ភាគ៦៧:ក្រោកឡើងមកអូនអត់ទោសអោយបងហើយ

757 55 2
                                    

+ភូមិគ្រឹះផាក

"ជីមីន កូនចង់ទៅណា?"ឃើញកូនប្រុសចុះមកវិញជាមួយនឹងលិខិតឆ្លងដែននៅក្នុងដៃអ្នកជាប៉ានឹងម៉ាក់ក៏សួរទៅភ្លាម

"ប៉ាម៉ាក់ កូនត្រូវទៅកានណា ពេលនេះយ៉ុនហ្គីគេធ្ងន់ធ្ងរណាស់"រាងតូចឃើញអ្នកជាម៉ាក់នឹងប៉ាហើយក៏តបទៅវិញទាំងភ៌យព្រោះថាគេខ្មាស់ពួកគាត់ណាស់ទាំងដែរគេជាអ្នកជ្រើសចេញពីរនាយដោយខ្លួនឯងហើយត្រូវត្រឡប់ទៅរកនាយវិញ តែបើគេមិនទៅគេអាក្រក់ពេកហើយព្រោះនាយក្លាយជាបែបនេះក៏ដោយសារតែគេដូចគ្នា

"កូនគិតច្បាស់ហើយ ហ្អេសថាកូននឹងត្រឡប់ទៅរកគេវិញ?"លោកផាកសួរទៅកូនបន្ដថាតើគេសម្រេចចិត្តច្បាស់ហើយឬអត់ថាចង់ទៅរកនាយវិញ ព្រោះគាត់ខ្លាចថាគេធ្វើទៅវាមិនដូចចិត្តពិតរបស់ខ្លួនឯង ចុងក្រោយបានត្រឹមតែអង្គុយខូចចិត្តទៀតប៉ុណ្ណោះក្នុងនាមជាឪពុកមិនចង់ឃើញកូនបែបនោះឡើយ

"បាទ ប៉ាប្រហែលនេះលើកចុងក្រោយហើយ"

"បានទៅចុះកូនប្រុស ធ្វើអ្វីដែរកូនចង់ធ្វើអ្វីដែរកូនគិតថាត្រូវប៉ានឹងម៉ាក់ នឹងរង់ចាំកូននៅទីនេះណា"ឮកូននិយាយបែបនេះហើយប៉ាម៉ាក់របស់គេក៏មិនហាមមានតែបណ្ដោយឲ្យគេធ្វើចុះព្រោះគេធំហើយអាចដឹងអ្វីខុសអ្វីត្រូវហើយ ពួកគាត់នឹងរង់ចាំកូនត្រឡប់មកវិញដោយឃើញស្នាមញញឹមកូនមកវិញប៉ុណ្ណោះ

"អរគុណប៉ានឹងម៉ាក់ណាស់"និយាយហើយរាងតូចក៏ចូលទៅអោបគាត់ជាលារួចក៏ប្រញាប់ចាក់ចេញទៅបាត់

+ប្រទេសកានណាដា

ធ្វើដំណើរប្រហែលកន្លះថ្ងៃពេលនេះរាងតូចក៏មកដល់ប្រទេសកានណាដាហើយ ដោយតាំងពីរចេញមកចិត្តគេនៅតែនឹកគិតដល់អ្នកនៅមន្ទីរពេទ្យ មិនដឹងថាពេលនេះនាយយ៉ាងមិចហើយទេ នាយមានសុវត្ថិភាពឬអត់គេកង្វល់ស្ទើរឆ្កួតទៅហើយ

+មន្ទីរពេទ្យ

ទីបំផុតរាងតូចក៏មកដល់មន្ទីរពេទ្យដែរយ៉ុនហ្គីមកព្យាបាល ទោះជានៅក្នុងប្រទេសមន្ទីរពេទ្យច្រើនក៏ដោយតែគេស៊ូសួរពីរឈ្មោះអ្នកជម្ងឺម្នាក់នេះទាល់តែឃើញ

"អត់ទោស អ្នកជម្ងឺឈ្មោះយ៉ុនហ្គី ដ្រាក់ឃីន នៅបន្ទប់លេខប៉ុន្មាន"នាយតូចដើរមកដល់ហើយក៏សួរទៅ កិលានុបដ្ធាយិកា រកបន្ទប់របស់យ៉ុនហ្គី

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Donde viven las historias. Descúbrelo ahora