ភាគ18

384 14 0
                                    


សំឡេងស្រែកសម្រែកនៃភាពឈឺចាប់ត្រង់ក្រអៅបេះដូងបញ្ចេញមកនាំឱ្យចុងច្រមុះឈួលឡើងក្រហមបបួលឱ្យតំណក់ទឹកថ្លាៗក្នុងរង្វង់ភ្នែកស្រស់ថ្លារៀបនឹងស្រក់ចេញមកតែក៏ត្រូវម្ចាស់វាព្យាយាមខាំសាច់មាត់ពីខាងក្នុងទប់ទឹកទាំងអស់ក្នុងរង្វង់ភ្នែកមិនឱ្យស្រក់បានសូម្បីមួយតំណក់។​ទោះពេលនេះបេះដូងនាងឈឺតែក៏នៅសម្លឹងមុខគេដូចដើមមិនព្រមគេចចេញ កែវភ្នែកពោពេញទៅដោយតំណក់ទឹកសម្លឹងគេស្ទើរលែងចង់ឃើញត្បិតទឹកជាច្រើននៅរារាំង​ត្រៀបត្រា​ពេញកញ្ចក់ភ្នែកឱ្យវាឡើងព្រិល។​

"ហឹស!​"

"មើលនាងក្នុងផ្លូវល្អ? កុំទាមទារអ្វីដែលហួសពីកម្រិតខ្លួនឯង ចង់ឱ្យខ្ញុំមើលឃើញនាងល្អ ស្រស់ស្អា​ត បរិសុទ្ធ ទាំងដែលលើខ្លួននាងឃើញថាគ្មានត្រង់ណាល្អ គ្មានកន្លែងណាវិសេសវិសាលចឹងហ្អេស?​!​"ចម្លើយតបតមកវិញយ៉ាងតឹងសសៃក ផ្ទៃមុខមាំក្រាស់ចាប់ឡើងក្រហមលើកដៃចង្អុលនាងចំៗទាំងភាពខឹងសម្បារ។មែនគេនៅខឹងនាង នៅខឹងនឹងរឿងថ្ងៃនោះដែលនាងទៅស្និតស្នាលបារម្ភពីសុងហូ នៅខឹងនាងមិនព្រមរត់មកតាមមករកគេ តែគេមិនបានដឹងទេថាថ្ងៃនោះនាងក៏ព្យាយាមចង់រត់ទៅរកសួរនាំគេឱ្យបានច្បាស់ដែរតែនាងរកគេមិនឃើញតាមគេមិនទាន់។​

"ប៉ុន្មានថ្ងៃមុនខ្ញុំញញឹមដាក់នាង និយាយសំដីល្អៗដាក់នាង យកចិត្តទុកដាក់នឹងនាងបន្តិចបន្តួចនោះកុំស្មានថាខ្ញុំផ្លាស់ប្តូរទស្សនៈការគិតមកលើនាងឱ្យសោះ សម្រាប់ខ្ញុំនាងនៅតែជាស្រីមួយរៀលៗគ្មានតម្លៃត្រូវកប់ជ្រប់នឹងភក់ជ្រាំដដែលហ្នឹង!​"

ផាច់!​

សំឡេងស្នូរបាតដៃតូចប៉ះទៅនឹងសាច់ថ្ពាល់ទន់ៗរបស់អ្នកកំលោះលេចឡើងសារជាថ្មី មួយកម្លាំងដៃទីពីរនេះវាខ្លាំងរហូតគែមមាត់អ្នកកំលោះត្រូវបែកជ្រាបស្នាមឈាមចេញមកឱ្យម្ចាស់កាយត្រូវយកម្រាមដៃមកជូតផ្តិតមើលមុននឹងងាកទៅសម្លឹងស្រីតូចសារជាថ្មី។​

"ទះឆ្អែតហើយឬនៅ?​"ចិញ្ចើមទាំងគូលើកឡើងសួរទៅនាងតូចដោយទឹកមុខឌឺដង ទោះមុននេះមួយកំផ្លៀងរបស់នាងវាធ្វើឱ្យគេស្ពឹកមុខមិនស្ទើរពិតមែនក៏ប៉ុន្តែគេក៏មិនបានយកភាពខឹងសម្បារមកដាក់មុខដែលផ្ទុយទៅវិញគេនឹងប្រើទឹកមុខក្រសែភ្នែកចម្អកឡកឡឺយឱ្យនាងឈឺចាប់ទ្វេរដង។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now