ភាគ៨:ហ្គេមនេះមិនទាន់ចប់នោះទេ!!!

782 50 4
                                    

+ថ្ងៃបន្ទាប់ +មន្ទីរពេទ្យកាងណាម

រយះពេលដែរជីមីនសន្លប់អស់ពេលមួយថ្ងៃទៅហើយ ក្នុងការព្យាបាលនៅមន្ទីរពេទ្យ តែដំណឹងមួយនេះក៏មិនបានបាត់ស្ងាត់ឈឹងឡើយនោះគឺបានលេចឮដំណឹងដល់ប៉ាម៉ាក់របស់រាងតូចទើបពួកគាត់ប្រញាប់មកមើលគេទាំងផ្អៀង

"លោកចាំតែត្រៀមខ្លួនទៅ ជាគ្រូរបៀបណាហើយជាសាលារបៀបយ៉ាងមិចបានជាបណ្ដោយឲ្យសិស្សក្លាយទៅជាបែបនេះ កូនខ្ញុំមិនដែរឲ្យសូម្បីតែស្រមោចខាំផងតែមើលពួកលោកមើលថែរកូនប្រុសខ្ញុំចុះ ខ្ញុំសម្រេចហើយថានឹងប្ដឹងពួកលោក"លោកផាកតម្លើងសរសៃកស្រែកកំហោកដាក់លោកគ្រូអ្នកគ្រូដែរបាននាំកូនប្រុសរបស់គាត់មកហើយបែរជាមើលថែរគេមិនបានល្អទៅវិញមិនគួរណាគេបណ្ដោយឲ្យរាងតូចមកសោះ តែគាត់សម្រចចិត្តថានឹងប្ដឹងសាលាដើម្បីកុំឲ្យមានរឿងបែបនេះចំពោះសិស្សដទៃទៀត

"ឲ្យខ្ញុំសុំទោសផងលោក ពួកខ្ញុំសន្យាថាមិនឲ្យកើតរឿងបែបនេះកើតឡើងទៀតទេ"លោកគ្រូអ្នកគ្រូដែរកំពុងតែធ្វើមុខស្អុយឈរស្ដាប់លោកផាកជេរស្ដីអោនគំនាបចុះជាការសុំទោស៩០ដឺក្រេក៏ព្រោះតែពួកគាត់ខុសមែនពួកគាត់ពិតជាមើលថែរក្មេងៗមិនបានល្អពិតមែនដែរបណ្ដោយឲ្យពួកគេក្លាយទៅជាបែបនេះទើបលោកគ្រូអ្នកគ្រូគ្មានអ្វីក្រៅពីរពាក្យសុំទោសប៉ុណ្ណោះ

"ពាក្យសុំទោសពួកលោកខ្ញុំទទួលយកតែ ពាក្យបណ្ដឹងគឺខ្ញុំនៅតែមិនដកវិញឡើយ"

"បានហើយលោកប្ដី យ៉ាងណាកូនផុតពីរគ្រោះថ្នាក់ហើយ"លោកស្រីផាកដែរត្រូវជាភរិយាចូលមកលួងលោមប្ដីដើម្បីឲ្យស្វាមីបំបាត់កំហឹងខ្លះចំពោះ នាងមិនមែនមិនបារម្ភពីរកូនប្រុសឡើយទ្រូងម្ដាយនេះស្រឡាញ់នឹងបារម្ភពីរកូនៗជាងនរណាទាំងអស់តែរឿងអ្វីដែរវាកន្លងហួសហើយក៏គួរតែបំភ្លេចចោលខ្លះទៅចង់គុំនុំវានាំតែខាតទេ

"អូនកុំមកខ្វល់អីរឿងនេះបងចេះដោះស្រាយហើយ កូនយើងបងមិនព្រមឲ្យកូនមកជួបរឿងបែបនេះម្ដងជាពីរដងទេ"ក៏ដឹងហើយថាចារឹកលោកផាកមានះរឹងរុសយ៉ាងណាអ្វីដែរគាត់ហួងហែងអ្វីដែរគាត់ចង់ធ្វើហើយគឺថាមិនអាចហាមឃាត់បានឡើយ នៅសូម្បីតែប្រពន្ធផងនៅមិនស្ដាប់

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now