ភាគ2

704 16 0
                                    

  
   ក្នុងបន្ទប់ងងឹតស្លប់គ្មានពន្លឺដោយសារម្ចាស់បន្ទប់បិទគ្រប់អំពូលទាំងអស់កុំឱ្យចាំងបំភ្លឺបាន កាយតូចម៉ូលីយ៉ាអង្គុយនៅជ្រុងម្ខាងនៃបន្ទប់នឹកគិតដល់គ្រប់ពាក្យសម្តីដែលម្តាយនិយាយមុននេះ ទោះបីជាឪពុកខ្លួនបានចេញមុខបដិសេធ​ដាច់អហង្ការ​រួចទៅហើយថានឹងមិនយល់ព្រមឱ្យកូនស្រីខ្លួនទៅរៀបការយកអ្នកវ័យចំណាស់ជាងឪពុកមកធ្វើជាស្វាមីដាច់ខាត ក៏ប៉ុន្តែ​វាបានការស្អីទៅ? នាងបានដឹងរឿងគ្រប់យ៉ាងអស់ទៅហើយដើម្បីគ្រួសារយ៉ាងណានាងជាមនុស្សតែម្នាក់ដែលនៅអាចស្រោចស្រង់ស្ថានភាពនៅពេលនេះបាន ទោះពេលនេះឪពុកមិនយល់ព្រមតែច្បាស់ណាស់នាងមិនអាចទ្រាំមើលគ្រួសារ​ធ្លាក់​ដណ្តាបបានទេ មុខតែស្ម័គ្រខ្លួនព្រមទទួលយកវាសនានេះ។​

ក្រាក~
   សម្លេងទ្វាបន្ទប់បើកឡើងដោយនាងតូចម៉ូលីយ៉ារវល់តែខូចចិត្តរត់ចូលបន្ទប់ភ្លេចចាក់សោរទើបអ្នកជាម្តាយអាចចូលមកបានយ៉ាងងាយមិនបាច់គោះសុំការ​អនុញ្ញាត។​

   អ្នកស្រីរីនបើកទ្វាចូលមកក្នុងបន្ទប់ងងឹតឈឹងស្ងប់ស្ងាត់គ្មានសំឡេងអ្វីក្រៅពីសំឡេងយំខ្សឹកខ្សួលរបស់នាងតូចដែលជាកូន ខ្លួនជាម្តាយសន្សឹមបោះជំហានចូលក្នុងភាពស្ងប់ស្ងាត់ដើរសំដៅមករកកូនស្រីតែម្នាក់ដោយអារម្មណ៍ខុសឆ្គង។​ត្រូវហើយគ្រប់យ៉ាងមកពីគាត់ទាំងអស់ មកពីគាត់ត្រូវល្បែងបាំងមុខលែងដឹងខុសត្រូវ ព្រោះតែគាត់ទើបគ្រួសារដ៏មានសុភមង្គលមួយនេះត្រូវរងដោយទឹកភ្នែក តែរឿងគ្រប់យ៉ាងវាមិនអាចដើរត្រឡប់ក្រោយទេ ទោះគាត់ដឹងខ្លួនខុសក៏គ្រប់យ៉ាងវាមិនអាចវិលមកកន្លែងដើមវិញបានដែរ។​

"ម៉ូ...ម៉ាក់...ម៉ាក់សុំទោស កំហុសទាំងអស់គឺមកពីម៉ាក់"ក្រៅពីសុំទោសទៅក៏គ្មានអ្វីត្រូវប៉ះប៉ូវបាន រឿខ្លះកើតឡើងហើយមានតែយកពាក្យសុំទោសមកជំនួស បាតដៃដ៏សែនកក់ក្តៅលើកឡើងអង្អែលក្បាលកូនស្រីសំណព្វថ្នមៗមុននឹងបន្តពាក្យដែលខ្លួនចង់និយាយ។​

"ម៉ាក់ដឹងថាការធ្វើជាប្រពន្ធចុងគេវាមិនងាយស្រួលនោះទេ ហើយឱ្យកូនទៅធ្វើជាប្រពន្ធចុងអ្នកដែលមានវ័យចំណាស់ជាងប៉ាខ្លួនទៀតនោះវាកាន់តែមិនត្រូវ..."និយាយដល់ត្រឹមនេះគាត់ក៏អួលដើមករមិនដឹងគួរនិយាយពាក្យដែលខ្លួនចង់និយាយចេញមកបែបណា បើគ្រួសារមិនជំពាក់បំណុលគេ​វាន់កទេនោះកូនស្រីគាត់ច្បាស់ជាត្រៀមខ្លួនរៀបការជាមួយកំលោះៗកូនសេដ្ឋីមិនខាន តែមកជាប់បំណុលបែបនេះអ្នកណាគេនឹងព្រមទទួលយកនាង?​

ម៉ាក់ចុងជាទីស្រលាញ់Wo Geschichten leben. Entdecke jetzt