ភាគ26

352 10 0
                                    

កាយតូចប្តូរខ្លួនពីក្តៅងំដូចដុំភ្លើងប្រែមកជាត្រជាក់ស្រេបដូចទឹកកក​មមើសសៀរ​ខ្លួនចូលទៅក្នុងរង្វង់ដៃអ្នកកម្លោះ។​រាងកាយម៉ូលីយ៉ាត្រជាក់ឱ្យល្អូកតែបែរជាបែកញើសជោគថ្ងាស់ធ្វើឱ្យនាយកំលោះកាន់តែបារម្ភអោបនាងយ៉ាងណែននៅក្នុងដៃមុននឹងបែរទៅនិយាយជាមួយអ្នកបើកឡាន។​

"បើកឱ្យលឿនជាងនេះបន្តិចបានទេ?​!​"ជីមីនស្រែកសម្លត់ទៅអ្នកកាន់ចង្កូតឡានទាំងមៅចិត្តព្រោះខ្លួនកំពុងតែអន្ទះសារចង់តែទៅឱ្យដល់មន្ទីរពេទ្យឆាប់ៗកាន់តែលឿនកាន់តែល្អ នេះបើមានស្លាបហោះគេប្រហែលជានាំនាងហោះទៅមន្ទីរពេទ្យបាត់ទៅហើយមិនដឹង។​

"អ្នកប្រុសពេលព្រឹកបែបនេះផ្លូវខាងមុខស្ទះខ្លាំងសម្បើមណាស់ ប្រញាប់មិនបានទេ"

"ចុចសុីផ្លេទៅ! ឡានយើងគ្មានសុីផ្លេឬយ៉ាងម៉េច?​!​"សំដីអ្នកបើកឡាននិយាយមកកាន់តែធ្វើឱ្យនាយកំលោះឯនេះក្តៅចិត្តលើសដើម នេះបើខ្លួនជាអ្នកបើកវិញនឹងចុចសុីផ្លេឱ្យបែកឡានដើម្បីឱ្យអ្នកនៅខាងមុខជៀសផ្លូវ មិនមែននៅស្ងៀមៗចឹងទេ។​

"តែអ្នកប្រុស..."

"រកវិធីទៅមុខឱ្យបានលឿនបំផុតពុំនោះទេស្អែកឯងមិនបាច់មកភូមិគ្រិះផាកទៀតឡើយ"នាយកំលោះជាចៅហ្វាយនិយាយឡើងដោយទឹកមុខកាចៗនិងប្រាកដប្រជា​ឱ្យអ្នកម្ខាងទៀតរៀងភ័យខ្លះដែរទើបសម្រេចចុចសុីផ្លេឡាន​តម្លង់​ពេញផ្លូវតាមនាយជាចៅហ្វាយប្រាប់។​

មន្ទីរពេទ្យ​_

មិនយូរប៉ុន្មានរថយន្តរបស់ជីមីនក៏បញ្ជាចង្កូតមកដល់មន្ទីរពេទ្យ។​គ្រាន់តែឈប់ឡានភ្លាមនាយកំលោះមិនចាំយូររហ័សលើកបីមនុស្សស្រីមាឌតូចល្អិតនៅក្នុងដៃរត់សំដៅចូលក្នុងមន្ទីរពេទ្យយ៉ាង​តក់ក្រហល់​។​

"ជី...ជីមីន"កាយតូចក្នុងសភាពរវើរវាយបើកភ្នែកឡើងព្រឹមៗទាំងសតិមិនច្បាស់លាស់ព្រោះពេលនេះខ្លួនកំពុងឈឺខួរក្បាលហាក់ចាប់អ្វីមិនបានតែនាងហាក់មានមានអារម្មណ៍ដឹងថាខ្លួនកំពុងនៅក្នុងរង្វង់ដៃរបស់ជីមីន គេកំពុងបីនាងយ៉ាងណែនរត់រកពេទ្យទាំងស្លន់ស្លោ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now