ភាគ22

363 13 0
                                    

វេលាយប់ឈានចូលមកដល់ពន្លឺព្រះ​អាទិត្យ​ចាប់​អស់ស្តង្គតទៅនៅសល់ពន្លឺព្រះច័ន្ទចេញមកបំភ្លឺផែនដីវិញម្តង។ទិដ្ឋភាពពេលរាត្រីស្រស់ស្អាតមិនចាញ់ពេលថ្ងៃលិចប៉ុន្មាននោះទេ ដោយយប់មានពន្លឺច័ន្ទបែបនេះផ្ទៃសមុទ្រឡើងពណ៌ខៀវរលោងដោយ​ចំណាំងផ្លាកពីព្រះច័ន្ទមកប៉ះផ្ទៃទឹកបន្ថែមសម្រស់ឱ្យកាន់តែលេចធ្លោ។​

ចំណែកអ្វីដែលកាន់តែលេចធ្លោជាងនេះទៅទៀតនោះគឺគូរជម្លោះមួយគូដែលកំពុងអង្គុយជាប់គ្នានៅលើឆ្នេរខ្សាច់ជាប់មាត់សមុទ្រ។​ខ្យល់អាកាសនាពេលយប់ជាប់មាត់សមុទ្រវាត្រជាក់ខ្លាំងដល់ឆ្អឹងតែអ្នកដែលកំពុងអង្គុយបណ្តែតអារម្មណ៍ឯនេះក៏មិនបានខ្វល់ខ្វាយអ្វីត្បិតមានភ្លើងមួយភ្នក់ធំនៅចំពោះមុខ។​

"ថានាំនាងមកមើលថ្ងៃលិចជាមួយគ្នាតែចុងក្រោយបែរជាប្តូរមកមើលព្រះច័ន្ទទៅវិញ"នាយកំលោះអង្គុយអោបក្បាលជង្គង់ក្បែរស្រីតូចស្រដីឡើងស្របនឹងកែវភ្នែកកំពុងមើលទៅព្រះច័ន្ទមូលក្រឡង់។​

ដែលគេនិយាយបែបនេះព្រោះខ្លួននៅមិនទាន់បានដឹងនោះទេថានាងក៏បានបើកភ្នែកទាន់មកមើលថ្ងៃលិចជាមួយគេដែរ គ្រាន់តែគេមិនចាប់អារម្មណ៍ហើយនាងក៏មិនបានប្រាប់ឱ្យគេដឹង។​

"ព្រះច័ន្ទក៏ស្រស់ស្អាតមិនចាញ់ថ្ងៃលិចដែរ មិនចឹងហេស?​"​

"មែន! ស្រស់ស្អាតខ្លាំងណាស់ គ្រាន់តែ..."និយាយដល់ត្រឹមនេះជីមីនក៏ឈប់បន្តិចងាកមកសម្លឹងមុខស្រីតូចជំនួសវិញ។​កែវភ្នែកទន់ភ្លន់ដែលមិនធ្លាប់បានឃើញសម្លឹងមើលនាងឥតដាក់មុននឹងចាប់និយាយបន្ត។​

"ខ្ញុំធ្លាប់សន្យាជាមួយក្មេងស្រីម្នាក់ថានឹងនាំនាងមកទីនេះមើលថ្ងៃលិចជាមួយគ្នា"ពាក្យដែលត្រូវនិយាយលេចឡើងស្របនឹងម្ចាស់កាយញញឹមខ្សោះៗងាកត្រឡប់ទៅសម្លឹងមើលផ្ទៃសមុទ្របន្ត។​

"ក្មេងស្រីម្នាក់? អ្នកណា? មិត្តស្រីលោកមែនទេ?​"សំដីជីមីនធ្វើឱ្យនាងចាប់ផ្តើមឆ្ងល់ ក្មេងស្រីម្នាក់ណាដែលគេសន្យាជាមួយ? ហើយបើសន្យាជាមួយអ្នកផ្សេងម៉េចមិននាំគេមកហេតុអីយកនាងមកទីនេះជំនួសវិញ?​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now