ភាគ12

466 13 0
                                    



កាយតូចស្រាលដូចសំឡីរបស់ម៉ូលីយ៉ាត្រូវបោះមួយទំហឹងទៅលើពូកទន់ៗដោយស្នាដៃប្រុសមាឌមាំមុននឹងអ្នកដែលបោះព្យាយាមហក់សង្គ្រប់ឡើងមកទ្រោបពីលើរាងកាយតូចស្តើងភ្លាមៗ។​ដៃមាំក្រាស់រឹងកំព្រឹសឡើងសសៃចាប់ស្រវ៉ាច្របាច់ដៃតូចៗទាំងគូរបស់អ្នកនៅពីក្រោមខ្លួនទាញឡើងទៅលើផុតក្បាលច្រត់ជាប់នឹងសាច់ពូកមិនឱ្យអ្នកដែលត្រូវចាប់មានសិទ្ធប្រើកម្លាំងដៃខ្លួនមករើបម្រះបានមានតែប្រឹងរមៀលខ្លួនទៅមក​ទធាក់ជើងខ្លាំងៗព្យាយាមគេចខ្លួនពីការចាប់សង្គ្រប់របស់ប្រុសម្នាក់នេះ។​

"លែង! លែងខ្ញុំណា! អាមនុស្សឆ្កួតកាម អាមនុស្សរោគចិត្ត!​"សំដីស្រែកជេរប្រទេចម៉ាត់ៗដោយកាយតូចព្យាយាមរើគេចមុខពីការតាមថើប​ញក់ញីរបស់អ្នកម្ខាងទៀតត្រង់ចំណុចថ្ពាល់និងចំណុចមាត់ខ្លួន តែថាពាក្យជេរអស់ទាំងនេះវាក៏មិនបានជួយស្អីនាងឡើយ។​

ពាក្យជេររបស់ស្រីទន់ខ្សោយម្នាក់នេះដូចជាគ្មាន​ប្រសិទ្ធភាព​អ្វីអ្នកដែលស្តាប់ឮហាក់មិនចាប់អារម្មណ៍ឈឺក្បាលជាមួយគិតតែពីអោនថើប​ឈ្មុសឈ្មុល​ស្រង់យកក្លិបក្រអូបៗត្រង់ចំណុចកញ្ចឹងកសខ្ចីទន់ល្វក់តាមវ័យរបស់នាង។​ច្រមុះស្រួចចាប់ស្រង់ក្លិនត្រង់ចន្លោះកតូចពីម្ខាងទៅម្ខាងយ៉ាងឈ្លក់វង្វេង ក្លិនផ្កាក្រអូបសុិចសុីសាយភាយពេញក្នុង​ច្រមុះខាប​អន្ទងយកព្រលឹងប្រុស​ព្រៃផ្សៃ​ម្នាក់នេះឱ្យងប់ចង់ថើបហើយថើបទៀតរកដកខ្លួនមិនរួច។​

"ហឹកៗ ឈប់ទៅណាខ្ញុំសុំអង្វលោក"​តំណក់ទឹកថ្លាៗចាប់ហូរជ្រាបមកឱ្យរហាមកាត់លើផែនថ្ពាល់ទន់រលោង អ្នកដែលព្យាយាមរើបម្រះស្ទើរដាច់ខ្យល់មុននេះចាប់យំឡើងសសឹកញ័រខ្លួន​ទទ្រើត​ក្រោមទ្រូងនាយកំលោះដោយភាពភ័យខ្លាច ពេលនេះនាងខ្លាច​គេណាស់ នាងហត់ហើយ ហត់នឹងទទួលរងការប្រមាថមើលងាយទាំងផ្លូវចិត្តនិងរាងកាយ ហត់ជាមួយនឹងការរើបម្រះទាំងដឹងថាកម្លាំងវា​ស្តួចស្តើងធ្វើអីមិនបានក្រៅពីដេកយំទទួលរងការបំពាន។​

តំណក់ទឹកក្តៅ​ឧណ្ហៗ​ហូរស្រោចចុះមកប៉ះផ្ទៃមុខនាយកំលោះដែលកំពុងឈ្លក់វង្វេងថើបបំពាននាងឱ្យគេមានសតិខ្លះងើបខ្លួនឡើងបន្តិចសម្លឹងមើលមនុស្សស្រីទន់ក្រោយកំពុងបិតភ្នែកយំឱ្យសសឹកគួរឱ្យសង្វេគ។​អារម្មណ៍​ចម្លែកចាប់កើតមានឡើង គេស្អប់ គេខឹងស្រីម្នាក់នេះខ្លាំងណាស់ ចង់ធ្វើបាបដាក់ទោសឱ្យនាងរាងចាល ចង់បំផ្លាញជីវិតនាងឱ្យរស់នៅទីនេះមិនបាន តែហេតុអីគ្រប់ពេលតាំងចិត្តធ្វើបាបនាងគេបែរជាមិនដាច់ចិត្ត? ហេតុអីពេលឃើញទឹកភ្នែកនាងហើយគេធ្វើវាបន្តទៀតមិនរួច?​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now