន់។

"សិស្សច្បង?"

"ម៉ូយ៉ាងម៉េចហ្នឹង? មិនស្រួលខ្លួនមែនទេ?"ដៃទាំងគូចាប់ក្រសោបកាយតូចជាប់ កែវភ្នែកពោពេញទៅដោយភាពអាណិតអាសូរ្យសម្លឹងនាងឥតដាក់មុននឹងសំឡេងដែលពោពេញដោយក្តីបារម្ភពោលចេញមក។

   ទម្ងន់នៅក្នុងរង្វង់ដៃនាយពេលនេះស្រាលល្ហើក សុងហូឯនេះក៏ចាប់ដឹងពីភាពមិនប្រក្រតីនិងខុសប្លែករបស់នាងភ្លែត។ មនុស្សស្រីធ្លាប់តែញញឹមស្រស់បស់មានសាច់មានឈាមពេលនេះរូបរាងនាងដូចជាស្គមជាងមុន រាងកាយនាងហាក់ស្លេកស្លាំងល្ហិតល្ហៃស្រាលដូចជាសំឡីឯសំឡេងដែលហៅគេនេះក៏ខ្សោយស្តាប់មិនចង់បានទោះមិនប្រាប់ក៏គេអាចស្មានដឹងទៅហើយថានាងដូចជាមិនស្រួលនោះទេ។

"អត់ទេ! គ្រាន់តែវិលមុខបន្តិចប៉ុណ្ណោះ"

វិលមុខបន្តិច?
   គ្រប់យ៉ាងដែលបង្ហាញមកពេលនេះសុងហូមើលឃើញយ៉ាងច្បាស់ទៅហើយទោះនាងខំកុហកអ្នកដទៃតែរាងកាយនាងវាគ្មានកំលាំងគ្រប់គ្រាន់ចូលរួមសហការជាមួយនាងនោះទេ ឃើញត្រឹមទឹកមុខនេះអ្នកណាក៏អាចមើលដឹងថានាងកំពុងឈឺ។

ម៉ាក់ចុងជាទីស្រលាញ់Tahanan ng mga kuwento. Tumuklas ngayon