ភាគ3

619 17 0
                                    


រថយន្ដ​ប្រចាំគ្រួសាររីនបើកចាកចេញពីភូមិគ្រឹះទៅនាំយកកាយតូចម៉ូលីយ៉ាចេញផុតពីបរិវេណភូមិគ្រឹះមកមិនឆ្ងាយប៉ុន្មាននាងតូចក៏ក្រលែកភ្នែកមើលតាមកញ្ចក់បង្អួចឡានឃើញរថយន្តចម្លែកបួនប្រាំគ្រឿងបើកក្នុងល្បឿនលឿនស្លេវកាច់ចង្កូតចូលក្នុងវិមានគ្រួសារនាង។​

"ពួកគេជាអ្នកណា?ហើយពួកគេទៅផ្ទះខ្ញុំធ្វើអីអ៊ំ?​"ក្រមុំតូចក្នុងឡានធ្វើភ្នែកស្លេស្លើចង្អុលទៅឡានដែលបើកទៅផុតមុននឹងបែមកសួរអ៊ំប្រុស​តៃកុង​ឡានប្រចាំគ្រួសារឱ្យគាត់គាំងខ្លួននឹកគិតមិនឃើញថានឹងគួរឆ្លើយប្រាប់នាងដោយរបៀបណា។​

"គឺ...គឺ"

"ជាភ្ញៀវរបស់ប៉ាម៉ាក់មែនទេ?​"

"គឺ...គឺនឹងហើយភ្ញៀវរបស់លោកម្ចាស់"ដោយសំណួរមុននេះគាត់ឆ្លើយមិនចេញទើបចាក់បណ្តោយទៅតាម​ម៉ូលីយ៉ាតែម្តងទៅដើម្បីកុំឱ្យអ្នកនាងតូចម្នាក់នេះនៅសួរនាំជីកឫសជីកគល់អីច្រើន។​

"អ៊ំកុហក!​"គ្រាន់តែចម្លើយចេញមកភ្លាមនាងក្រមុំក៏ចាប់បានស្រេចថាគាត់កំពុងតែកុហក ទាំងទឹកមុខនិងកាយវិការអ៊ំបើកឡានម្នាក់នេះប្លែកៗនាងមិនមែនក្មេងដែលមើលមិនដឹងទេច្បាស់ណាស់ថាមានរឿងអ្វីលាក់បាំងនាងមិនខាន។​

ឯអ៊ំចំណាស់ឯនេះក្រោយនាងតូចចាប់បានក៏គ្មានអីប្រកែកបានមានតែខំជាន់ហ្គាសឡានសុតទៅមុខលឿនជាងមុនដើម្បីឆាប់បញ្ចប់កិច្ចការព្រោះថានាងតូចនេះអាចនឹងប្តូរចិត្តមិនព្រមទៅវិញក៏ថាបានបើសិនជាដឹងថាគ្រួសារកំពុងស្ថិតក្នុងគ្រោះថ្នាក់។​

"ធ្វើអីនឹងអ៊ំ?​"

"ប៉ាម៉ាក់ខ្ញុំមានគ្រោះថ្នាក់មែនទេ?​!​"សួរចំចំណុចលើកទីពីរអ៊ំបើកឡានក៏នៅមិនឆ្លើយគិតតែសម្រុកបើកលឿនជាងមុនទាំងមិនដឹងទេថា​កាយវិការ​គាត់កំពុងបញ្ជាក់ឱ្យនាងដឹងថាអ្វីដែលនាងទាយវាត្រូវទាំងអស់គ្មានចន្លោះ។​

"ជូនខ្ញុំទៅភូមិគ្រិះវិញ!​"

"អ៊ំមិនលឺខ្ញុំនិយាយទេហ្អេស! ថាឱ្យជូនខ្ញុំទៅភូមិគ្រិះវិញ!​!​"ស្រីតូចស្រែកឡើងស្ទើរអស់សំឡេងតាមចរិករឹងរូសរបស់ខ្លួនយ៉ាងណាឱ្យគាត់ជូននាងទៅភូមិគ្រិះឱ្យបាន តែអ៊ំនេះត្រចៀកធន់គ្រាន់បើនាងស្រែកស្ទើរបែកក្រដាសត្រចៀកគាត់ហើយគាត់នៅតែទ្រាំធ្វើមិនដឹងមិនលឺដូចដើម។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now