ភាគ31

354 10 0
                                    

ម៉ូលីយ៉ាខំប្រឹងរត់តាមជីមីនពីក្រោយទាំងប្រផាត់ប្រផើយស្ទើរតែមិនទាន់ឯសំឡេងតូចស្តួចស្តើចក៏ចេះតែខំប្រឹងស្រែកហៅអ្នកនៅចំពោះមុខទាំងដែលដឹងរួចហើយថាទោះយ៉ាងណាក៏គេស្តាប់មិនលឺ សំឡេងរបស់នាងវាគ្មានកម្លាំងគ្រប់គ្រាន់នឹងអាចហោះទៅប៉ះត្រចៀកគេបានឡើយ។​

"ជីមីន!​"

"ផាកជីមីន​!​"

កាយតូចចាប់ប្រើកម្លាំងទាំងអស់ដែលនៅសេសសល់រត់មកតាមមនុស្សដែលបេះដូងនាងត្រូវការរហូតមកឃើញផ្ទះលំហែកាយមួយជិតមាត់សមុទ្រដែលជីមីនដើរសំដៅមកទីនេះហើយក៏បម្រុងនឹងចូលទៅទើបនាងប្រញាប់ប្រើកម្លាំងជើងរត់ស្ទុះចូលទៅជាមួយនឹងគេដែរ។​

"អូយ!​"នាយកំលោះម្ចាស់ផ្ទះធ្លោយមាត់ស្រែកមួយទំហឹងកាលបើខ្លួនគ្រាន់តែបើកទ្វារដើរចូលទៅក្នុងផ្ទះភ្លាមនរណាក៏មិនដឹងមករត់បុកគេពីក្រោយខ្នងឱ្យខ្លួនលោទៅមុខទាំងជំហោ​បិះតែដួលផ្កាប់មុខទៅហើយតែសំណាងដែលគេចេះទប់ខ្លួនជាប់ហើយរហ័សងាកមកក្រោយសម្លឹងរកមើលមេដើមហេតុ។​

(ម៉ូលីយ៉ា?)ឈ្មោះស្រីតូចឧទានឡើងក្នុងចិត្តអ្នកកំលោះទាំងភ្ញាក់ផ្អើលពេលដែលបែរក្រោយមកស្រាប់តែឃើញនាងឈរនៅចំពោះមុខ ស្រីដែលគេនឹករលឹកមករហូតស្រាប់តែបង្ហាញខ្លួនឡើង។​តើនេះគេនឹកនាងរហូតដល់ថ្នាក់ស្រមើស្រមៃហើយមែនទេ?​

កែវភ្នែកទាំងពីរគូកំពុងបាញ់សម្លឹងរកគ្នាជាមួយអារម្មណ៍ជាច្រើនដែលពិបាកនឹងពណ៌នា ចង្វាក់បេះដូងទាំងពីរនាក់រត់រកគ្នាតែម្ចាស់វាក៏មិនហ៊ានបង្ហាញបានត្រឹមឈរសម្លឹងមើលគ្នាទៅវិញទៅមក។​

"ជីមីន..."សំនួនហៅឈ្មោះនាយកំលោះលេចឡើងពីក្នុងក្រអូមមាត់តូច ម្ចាស់វាពេលនេះមិនអាចនៅទ្រាំលាក់អារម្មណ៍បន្តទៀតឡើយសាច់ដុំត្រង់ចំណុចទ្រូងនាងវាលោតឡើងខ្ទោកៗរុញច្រានទឹកភ្នែកជាច្រើនដំណក់ឱ្យហូរជ្រាបចេញមកជំនួសពាក្យថានឹក វានឹកបុរសម្នាក់នេះ នឹករូបរាង ពាក្យសំដីរបស់គេ ទោះកន្លងមកគេធ្លាប់ធ្វើរឿងជាច្រើនដែលបំផ្លាញបេះដូងនាងតែវាក៏នៅតែមិនអាចចូលមកលុបបំបាត់ឋានៈរបស់គេចេញពីចិត្តនាងបានដែរ។​ផាក ជីមីនដែលនាងស្គាល់កាលពីប្រាំពីរឆ្នាំមុនមានដំណែងបែបណាឥឡូវក៏នៅតែបែបនោះ។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now