ភាគ9

467 14 3
                                    


"ប៉ាពិតជាចង់ធ្វើបែបនេះមែនហ្អេស? មិនបានឃើញកូនប្រុសខ្មាស់គេប៉ានៅមិនសុខ?​"កំលោះមីននៅខាងក្រោមឯនេះដើរទៅដើរមកជ្រួញចិញ្ចើមធ្វើមុខជូដាក់ឪពុក។​

មួយសប្តាហ៍ពេញមកនេះគេតាមរអ៊ូរទាំក្បែរត្រចៀកគាត់គ្មានលោះពេលសូម្បីតែមកដល់ថ្ងៃនេះ ថ្ងៃដែលស្រីតូចត្រូវចេញធ្វើការទៅហើយក៏គេនៅតែតាមរញ៉េរញ៉ៃតវ៉ាដដែលដោយសង្ឃឹមថាឪពុកខ្លួននឹងប្តូរគំនិត តែពេលនេះមើលទៅវាដូចជាគ្មានបានការអ្វីសោះ។​

"យើងរកលេខាមកជួយការងារមានខុសអី?​"លោកផាកអង្គុយលើសាឡុងអានកាសែតលើកយកពែងកាហ្វេលើតុមកក្រេបធ្វើព្រងើយគ្មានខ្វល់គិតអ្វីឡើយ។​

"ប៉ាកុំរកលេស! ធម្មតាមានម៉ូគេនៅជួយហើយប៉ាមិនដែរគិតខ្វល់រឿងនេះទេ"

"ឯងចង់គិតបែបណាក៏បាន"

"បើទោះជាប៉ាចង់រកលេខាមែនក៏មិនចាំបាច់ជានាងដែរ"

"ហេតុអីនាងមិនបាន?​"

"គឺ..."មាត់ហើបនិយាយអ្វីលែងរួចពេលវត្តមានស្រីតូចលេចឡើងដើរចុះពីខាងលើមកជាមួយនឹងរូបរាងស្រស់ស្អាតឆើតឆាយនាំក្រសែភ្នែកជីមីនឱ្យឈរសម្លឹងមើលនាងឡើងភ្លឹក។​

"រួចរាល់ហើយមែនទេ?​"ក្រោយ​ម៉ូលីយ៉ាចុះមកដល់ជាន់ក្រោមហើយលោកផាកក៏រហ័សក្រោកឈរឡើងពេញកម្ពស់ដើរសំដៅមកសួរនាំនាងទាំងញញឹម។​

"ចា៎​រួចរាល់ហើយ"ម្រាមដៃស្រឡូនលើកឡើងវាសសក់ខ្លួនដែលធ្លាក់បាំងមុខទៅក្រោយសៀតជាប់ជាមួយនឹងគុម្ពត្រចៀកមុននឹងបញ្ចេញចម្លើយយ៉ាងស្រទន់ឆ្លើយតបទៅលោកផាកវិញ។​

"ចឹងទៅបានហើយ កុំឱ្យហួសម៉ោងការងារ"

"អាមីន! ជូនអនាគតម៉ាក់ឯងទៅក្រោមហ៊ុនជាមួយគ្នាទៅ"សំដីមនុស្សចំណាស់ជាឪពុកនិយាយឡើងឱ្យអ្នកកំលោះជាកូនដែលឈរអោបដៃទាំងមួម៉ៅសូញសាញត្រូវបើកភ្នែកចំហរមាត់សម្លឹងមុខគាត់។​

"ហេតុអីខ្ញុំត្រូវទៅជាមួយនាង?​"កែវភ្នែកធំៗបើកឡើងក្រឡោតៗទាំងភាពមិនពេញចិត្ត មនុស្សកំពុងមិនសូវជាត្រូវគ្នាផងឱ្យជិះឡានតែមួយចង់ឱ្យឈ្លោះគ្នាផ្អើលពេញឡានឬយ៉ាងម៉េច?​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now