ភាគ40

429 10 6
                                    


ម៉ូលីយ៉ាដើរចេញពីហាងមកមិនបានប៉ុន្មានជីមីនក៏រត់ប្រដេញតាមមកពីក្រោយយ៉ាងលឿនរហូតអាចមកតាមនាងទាន់។កាយក្រាស់ដើរតាមនាងពីក្រោយតិចៗទាំងស្ទាក់ស្ទើរក្នុងចិត្តមិនដឹងថាគួរនិយាយបែបណាហៅនាងបែបម៉េចពេលដែលគេដឹងខ្លួនហើយថាមុននេះគេជាអ្នកខុស គេខុសដែលមិនបានចេញមុខការពារនាងតែគេមានហេតុផលគេមិនអាចឱ្យរឿងគេនិងនាងលេចឮដល់លោកផាកនៅពេលនេះបានទេ។

"ម៉ូ..."សំដីស្រាលៗលេចចេញទៅគ្រាន់តែឮសំឡេងជីមីនហៅឈ្មោះខ្លួនភ្លាមកាយតូចរហ័សដើរទៅមុខយ៉ាងញាប់ជើងហាក់ចង់គេចពីគេតែជីមីនឯនេះក៏មិនព្រមចាញ់នៅតែខំប្រឹងដើរតាមនាងដដែល។

"ម៉ូ!"

"ម៉ូ! ស្តាប់បងសិន"គ្រប់ពេលហៅឈ្មោះនាងៗក៏បន្ថែមល្បឿនទៅមុខធ្វើដូចជាស្តាប់មិនឮមើលមិនឃើញ អស់មធ្យោបាយហើយលើកនេះមានតែរត់ទៅឆ្កាក់ពីមុខនាងនិយាយគ្នាឱ្យដឹងរឿងសិន។នាងធ្វើបែបនេះដាក់គេៗពិបាកទ្រាំណាស់។

"មកតាមធ្វើអី?!"

"ម៉ូ..."

"ក្រែងសមចិត្តបងហើយមិនចឹង?!"

"បង..."

"មិនបាច់និយាយអ្វីទេខ្ញុំដឹងខ្លួនថាគ្រប់គ្នាគេមើលមកខ្ញុំក្នុងក្រសែរភ្នែកបែបម៉េច...ខ្ញុំជាមនុស្សស្រីថោកទាបលក់ខ្លួនបម្រើតណ្ហាដើម្បីដោះដូរប្រាក់ តោងទាមមិនលើកលែងសូម្បីអ្នកវ័យចាស់ស្មើឪពុកខ្លួន"

"នេះជាពាក្យដែលខ្ញុំតែងតែឮ តែខ្ញុំមិនសង្ឃឹមថានឹងបានឮទៀតនោះទេព្រោះខ្ញុំមានបង ខ្ញុំមានសុវត្ថិភាពហើយព្រោះបងនឹងការពារខ្ញុំតែ..."

"ថ្ងៃនេះបងធ្វើឱ្យខ្ញុំខកចិត្តខ្លាំងណាស់ផាកជីមីន"មនុស្សប្រុសដែលនាងជឿជាក់ហើយទុកចិត្តមករហូតថានឹងការពារនាងមិនឱ្យនរណាមកប៉ះពាល់នាងបានទៀតតែមុននេះគេបែរជាឈរទ្រាំស្តាប់នាងទទួលរងពាក្យប្រមាថទាំងទឹកមុខត្រជាក់ស្រេប អ្វីក៏គេមិនបានធ្វើកម្រើកក៏គេមិនកម្រើកគេឱ្យមនុស្សមួយវោងសម្លឹងមកនាងក្នុងក្រសែរភ្នែកដែលកំពុងសម្លឹងមកស្រីពេស្យា អត់ទេ! អាក្រក់ជាងស្រីពេស្យាទៅទៀត។

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now