ភាគ28

448 15 1
                                    


ក្រាក~​

ទ្វាររបើកឡើងដោយស្នាដៃម៉ូលីយ៉ា កាយតូចដែលលួចស្តាប់នៅខាងក្រៅបន្ទប់លឺរឿងគ្រប់យ៉ាងនោះស្រាប់តែចូលមកបើកភ្នែកធំៗបាញ់សំណួរដែលខ្លួនកំពុងតែចង់ដឹងទៅម៉ូឈី។​

"គេចេញពីផ្ទះពិតមែនហេស?​"

វត្តមាននាងតូចធ្វើឱ្យម៉ូឈីត្រូវដាក់ទូរស័ព្ទចុះបែរក្រោយសម្លឹងមើលនាងទាំងចង់ចិញ្ចើមជាប់ ឆ្ងល់ណាស់ថានេះនាងលួចស្តាប់គេនិយាយទូរស័ព្ទឬ? បើបែបនោះវាដូចជាហួសហេតុពេកហើយ។​

"ហេតុអីក៏អ្នកនាងមកលួចស្តាប់ខ្ញុំនិយាយទូរស័ព្ទ?​"

"លួចស្តាប់? អ្នកណាលួចស្តាប់លោក ខ្ញុំចៃដន្យស្តាប់លឺតែប៉ុណ្ណោះ"លឺពាក្យនាយកំលោះហើយម៉ូលីយ៉ាក៏រហ័សតបទៅវិញយ៉ាងលឿន អះអាងបានយ៉ាងច្បាស់ថានាងគ្មានចេតនានោះទេអ្នកណាឱ្យគេមកនិយាយក្នុងបន្ទប់នាងនោះ?​

"ចៃដន្យស្តាប់លឺ? នេះជាបន្ទប់របស់ខ្ញុំអ្នកនាងមកធ្វើអី?​"ណាស់ហើយថាសំដីនាងទៅធ្វើឱ្យម៉ូឈីវង្វេងតែសំដីម៉ូឈីឯនេះវិញកាន់តែធ្វើឱ្យនាងវង្វេងថែមទៀត ខ្លួនកំពុងឈរនៅក្នុងបន្ទប់ម៉ូលីយ៉ាតែបែរជាអះអាងថានេះជាបន្ទប់ខ្លួន។​

ផ្ទៃមុខតូចចាប់ក្របួចចិញ្ចើមចូលគ្នាចំហរមាត់ឆ្ងល់វិញម្តងពេលលឺសំដីនាយកំលោះនិយាយហើយ។​ឯនាយកំលោះឯនេះដោយហេតុមុននេះខ្លួនរៀបត្រឡប់ទៅបន្ទប់វិញចៃដន្យអីលោកផាកស្រាប់តែខលមកទើបគេវង្វេងវង្វាន់គិតថាពេលនេះខ្លួនកំពុងនៅក្នុងបន្ទប់ខ្លួនឯង។​

"ម៉ូឈី...ខួរក្បាលលោកមិនអីទេមែនទេ? ក្រលែកមើលជុំវិញខ្លួនឱ្យច្បាស់ទៅមើលថាលោកកំពុងឈរនៅកន្លែងណា?​"កាយតូចបោះជំហានមកមុខមួយជំហាននិយាយទៅម៉ូឈីដោយទឹកមុខហួសចិត្ត​នាំឱ្យនាយចាប់ងាកសម្លឹងជុំវិញខ្លួនតាមអ្វីដែលនាងនិយាយពិតមែន។​

កាយមាំក្រាស់សម្លឹងជុំវិញបន្ទប់មើលឃើញគ្រប់យ៉ាងសុទ្ធតែពណ៌ស្រស់ឆើតឆាយទាន់សម័យខុសពីបន្ទប់ខ្លួនដែលរំលេចទៅដោយពណ៌សហើយនឹងខ្មៅរួចទើបដឹងថានេះពិតជាបន្ទប់របស់ម៉ូលីយ៉ាពិតមែន។​

ម៉ាក់ចុងជាទីស្រលាញ់Tahanan ng mga kuwento. Tumuklas ngayon