ភាគ17

397 12 1
                                    


ធ្មេញលើក្រោមប៉ះគ្នាខាំសង្គ្រឺតទៅមកជាប់ដោយម្ចាស់វាកំពុងព្យាយាមទប់កំហឹងឆេះឆួលនៅក្នុងចិត្តដែលមិនច្បាស់ទេថាវាកើតឡើងដោយសារអ្វី? មនុស្សអារម្មណ៍ល្អសុខៗហេតុអ្វីស្រាប់តែមកខឹងមួម៉ៅភ្លាមៗទាំងគ្មានមូលហេតុច្បាស់លាស់​ឬសមស្របណាមួយដែលអាចឱ្យគេខឹង។​

"ឯងគឺ..."កាលបើបានឃើញជីមីនចេញមុខមកឈរបាំងរាងតូចបែបនេះកំលោះសង្ហាសុងហូក៏ចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នារកនឹកមើលថាប្រុសម្នាក់នេះជាអ្នកណា គេដូចជាមានអារម្មណ៍ថាធ្លាប់ស្គាល់ធ្លាប់ជួប។​

កែវភ្នែកមុតមាំសម្លឹងទៅជីមីនទាំងចម្ងល់ព្យាយាមរកនឹកទើបខួរក្បាលចាប់ផ្តើមដំណើរការដើរថយក្រោយស្វែងរកអ្វីដែលគេចង់បាន....
.....................

"ឯងធ្វើស្អីនឹង?​!​"

"ធ្វើអី? យើងមកទទួលមិត្តស្រីយើងត្រឡប់ទៅវិញខុសដែរហេស?​..."

"ឯងយកនាងទៅណា?​"

"កុំមាត់កច្រើនបើចង់នៅធ្វើការក្នុងក្រុមហ៊ុនបន្ត..."
.....................

ខួរក្បាលចាប់បង្ហាញ​ទិដ្ឋភាព​មួយចំនួនឡើងមកជារូបភាពនៅថ្ងៃដែលគេជូនម៉ូលីយ៉ាទៅផ្ទះទើបគេចាំបានថានេះប្រុសម្នាក់នេះហើយដែលចូលខ្លួនមកយកម៉ូលីយ៉ាទៅនៅថ្ងៃនោះ។​

"ឯងជាម្នាក់ដែលនាំម៉ូលីយ៉ាទៅមែនទេ?​! យប់នោះឯងនាំនាងទៅណា?​"គ្រាន់តែនឹកឃើញភ្លាមថាប្រុសចំពោះមុខនេះជាអ្នកនាំម៉ូលីយ៉ាទៅនៅថ្ងៃនោះសុងហូក៏រហ័សចាប់កញ្ឆក់ទាញកអាវអ្នកកំលោះដោយកំហឹង។​រូបភាពដែលជីមីនទាញនាងតូចទៅទាំងបង្ខំវានៅពេញខួរក្បាលគេនៅឡើយ នេះពេលនោះគេនាំនាងទៅណា? គេមានធ្វើបាបនាងឬក៏អត់? អាចទេដែលគេគឺជាដើមហេតុធ្វើឱ្យម៉ូលីយ៉ាមិនបានមកធ្វើការ?​
គិតហើយសសៃបារម្ភប៉ោងឡើងនៅមិនសុខពិតមែន។​

"សិស្សច្បង​"ឃើញបែបនេះម៉ូលីយ៉ាភ្ញាក់ផ្អើលមិនស្ទើរទេរហូតមិនដឹងគួរធ្វើអីត្រូវ។​កាយតូចហៅសុងហូតិចៗរួចដើរមកយកដៃតូចច្រឡឹងរបស់ខ្លួនចាប់ដៃសុងហូថ្នមៗបំណងដកដៃគេចេញពីកអាវជីមីនតែអ្នកម្ខាងទៀតបែរជាមិនព្រមនៅតែចាប់ក្របួចកអាវជីមីនជាប់ដូចដើម។​

ម៉ាក់ចុងជាទីស្រលាញ់Where stories live. Discover now