ភាគ34

279 8 0
                                    

ទីក្រុងប៉ារីសប្រទេសបារាំង_

ទិដ្ឋភាព​បន្ទាប់បើកបង្ហាញឱ្យយើងឃើញពីសកម្មភាពរបស់លោកផាកដែលចាប់តាំងពីមកដល់ប្រទេសបារាំងលោកក៏គ្មានការងារអ្វីត្រូវធ្វើដូចដែលប្រាប់ទៅជីមីននិងម៉ូលីយ៉ាមុនពេលមកទីនេះដែរ។មួយខែជាងទៅហើយតាំងពីបានមកជាន់ទឹកដីប្រទេសបារាំងមកលោកផាកក៏ឈានខ្លួនចូលមកស្នាក់នៅក្នុងផ្ទះឯកជនផ្ទាល់ខ្លួនជាប់មិនដែលឃើញចេញទៅខាងក្រៅហើយក៏មិនឃើញសូម្បីចេញពីបន្ទប់។​

រាងកាយមនុស្សវ័យចំណាស់តែអាយុរឯរូបរាងក៏មិនបានចាស់ទៅតាមកំពុងអង្គុយលើសាឡុងក្នុងបន្ទប់ខ្លួនកាន់អ្វីម្យ៉ាងនៅក្នុងដៃក៏មិនដឹង ឯភ្នែកក៏ព្យាយាមសម្លឹងទៅរបស់នោះទាំងដែលបន្ទប់ពេលនេះវាងងឹតមានត្រឹមពន្លឺបន្តិចបន្តួចចាំងចូលតាមបង្អួចរកមើលអ្វីមិនបានតែលោកផាកក៏នៅតែខំមើលខំសម្លឹងរហូតរបូតពាក្យប៉ុន្មានម៉ាត់ចេញពីក្នុងក្រអូមមាត់។​

"ជីនមី​...ទុកចិត្តចុះបងនឹងបំពេញបំណងអូនឱ្យបាន បងសន្យាច្បាស់ជាគោរពតាមពាក្យដែលបងនិយាយ"ពាក្យសំដីនិយាយចេញមកហាក់បញ្ជាក់ឱ្យដឹងថាគាត់បានសន្យាអ្វីម្យ៉ាងជាមួយនឹងនរណាម្នាក់ហើយម្នាក់នោះយើងអាចស្មានដឹងមុនថានោះគឺម៉ាក់របស់ជីមីនព្រោះពាក្យដែលគាត់និយាយគ្រប់ម៉ាត់គឺនិយាយស្របពេលដែលកំពុងសម្លឹងរបស់ម្យ៉ាងក្នុងដៃជាប់ដែលរបស់នោះគឺជារូបថត​អាពាហ៍ពិពាហ៍​រវាងគាត់នឹងប្រពន្ធដែលបានស្លាប់ទៅ។​

"យ៉ាងណាបងនឹងដោះស្រាយរឿងនេះឱ្យល្អបំផុត"

ទឺត~​!

ស្របពេលកំពុងអណ្តែតអណ្តូងអារម្មណ៍គិតទៅដល់ភរិយាបណ្តូលចិត្តតែម្នាក់នោះនៅសុខៗទូរស័ទ្ទក្នុងហោប៉ៅអាវក៏ចាប់រោទ៍ឡើងឱ្យគាត់សន្សឹមទម្លាក់រូបថតចុះពីលើដៃដាក់ថ្នមៗទៅលើតុមុននឹងប្រើដៃទាញយកទូរស័ព្ទពីក្នុងអាវមកនិយាយ។​

"និយាយមក"ទូរស័ព្ទលើកមកដាក់ផ្អឹបត្រចៀកភ្លាមមិន​សាំញ៉ាំ​ច្រើនលោកផាកក៏បង្ហើរសំឡេងដែលពោពេញទៅដោយអំណាចប្រាប់ទៅអ្នកម្ខាងទៀតឱ្យដឹងថាមានអ្វីចង់និយាយក៏និយាយឱ្យអស់មក។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now