ភាគ36

269 12 2
                                    


ពាក្យលួងលោងយ៉ាងស្រទន់លេចចេញពីបបូរមាត់ក្រាស់បូករួមនឹងដៃមាំក្រាសទះស្មានាងថ្នមហាក់ដូចជាកំពុងបំពេរនាងឱ្យលង់លក់ទៅម្តងទៀតត្បិតពេលនេះភ្នែកនៅទន់ខួរក្បាលមិនទាន់អស់ងងុយនៅឡើយទើបនាងតូចចាប់បិទភ្នែកសង្ងំគេងទៅយ៉ាងស្រួល។​

"អ្នកប្រុស"ក្រោយច្បាស់ប្រាកដថាម៉ូលីយ៉ាគេងលក់គ្រប់យ៉ាងក្នុងបន្ទប់នាងគឺល្អអស់ហើយជីមីនក៏នាំខ្លួនមកជាន់ខាងក្រោមតាមសំដី ដោយពេលនេះមានម៉ូឈី​នៅឈរចាំគេរួចជាស្រេច។​

"ឯងនិយាយមក"

"ប៉ា...ប៉ា..."

"តើគាត់...តើគាត់ដឹងរឿងអីខ្លះ"អ្នកមាននាមជាអ្នកប្រុសឈរចំពោះមុខកូនចៅជំនិតឪពុកនិយាយទៅទាំងរដាប់រដុប។​

បំពង់កដែលស្ងួតចេះដូចមេឃខែប្រាំងព្យាយាមលេបទឹកមាត់សម្រួលអារម្មណ៍កុំឱ្យភិតភ័យក្នុងនាមជាកូនប្រុសរឿងនេះគេត្រូវធ្វើឱ្យបាន ត្រូវតែប្រឈមគ្រប់យ៉ាងមិនថាមានអ្វីកើតឡើងនោះទេតែចិត្តភ័យខ្លាចវានៅតែជាភាពរំខាននាំអារម្មណ៍គេឱ្យច្របូកច្របល់។​

តើឪពុកខ្លួនដឹងអ្វីខ្លះ? បើគាត់ដឹងរឿងគេនិងម៉ូលីយ៉ាទាក់ទងគ្នានោះតើគាត់មានប្រតិកម្មយ៉ាងម៉េច? ជីមីនមិនហ៊ានស្រមៃនោះទេថាវាជារឿងល្អតែក៏មិនចង់គិតថារឿងអាក្រក់នឹងមកដល់។​

"គឺ...គឺ"

"លោកផាកដឹងថាអ្នកនាងម៉ូទៅរកអ្នកប្រុស ហើយក៏ស្មានដឹងដែរថាអ្នកនាងម៉ូបាត់ខ្លួនទៅក៏ប្រហែលជាទៅនៅជាមួយអ្នកប្រុស"ម៉ូឈីនិយាយរៀបរាប់គ្រប់យ៉ាងទាំងឱនមុចចុះសម្លឹងមើលជើងទាំងគូរបស់ខ្លួនជាប់ មិនហ៊ានងាកសម្លឹងមើលនាយកំលោះ។​

ដែលគេមិនហ៊ានសម្លឹងមើលជីមីននេះវាក៏សមហើយព្រោះមុននេះក្នុងទូរស័ព្ទគេនិយាយយ៉ាងម៉ត់ចត់ថាលោកផាកដឹងរឿងរវាងជីមីននិងម៉ូលីយ៉ារួចក៏បិទទូរស័ព្ទភ្លាមៗទុកជាចម្ងល់និងភាពភិតភ័យឱ្យជីមីនប្រញាប់មកសេអ៊ូលវិញទាំងយប់តែពេលមកដល់ទៅវាក៏ជារឿងធម្មតាគ្មានអ្វីធំដុំគួរឱ្យបារម្ភបែបនេះជីមីនខឹងស្លាប់មិនខានទេ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now