ភាគ25

367 13 0
                                    

កែវភ្នែកតូចប្រទាក់ទៅនឹងអាវក្នុងចងពង់អត់ខ្សែពណ៌ក្រហមរបស់មនុស្សស្រីដែលនាងអាចស្មានដឹងបានថាជាម្ចាស់វាជានរណា រួចខ្លួនក៏ឈានជើងទៅមុខឱនរើសអាវនោះឡើងទាំងដៃញ័រតតាត់សម្លឹងទៅបន្ទប់ជីមីនជាប់ខាំមាត់មុននឹង...

ក្រាក!​

"អាយ៎​! នាងធ្វើស្អី?​!​"

ទ្វាបន្ទប់របើកឡើងយ៉ាងទាន់ហន់ដោយដៃម៉ូលីយ៉ាបង្ហាញឱ្យនាងឃើញយ៉ាងច្បាស់ពីទិដ្ឋភាពនៅក្នុងបន្ទប់ពេលនេះ។​រូបភាពដែលនាងកំពុងឃើញគឺជីមីននឹងស្រីល្អកាលពីព្រឹកនៅដេកលើគ្រែតែមួយអោបគ្នាយ៉ាងស្អិតរមួត តាមស្មានមើលរាងកាយទាំងពីអាក្រាតននោលគោកមានត្រឹមភួយក្រាស់បាំងប៉ុណ្ណោះត្បិតខោអាវពួកគេទាំងអស់នៅរាយប៉ាយពេញលើឥដ្ឋក្នុងបន្ទប់។​

ម្រាមដៃតូចក្តាប់អាវក្នុងស្រីមិនចេះខ្មាស់អៀននោះនៅក្នុងដៃរហូតដល់ខ្ទក់មុននឹងលើកវាគប់ទៅរកម្ចាស់ដើមវិញចំកណ្តាលមុខមិនខ្លាចក្រែងញញើតនឹងប្រុសដែលជាខ្នងបង្អែកនាងនៅក្បែរនោះ។​

"អាយ៎​!​"

"ម៉ូលីយ៉ា!​!​"សំឡេងស្រីជើងល្អស្កាឡាស្រែកឡើងនាំអារម្មណ៍ឱ្យនាយកំលោះខឹងក្តៅឈួលស្រែកហៅឈ្មោះនាងស្រីមួយទំហឹង។​

"ឱ្យមាន​សីលធម៌​ខ្លះផង! ធ្វើអីក៏គួរក្រែងចិត្តមនុស្សស្រីក្នុងផ្ទះនេះខ្លះដែរ បើអ្នកបម្រើផ្សេងទៀតឡើងមកឃើញរបស់សម្រាមអស់ទាំងនេះនៅក្រៅបន្ទប់លោកនោះ វាល្អភ្នែកណាស់ហេស?​"

"នាងនិយាយស្អី? អាវក្នុងខ្ញុំមិនមែនសម្រាមទេ!​"

"អ! របស់នាងទេហេស? ខ្ញុំស្មានតែសម្រាមព្រោះឃើញដើរចោលគ្រប់កន្លែង"

"ល្មមបានហើយម៉ូលីយ៉ា!​"

"ពាក្យនេះខ្ញុំគួរជាអ្នកនិយាយដាក់លោកទៅវិញទេ!​! ល្មមៗបានហើយធ្វើអីឱ្យចេះគិតខ្លះផង"

"នាងចេះគិតសម្បើមណាស់ហេស ដែលសម្រុកចូលបន្ទប់អ្នកដទៃបែបនេះ?​"សំដីជីមីននិយាយដល់ត្រឹមនេះនាងក៏គ្មានអ្វីត្រូវតបតទោះបីតទៅក៏គ្មានបានអ្វីក្រៅពីឈ្លោះកាន់តែខ្លាំងទើបដកដង្ហើមធំទាំងហត់ចិត្តមុននឹងចេញទៅវិញ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now