ភាគ21

389 12 0
                                    


"គឺ..."សំដីបង្អូសៗរបស់ជីមីននិយាយចេញមកហាក់កំពុងទាក់ទាញអារម្មណ៍នាងតូចឱ្យព្យាយាមដាក់អារម្មណ៍ស្តាប់យ៉ាងយកចិត្តទុកដាក់។​ពេលនេះនាងចង់ដឹងខ្លាំងមែនទែនថាស្រីនោះជានរណាឱ្យប្រកដ។​

"គឺនរណា?​"បង្អូសយូរទៅនាងតូចកាន់តែចាំលែងចង់បាន ខ្លួនប្រាណនាងហាក់ស្រាលហើបចេញពីលើកៅអីឯក្បាលក៏រសៀៗទៅជិតគេរងចាំស្តាប់ចម្លើយ។​

ផ្លាច់!​

"អូយ!​"មិនទាន់នឹងបានស្តាប់លឺអ្វីផងនៅសុខៗជីមីនស្រាប់តែលើកដៃឡើងទះក្បាលនាងលឺសូរ្យតែផ្លាច់ឱ្យម្ចាស់ខ្លួនយកដៃទប់ក្បាលធ្វើមុខជូខិតទៅអង្គុយត្រង់ចំណុចដើម។​

"ឈឺ!!"

"អ្នកណាឱ្យនាងសួរស្អីមិនចេះគិត?​"

"ចង់ដឹងខុសរឿង! នាងក៏និយាយដែរថាខ្ញុំស្រវឹងដល់ថ្នាក់រវើរវាយ ចឹងសំដីមនុស្សរវើរវាយនាងទៅចាប់អារម្មណ៍ធ្វើស្អី?​!​"ម្ចាស់សំឡេងស្តីឱ្យម៉ូលីយ៉ាប៉ាច់ៗឥតដាច់ប្រៀបដូចនាងជាកូនហើយគេជាឪពុកកំពុងស្តីប្រដៅចឹង នេះគេក៏គ្រឺតខ្នាញ់នឹងនាងណាស់ដែរនៅមិននៅមកសួររឿងពីយប់មនុស្សស្រវឹងទៅចាំស្អីបាន។​

ឯស្រីតូចដែលត្រូវគេស្តីឱ្យក៏បានត្រឹមយកដៃអង្អែលក្បាលថ្នមៗធ្វើមុខជូសម្លឹងនាយកំលោះជាប់ទាំងក្តៅចិត្ត។​នាងមិនខឹងទេដែលគេមិនប្រាប់តែថាបើមិនប្រាប់នាងក៏ហើយចុះនៅមកវ៉ៃនាងថែមទៀត ដៃគេស្រាលៗតែវាក៏ធ្វើឱ្យនាងឈឺបន្តិចដែរនឹង។​

"មិនប្រាប់ក៏ហើយទៅចាំបាច់វ៉ៃ?​"

"គ្រឺតទើបវ៉ៃ មិនយល់ទេហេស?​"សំដីច្រឡឺមលេចឡើងស្របនឹងម្ចាស់សំដីលោខ្លួនទៅជិតនាងក្រមុំម្តងទៀតប្រើកែវភ្នែកព្រាននារីសម្លឹងមើលមុខនាងឱ្យបានច្បាស់។​

កែវភ្នែកមុតស្រួចរបស់នាយកំលោះចាប់បាញ់សម្លឹងមុខតូចសារជាថ្មីទើបចាប់អារម្មណ៍ដឹងថានាងស្អាតគួរឱ្យស្រលាញ់ខ្លាំងប៉ុណ្ណា។​បបូមាត់តូចៗ ផ្ទៃមុខសៗ ច្រមុះស្រួច កែវភ្នែកមូល​ក្រឡង់ទាក់ទាញចិត្តនាយកំលោះឱ្យសម្លឹងរហូតដល់អ្នកដែលត្រូវគេសម្លឹងចាប់ក្រហមមុខសារជាថ្មី។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now