ភាគ8

502 15 0
                                    


ងឺត!​

រថយន្ដ​ទំនើបសេរីចុងក្រោយពណ៌ខ្មៅរលើបរលោងបើកមកឈប់ក្នុងចំណតឡានក្រុមហ៊ុនមុននឹងកំលោះស្រស់សង្ហាផាក ជីមីន បើកទ្វារយាងចេញមកពីក្នុងឡានដើរសំដៅចូលក្នុងក្រុមហ៊ុនយ៉ាងហំហួន។​ដំណើរពាំនាំភាពស្រស់សង្ហាទាំងមុខមាត់ កំពស់និងរូបរាងធ្វើឱ្យបុគ្គលិកស្រីទាំងអស់នាំគ្នាចោមរោមគេព្រោងព្រាត។​

កាយមាំក្រាស់ ជីមីន គ្រងទៅដោយឈុតខោខ្មៅអាវសឺមីពណ៌សពីក្នុងនិងអាវធំខ្មៅគ្របពីលើមើលមកដូចជានាយកក្រុមហ៊ុនធំៗតែចុងក្រោយក៏ត្រូវចូលមកបន្ទប់សម្រាកផ្នែកបុគ្គលិក​អនាម័យ​ប្តូរ​ស្លៀកពាក់ឈុតអ្នក​អនាម័យ​ទៅជូតឥដ្ឋក្នុងក្រុមហ៊ុនដដែល។​

"ហុឺយ"សម្លេងបែបនឿយហត់បន្លឺឡើងពីរាងកាយមាំទាំដោយម្ចាស់ខ្លួនត្រូវមកជូតសម្អាតយ៉ាងនឿយហត់ទាំងដែលការងារបែបនេះខ្លួនមិនទាំងដែលនឹងប៉ះផងពីមុនមក នឹកគិតទៅក៏ឆ្ងល់ថា​នេះខ្លួនឯងគិតខុសឬត្រូវដែលសម្រេចចិត្តមកធ្វើការបែបនេះព្រោះតែចង់ឈ្នះស្រីម្នាក់?​

"ទុកឱ្យខ្ញុំជួយណា"កំពុងតែជូតឥដ្ឋសុខៗអំបោសក៏ទៅជាប់នឹងគែមទ្វារបន្ទប់ទឹកឱ្យគេទាញកញ្ឆក់ស្ទើរបាក់ទើបស្រីតូច យូហ្វី នៅជិតនេះមើលឃើញហើយអត់ទ្រាំនឹងចូលមកជួយមិនបាន។​

យូហ្វី បុគ្គលិកផ្នែកអនាម័យយកដៃខ្លួនឯងទៅចាប់ស្រាយក្រណាត់ដែលជាប់នឹងគែមទ្វារនោះយ៉ាងយកចិត្តទុកដាក់រហូតវារបូតចេញពីគ្នាវិញ។

"រួចរាល់ហើយ"នាងតូច យូហ្វី ក្រោកឈរឡើងញញឹមស្រស់តាមបែបមនុស្សរួសរាយដាក់អ្នកកំលោះឱ្យអ្នកដែលមើលឃើញស្នាមញញឹមដ៏បរិសុទ្ធមួយនេះហើយធ្លោយមាត់និយាយឡើងថា។​

"ស្អាតខ្លាំងណាស់"កែវភ្នែកសុិចសុីសម្លឹងទៅស្រីតូចជាប់ធ្លោយមាត់សរសើរនាងទាំងមិនដឹងខ្លួន។​

យូហ្វី រូបរាងតូចច្រឡឹង កែវភ្នែកធំៗស្រស់ថ្លា បបូរមាត់សុីជម្ពូ វាមិនប្លែកទេដែលអ្នកកំលោះចាប់អារម្មណ៍នាងខ្លាំងថ្នាក់នេះនោះ។​

"ចា...ចាស៎​?​"យូហ្វី បើកភ្នែកភ្លឹសៗសម្លឹងទៅបុរសចំពោះមុខជាប់នឹកគិតថាគេកំពុងនិយាយពីអ្វី ស្អីទៅស្អាត? នេះគេសរសើរនាងមែនទេ?​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now