ភាគ២៩:ហេតុអីក៏បងឃោឃៅម្លេះតើខ្ញុំទៅធ្វើស្អីខុសទៅ?

828 56 7
                                    

+ភូមិគ្រឹះដ្រាក់ឃីន

គ្រាន់តែឡានចូលចតក្នុងផ្ទះភ្លាមយ៉ុនហ្គីក៏ប្រញាប់ចុះពីរឡានដោយមិនចាំបាច់លីណូបើកទ្វាឡានអោយ រួចហើយក៏ដើរទៅម្ខាងទ្វារឡានរបស់ជីមីនដោយទាញដៃគេទម្លាក់មកក្រោមមួយទំហឹង

"ព្រូស!"

"អួយ..!"ជីមីនត្រូវដៃមុំារបស់យ៉ុនហ្គីទាញ់ទម្លាក់ចុះមកមួយទំហឹងដោយគ្មានជំហរទើបធ្វើឲ្យគេស្រែកថ្ងូរដោយសារតែភាពឈឺចាប់

"កុំរំអួយ ឆាប់ក្រោកមក បើឯងមិនក្រោកមកឥឡូវនេះទេយើងនឹងយកឯងទៅទម្លាក់កណ្ដាលផ្លូវវិញភ្លាម"
ឃើញរាងតូចដួលក្រាបទៅនឹងឥដ្ធបែបនេះហើយនាយបែរជាគិតថាគេរំអួយទៅវិញ ធ្វើថ្នាក់នឹងបើមិនអោយគេស្រែកឈឺ គិតថាគេជាវត្ថុដែរបោះបោកតាមចិត្តតើមែនទេ?

"បងកើតអី ហ្អឹកហេតុអីធ្វើដាក់ខ្ញុំបែបនេះទៀតហើយ?"ជីមីនអត់ទ្រាំបឹងទង្វើររបស់នាយក្រាស់មិនបានពេកទើបស្រែកសួរទាំងទឹកភ្នែក

"យើងទេដែរត្រូវសួរឯងថាហេតុអីឯងគេចពីរយើងទៅទាក់ប្រុសបង្ហាញ់មុខបង្ហាញ់មាត់ក្នុងកម្មវិធីទៅវិញ ឯងដឹងថាយើងតាមរកឯងស្ទើរឆ្កួតហើយទេ"

"បងតាមរកខ្ញុំ បងបារម្ភពីរខ្ញុំហ្អេស?"ទោះជាត្រូវស្វាមីស្ដីអោយធ្វើបាបយ៉ាងណាក៏ដោយក៏គេនៅតែមិនខឹងហើយថែមទាំងចាប់ពាក្យចុងប្រយោគរបស់នាយបានទៀតផងនាយនិយាយបែបនេះតើបានន័យថានាយបារម្ភពីរខ្លួនហើយតើមែនទេបានជានាយខំតាមរកខ្លួនថ្នាក់នេះ?
យ៉ុនហ្គីគ្រាន់តែត្រូវជីមីនចាប់ចំណុចបានបែបនេះហើយនាយក៏នៅស្ងៀមបែរជាគ្មានពាក្យអីត្រូវតបជាមួយនឹងគេទៅវិញ មែនហើយនាយបារម្ភពីរគេពិតមែនក៏យល់ពីរខ្លួនឯងច្បាស់ណាស់ តែអ្វីដែរធ្វើឲ្យនាយខឹងគេបំផុតពេលដែរឃើញគេនៅជាមួយប្រុសផ្សេងទៅវិញ

"ហ៊ឹស!យើងនេះហ្អេសបារម្ភពីរឯងហ្អេស កុំស្រមៃខ្ពស់ពេកយើងគ្រាន់តែខ្លាចឯងរត់បាត់ ហើយគ្មានអ្នកដែរត្រូវអោយយើងធ្វើបាបទៅវិញទេ ព្រោះយើងមិនទាន់ធ្វើបាបឯងឆ្អែត ហើយឯងក៏មិនទាន់សងកម្មយើងអស់ដែរ!!!!"ក្រោយពីរគាំងសម្ដីបានបន្ដិចហើយនាយក៏ស្រាប់តែពាក់មុខយក្សស្ដីអោយរាងតូចខ្លាំងៗម្ដងទៀត ព្រោះខួរក្បាលរបស់នាយគឺមានតែគុំនំនឹងពាក្យថាស្អប់ចំពោះគេប៉ុណ្ណោះគ្មានថ្ងៃឡើយថាអាចនឹងចិត្តទន់ដាក់គេបាននោះដរាបណានាយមិនទាន់បានធ្វើគេអោយសមនឹងចិត្តរបស់ខ្លួន

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now