ភាគ៣៨:ជីមីនឯងជាអ្នកធ្វើមែនទេ?

647 64 8
                                    

"សាណា"មកដល់បន្ទប់របស់នាងហើយយ៉ុនហ្គីក៏ប្រញាប់ហៅឈ្មោះប្អូនស្រីភ្លាមតែមើលទៅនាងគ្មានអីនោះទេនាងគឺគេងលក់ធម្មតា

"អ្នកប្រុសមើលនេះទៅ"ជេសាដែរដើរតាមមកពីរក្រោយក៏ដើរទៅជិតគ្រែរបស់សាណាហើយលាតដៃអាវដែរមានស្នាមជាំជាស្នាមនាងក្ដិចអម្បិញមិញនេះឲ្យនាយឃើញ

"អ្នកណាជាអ្នកធ្វើ?"យ៉ុនហ្គីដើរទៅមើលដៃរបស់នាងហើយកំហឹងក៏ចាប់ផ្ដើមឆេះឆួលពេញខ្លួនរួចសួរទៅកាន់អ្នកគ្រប់គ្នានៅក្នុងបន្ទប់នេះព្រមទាំងជីមីនផងដែរ

"ស្នាមនេះមានតាំងពីរអ្នកនាងចេញមកពីរសួនក្រោយផ្ទះម្លេះ តើអ្នកនាងទៅស្អីខ្លះទៅបានក្លាយជាបែបនេះ"ជេសាដែរឈរនៅក្បែរៗសាណាចាប់និយាយទម្លាក់កំហុសឲ្យទៅរាងតូចភ្លាម បន្ទាប់មកក៏ចាប់ផ្ដើមចូលតួអាណិតសាណាទាំងដែរទាំងគឺនាងជាអ្នកធ្វើខ្លួនឯងសោះ

"ជីមីនឯងជាអ្នកធ្វើមែនទេ?"នាយក្រាស់បែរទៅរកកាយតូចហើយសួរទៅកាន់គេទាំងសង្កត់សម្លេងដាក់

"ទេ ខ្ញុំមិនបានធ្វើទេ"ជីមីនក្រវីក្បាលហើយប្រញាប់បដិសេធភ្លាម

"បើឯងមិនបានធ្វើចុះអ្នកណាធ្វើ!"ឃើញថាភរិយាបដិសេធបែបនេះហើយក៏នាយក៏ស្រែកគំហោកខ្លាំងៗម្ដងទៀត

"ខ្ញុំមិនដឹងពិតមែនខ្ញុំទៅធ្វើដាក់គាត់បែបហ្នឹងធ្វើអីទៅ"ទោះយ៉ាងណារាងតូចនៅតែមិនចុះចាញ់ព្រោះថាគេមិនបានធ្វើពិតមែនប្រុងឲ្យគេទទួលកំហុសយ៉ាងមិចកើតវាអយុត្តិធម៍ពេកហើយ

"ឯងអាចនឹងសងសឹកដែរយើងធ្វើបាបឯងក៏ថាបាន"

"ទេខ្ញុំគ្មានគំនិតសងសឹកស្អីទេ"

"បើ៉ងមិនធ្វើចុះស្នាមរបួសនេះមកពីរណា!"

"បងចោទថាខ្ញុំជាអ្នកធ្វើមានភស្ដតាងទេ?"

"ភស្ដតាងគឺស្នាមជាំមួយនេះ ឯងគឺមានគំនិតចង់ធ្វើបាបប្អូនស្រីយើងទើបឯងធ្វើបាបប្អូនយើងជំនួស"ទោះជាយ៉ាងណានាយនៅតែអះអាងហើយជឿជាក់ថារាងតូចគឺជាអ្នកធ្វើ

"ហើយបងមានឃើញ ស្នាមជាំដែរគាត់នៅជាមួយខ្ញុំនឹងក្នុងពេលដែរបងបីគាត់មកទេ"ជីមីនដឹងថាកំពុងតែមានអ្នកទម្លាក់កំហុសឲ្យគេច្បាស់ណាស់ទើបសួរបកបែបនេះវិញ ដោយក្រសេវភ្នែកមិនភ្លេចសម្លឹងមើលទៅជេសាឡើយចង់ដឹងថានាងមានទឹកមុខយ៉ាងមិច ពេលឮសំណួរខ្លួនហើយ ដូចជាកាសន្និដ្ធានរបស់ខ្លួនមែនពេលនេះនាងកំពុងតែមានទឹកមុខភ៌យៗនៅមិនសុខជើងឈរមិននឹងឡើយ ទាំងនេះកញ្ជាក់ថានាងគឺជាអ្នកធ្វើច្បាស់ណាស់

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now