ភាគ13

468 12 0
                                    


តំណក់ទឹកសន្សើមនាពេលព្រលឹមស្រក់ចុះមកតក់ៗ ផ្ទៃមេឃដែលបើកថ្ងៃមុននេះប្រែជាស្រទុំទាំងព្រឹក​ខ្យល់ត្រជាក់ធ្លាក់ចុះមកឱ្យអ្នកដំណើរថ្មើរជើងនិងអ្នកដំណើរដោយកង់ម៉ូតូត្រូវរងារញ័រខ្លួន។ អាកាសធាតុ​ចាប់ប្រែប្រួលភ្លាមៗតែសំណាងដែលម៉ូលីយ៉ាត្រូវធ្វើដំណើរដោយឡានជាមួយ​ជីមីនទើបមិនបានទទួលរងខ្យល់ត្រជាក់ដូចអ្នកឯទៀត។​

ក្នុងឡានទាំងមូលមានសភាពស្ងប់ស្ងាត់ក្រោយស្តាប់តាមសំដីឪពុកទទួលជូនស្រីតូចទៅមន្ទីរពេទ្យមកតាមផ្លូវម្នាក់ៗក៏គ្មានអ្វីត្រូវនិយាយ គ្មានសំដីត្រូវ​ចរចា មានតែអង្គុយស្ងាត់មាត់រៀងៗខ្លួនរស់នៅម្ខាងម្នាក់ យ៉ាងណាបែបនេះវាក៏ល្អ​បើនិយាយគ្នាមានតែឈ្លោះ​ទាស់ទែងទៀតតែប៉ុណ្ណោះ។​ស្រីតូចម៉ូលីយ៉ាដាក់ក្បាលផ្អែកនឹងបង្អួចកញ្ចក់ឡានដកដង្ហើមចេញចូលស្ទើរស្ទះទ្រូងសម្លឹងមើលផ្លូវដែលពួកគេធ្វើដំណើរតាមបង្អួចកញ្ចក់ឡាន ក្នុងទ្រូងអួលថប់មិនមែនព្រោះផ្លូវខាងមុខចង្អៀតឱ្យនាងធុញទ្រាន់នោះទេតែព្រោះប្រុសក្បែរដៃ។​

"តាមពិតទៅភ្នែកខ្ញុំមិនបានកើតអីធ្ងន់ធ្ងរនោះទេ វាទៅជាបែបនេះព្រោះតែអ្វីលោកប្រហែលជាដឹងក្នុងចិត្តហើយ"

"ខ្ញុំមិនចង់នាំទុកដល់អ្នកណាទេបើលោករវល់ជូនខ្ញុំទៅផ្ទះវិញចុះ"ស្រីតូចខាំមាត់ស្រដីឡើងងាកមើលទៅខាងក្រៅជាប់មិនហ៊ានសូម្បីសម្លឹងឱ្យចំអ្នកក្បែរខ្លួន។​មិនមែននាងភ័យ​ខ្លាចអីជាមួយគេនោះទេតែនាងមានអារម្មណ៍ថាឈឺចាប់ហើយក៏មិនដឹងថានឹងប្រឈមមុខសម្លឹងគេបានដោយរបៀបណាស្របពេលដែលឃើញមុខគេនាងក៏នឹកឃើញរឿងពីយប់មិញបាត់ទៅហើយ។​

"ជូននាងទៅវិញហើយខ្ញុំអាចទៅធ្វើការបានទេ? បើប៉ាដឹងខ្ញុំមានរឿងទៀតមិនខាន"

"រៀនប្រើខួរក្បាលគិតខ្លះផង"ដៃកាន់ចង្កូតឡានជាប់តែក៏ឆ្លៀតបែរមកថាឱ្យមនុស្សស្រីមាឌតូចក្បែរខ្លួនប៉ាច់ៗ គេដឹងក្នុងចិត្តថាគេខុសយប់មិញ​កម្រោលចូល​មួម៉ៅ​ក្តៅ​ក្រហាយធ្វើបាបនាងមិនចេះគិត តែយ៉ាងណាមាត់គេនៅតែខ្លាំងមិនខ្ចីសុំទោសសូម្បីសំដីល្អៗពិរោះភាសាក៏និយាយមិនចេញសូម្បីតែមួយម៉ាត់ ហើបមាត់តជាមួយនាងពេលណាពាក្យដែលនិយាយចេញមករឹងកំព្រឹសស្តាប់មិនចូល។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now