ភាគ43

537 15 11
                                    

   
   កែវភ្នែកមុតស្រួចឡើងក្រហមពោពេញទៅដោយសសៃបាញ់សម្លឹងទៅមើលមនុស្សស្រីដែលខ្លួនស្រឡាញ់នៅលើគ្រែជាមួយប្រុសដទៃ។ រូបភាពទាំងអស់ចូលពេញខួរក្បាល កំហឹងទាំងអស់ចូលងំពេញក្នុងចិត្ត តាំងពីទំនាក់ទំនងនេះចាប់ផ្តើមគំនិតស្មោគគ្រោកលើនាងគេទម្លាក់ចោលទាំងអស់ ជួសមកវិញដោយចិត្តអាណិតស្រលាញ់ គេគិតមករហូតថានាងជាស្រីល្អ ជាមនុស្សល្អទោះយូហ្វីនិយាយបែបណាក៏នាយមិនចង់ជឿដែរតែពេលនេះគេបានឃើញវាច្បាស់ផ្ទាល់ហ្នឹងភ្នែកខ្លួនហើយ...

ឌឹប!

"អូយ៎!"

"ឆាប់ចេញពីទីនេះទៅ!!"កាយវិញការហាក់លឿនជាងពាក្យសំដី កាយក្រាស់ស្ទុះមកដោយកំហឹងចាប់ដាល់ប្រុសនោះមួយដៃមុននឹងស្រែកបណ្តេញគេខ្លាំងៗឱ្យអ្នកដែលត្រូវដេញរហ័សរត់ចេញទៅមុននឹងត្រូវធ្ងន់ជាងនេះ។

    ក្រោយបន្លាក្នុងចិត្តចាកចេញទៅកែវភ្នែកក្រហមឆ្អៅរោលដោយកំហឹងចាប់បង្វែសម្លឹងមកកាន់ម៉ូលីយ៉ាវិញម្តង។កែវភ្នែកទទេរស្អាតចាប់សម្លឹងទៅកាន់នាងតូចដែលកំពុងព្យាយាមរៀបចំសម្លៀកបំពាក់ផ្នែកខាងលើខ្លួនឱ្យបានរៀបរយ ឃើញរូបភាពបែបនេះចិត្តគេកាន់តែឈឺឡើងខ្ទកៗ។
គេគួរធ្វើយ៉ាងណា? គេស្រលាញ់នាងណាស់ ស្រឡាញ់ខ្លាំងស្ទើរតែស្មើនឹងជីវិតខ្លួន តែនាងបែរជាធ្វើបែបនេះ!

"ជីមីន..."

"យប់មិញបាត់ទៅពេញមួយយប់ហើយនៅមិនទាន់ឆ្អែតឆ្អន់ទៀតមែនទេ...ទើបត្រូវនាំប្រុសបន្ថែមមកដេកដល់ក្នុងបន្ទប់បែបនេះ?"

"បងកំពុងតែនិយាយពីអី?"

"យប់មិញ...នៅជាមួយប្រុសម្នាក់នោះរហូតដល់ទៅធ្វើការមិនបានហើយនាងនៅមិនទាន់ឆ្អែតទៀតមែនទេ?"

"មីន...បង...បងដូចជាកំពុងតែយល់ច្រឡំមកលើខ្ញុំហើយ..."

"យល់ច្រឡំ?"

"ហ្អឹស! យប់មិញនាងបាត់ទៅខ្ញុំមើលមិនឃើញអាចថាយល់ច្រឡំ...តែចាប់បាននៅលើគ្រែមើលឃើញផ្ទាល់និងភ្នែកបែបនេះហើយនាងហ៊ាននិយាយថាយល់ច្រលំទៀតមែនទេ?!"កែវភ្នែកក្រហមឆ្អិនឆ្អៅដូចមនុស្សគ្មានសតិសម្លឹងមកកាន់នាងតូចរួចម្ចាស់កាយក៏ស្រាប់តែរត់មកចាប់ច្របាច់ដើមដៃនាងរហូតអារម្មណ៍ភ័យខ្លាចនិងឈឺចាប់ឡើងមកគ្របដណ្តប់កាយតូច។

You've reached the end of published parts.

⏰ Last updated: Feb 16, 2023 ⏰

Add this story to your Library to get notified about new parts!

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now