ភាគ42

360 14 5
                                    


ពាក្យសំដីព្រួយបារម្ភ កាយវិការយកចិត្តទុកដាក់របស់សុងហូពេលនេះហាក់ធ្វើឱ្យនាងតូចរឹងខ្លួនឆ្កឹងគិតអ្វីមិនត្រូវត្បិតគ្រប់យ៉ាងគេធ្វើមកលើនាងវាល្អៗហួសរហូតដល់កូនចិត្តតូចមួយនៅក្នុងខ្លួនបញ្ជាឱ្យបេះដូងនាងលោតឡើង ស្របនិងខួរក្បាលក៏បញ្ជាឱ្យនាងគិតថាបើជីមីនគេអាចមើលថែនាង បារម្ភពីនាងបែបនេះនោះនាងក៏ស្កប់ស្កល់ណាស់ទៅហើយ...

"មិនអីល្អហើយ..."

"អូ! មែនហើយម៉ោងប៉ុន្មានហើយ? បងនៅមិនទាន់បានធ្វើអីឱ្យម៉ូញ៊ាំផង ម៉ូច្បាស់ជាឃ្លានណាស់ហើយ"

"ចាំមួយភ្លែត ម៉ូចង់ញ៊ាំអីដែលចាំបងធ្វើឱ្យម៉ូ"និយាយតែប៉ុន្នេះមិននៅចាំយូកំលោះហូរហ័សក្រោកឈរឡើងបម្រុងនឹងចេញទៅផ្ទះបាយធ្វើម្ហូបខ្លះសម្រាប់ម៉ូលីយ៉ាតែម៉ូលីយ៉ាឯនេះស្រាប់តែស្រវ៉ាចាប់ដៃគេជាប់ឱ្យអ្នកដែលត្រូវនាងចាប់ងាកក្រោយសម្លឹងមុខនាងទាំងងឿយឆ្ងល់។

"សិស្សច្បង...មិនបាច់ធ្វើរឿងច្រើនយ៉ាងនេះទេ..."

"បងធ្វើល្អដាក់ខ្ញុំបែបនេះខ្ញុំមិនដឹងគួរធ្វើយ៉ាងម៉េចទេ..."កែវភ្នែកមូលក្រឡំសម្លឹងមើលសុងហូដោយអារម្មណ៍រអៀសចិត្ត។ នាងនិងគេបែកគ្នាមកច្រើនឆ្នាំហើយទោះជួបគ្នាវិញតែចិត្តនាងបានប្រគល់ឱ្យជីមីនអស់ទៅហើយ តាំងពីថ្ងៃដែលគេនិងជីមីនឈ្លោះគ្នានៅចំណតឡាននោះមកនាងគេចពីគេរហូតមិនដែលជួបគ្នាម្តងឡើយតែគេនៅតែជួយនាង ធ្វើល្អដាក់នាង យកចិត្តទុកដាក់និងនាង បែបនេះនាងពិតជារអៀសខ្លួនខ្លាំងសម្បើមណាស់។

"ក្មេងល្ងង់! ម៉ូមិនបាច់ធ្វើអីនោះទេទុកឱ្យបងជាអ្នកមើលថែម៉ូតែម្នាក់ឯងបានហើយ"មិននិយាយត្រឹមតែមាត់សុងហូបន្ទន់ជង្គង់បន្តិចសម្លឹងមុខតូចដោយស្នាមញញឹមមុននឹងលើកដៃឡើងញីក្បាលនាងទៅមកលេងដូចជាកូនក្មេង។

មែនហើយ! កាលដែលសុងហូធ្វើល្អដាក់នាងបែបនេះគេមិនចង់បានអ្វី ហើយក៏មិនចង់ទទួលការតបស្នងអ្វីដែលតែគេធ្វើព្រោះគេពេញចិត្ត គេសប្បាយចិត្តនឹងជួយនាង ត្រឹមមើលឃើញស្នាមញញឹមនាងគេក៏ស្កប់ស្កល់ណាស់ទៅហើយ។កាយក្រាស់ញីក្បាលនាងបន្តិចហើយក៏ងើបឡើងមកដើរចេញទៅខាងក្រៅធ្វើការងារបន្ទាប់ដែលគេត្រូវធ្វើ...

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now