ភាគ20

425 13 1
                                    

សំនួនសំណួរនាងក្រមុំលេចឡើងក្រោយស្តាប់សំដីជាច្រើនម៉ាត់របស់ជីមីនហើយនាងកាន់តែមិនយល់ មិនដឹងនោះទេថាគេចង់និយាយពីនរណាឱ្យប្រកដត្បិតពេលនេះគេនិយាយជាមួយនាងតែសំដីហាក់សំដៅទៅលើអ្នកផ្សេង ឬមួយក៏ពិតដូចជាគេថាមែន? មនុស្សស្រវឹងតែងតែរវើរវាយនិយាយស្តីស្តាប់មិនដឹងរឿង។​

"ក្លាយជា...ក្លាយជា...អួក!​"មិនទាន់នឹងបាននិយាយអ្វីផងជាតិសុរាក្នុងខ្លួនបុកច្រាលឡើងមកដល់ដើមបំពង់កឱ្យនាយកំលោះទប់លែងជាប់បែរខ្លួនទៅម្ខាងប្រលែងវាចេញមកទាំងអស់។​

"ជីមីន!​"

ព្រឹកថ្ងៃថ្មី​

ពេលព្រឹកមេឃស្រឡះទឹកសន្សើមធ្លាក់ហុចផលឱ្យរុក្ខជាតិទាំងឡាយលូតលាស់បានយ៉ាងល្អទៅតាមធម្មជាតិ។

ពន្លឺនាពេលព្រឹកចាំងចូលមកតាមបង្អួចប៉ះផ្ទៃមុខនាយកំលោះដែលកំពុងតែគេងលង់លក់ស្កប់ស្កល់ផ្តល់ផលរំខានឱ្យគេត្រូវបង្ខំចិត្តបើកភ្នែកឡើងទាំងមិនអស់ងងុយ។ ត្របកភ្នែកនាយកំលោះបើកឡើងម្តងបន្តិចៗសម្លឹងមើលទៅពិដានខាងលើទាំងជ្រួញចិញ្ចើមឈឺក្បាលផ្នែកខាងក្រោយជាខ្លាំងព្រោះយប់មិញនេះគេដាក់ជ្រុលជាតិស្រានៅមិនទាន់សាបអស់នៅឡើយទើបនាំឱ្យពិបាកក្នុងខ្លួនកាត់ព្រឹក។​

"ដឹងចឹងមិនផឹកច្រើនថ្នាក់នេះទេ"នាយកំលោះពោលឡើងតិចៗល្មមលឺតែខ្លួនឯងរួចប្រាស់ខ្លួនងើបអង្គុយយកដៃខាងស្តាំទះក្បាលពីក្រោយថ្នមៗគិតថាធ្វើបែបនេះនឹងបន្ថយការឈឺចាប់ខ្លះតែវាក៏នៅតែឈឺខ្ទោកៗលើសដើម។​

តុក! តុក!​

កំពុងអង្គុយ​ឈ្ងោក​មុខតប់ក្បាលខ្លួនឯងសុខៗសំឡេងគោះទ្វារចាប់បន្លឺឡើងឱ្យរាងក្រាស់រហ័សងាកភ្នែកសម្លឹងទៅមាត់ទ្វារមុននឹងអនុញ្ញាតឱ្យអ្នកដែលឈរចាំនៅខាងក្រៅចូលមក។​

"ចូលមក"

ក្រាក~​

ក្រោយទទួលបានការអនុញ្ញាតពីម្ចាស់បន្ទប់រួចនាងក្រមុំសារ៉ាក៏ចាប់យកដៃម្ខាងបើកទ្វារចូលមកស្របនឹងដៃម្ខាងទៀតកំពុងកាន់ថាសអាហារពេលព្រឹកយកចូលមកជាមួយ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now