ភាគ10

486 11 0
                                    

កាយតូចស្តើងម៉ូលីយ៉ាប៉ះត្រូវនឹងខ្នងមាំក្រាស់របស់នរណាម្នាក់ក៏មិនដឹងឱ្យកែងស្បែកជើងស្រួចចោតរបស់ស្រីតូចរអិលអស់ជំហរទៅមុខមុនទុកឱ្យម្ចាស់កាយបើកភ្នែកធំៗភ័យបុកពោះត្រៀមខ្លួនដួលទៅក្រោយតែក៏សំណាងល្អដែលសុខៗដៃមាំក្រាស់របស់បុរសម្នាក់លោស្ទុះមកចាប់ក្រសោបអោបចង្កេះតូចទប់ខ្លួននាងមិនឱ្យដួលទៅបាន។​ចង្កេះតូចមួយក្តាប់ត្រូវអោបក្រសោបជាប់ភ្លាមៗដៃវែងស្រឡូនក៏រលាស់បក់មកតោងកអ្នកដែលព្យាយាមជួយទប់នាងមុននឹងកែវភ្នែកមូលក្លុំគ្រលៀសមកចំផ្ទៃមុខសមដ្ឋដូចសំឡី ច្រមុះខ្ពស់ស្រួចដូចបារាំង បបូមាត់ស្តើងស្អាតដូចមនុស្សស្រី។​

"លោ...លោក?​"កែវភ្នែកខ្មៅក្រឹបបើកឡើងធំៗសម្លឹងបុរសនៅចំពោះមុខមុននឹងលេចស្នាមញញឹមស្រទន់ឡើងមកចេញពីក្នុងចិត្តហាក់បង្ហាញឱ្យមើលដឹងថានាងស្គាល់ប្រុសម្នាក់នេះ។​

"ម៉ូលីយ៉ា?​"សំនួនហៅឈ្មោះនាងក្រមុំលេចចេញមកទាំងនាយកំលោះឯនេះចងចិញ្ចើមមិនប្រាកដចិត្តថាខ្លួនឯងចំណាំមនុស្សត្រូវឬក៏អត់ ព្រោះថាមុខមួយនេះឈ្មោះមួយនេះខ្លួនខានឃើញខានឮមកជាងបីឆ្នាំទៅហើយ។​

"សិស្សច្បងនៅចំណាំខ្ញុំដែរមែនទេ?​"សំឡេងតូចស្រទន់ស្រដីឡើងស្របពេលនឹងកំលោះសង្ហាឯនេះលែងដៃចេញពីចង្កេះតូចឱ្យនាងឈរទប់ខ្លួនឯងនិយាយជាមួយគេ។​

"បងម៉េចនឹងអាចភ្លេចបាន? ក្មេងស្រីស្អាតគួរឱ្យស្រលាញ់ដូចម៉ូនេះបងចាំទុកក្នុងបេះដូងច្បាស់ណាស់"សំដីព្រានរបស់នាយកំលោះនាំស្រីតូចឱ្យញញឹមឡើងបេះដូរីកស្គុះស្គាយ ត្បិតកំលោះម្នាក់នេះគឺជាអតីតបុរសក្នុងដួងចិត្តស្រីក្រមុំ។​

សុងហូ កំលោះសង្ហាសិស្សច្បងរៀនសាលាតែមួយជាមួយម៉ូលីយ៉ា​គេមានអាយុលើនាងតូចពីរឆ្នាំហើយក៏រៀនលើសនាងពីរថ្នាក់ផងដែរ។​រូបរាងមុខមាត់ស្រស់សង្ហារបស់គេមិនអាចទេដែលធ្វើឱ្យស្រីៗក្នុងសាលាអង្គុយរៀនស្ងៀមៗបាននោះ គ្រប់គ្នាស្ទើរពាក់កណ្តាលអាគារបាក់ចិត្តជាប់ស្នេហ៍នឹងកំលោះម្នាក់នេះហើយក្នុងចំណោមសិស្សស្រីអស់នោះក៏មានម៉ូលីយ៉ាម្នាក់ដែរ។​នាងបាក់ចិត្តបាក់កាយផុងបេះដូងឱ្យទៅគេរាប់ឆ្នាំតាំងពីទើបនឹងចូលវិទ្យាល័យមកម្ល៉េះរហូតដល់ពេលគេរៀនចប់ត្រូវចាកចេញពីសាលាទៅនាងក៏ត្រូវខកចិត្តព្រោះមិនបានជួបគេ​។​ពេលនេះស្មានមិនដល់ទេថាបីឆ្នាំហើយនិស្ស័យបែជាអូសដៃនាងឱ្យមកជួបកំលោះម្ចាស់បេះដូងនៅទីនេះ។​

ម៉ាក់ចុងជាទីស្រលាញ់Où les histoires vivent. Découvrez maintenant