ភាគ៦៣:បញ្ជប់ត្រឹមនេះចុះ

720 86 13
                                    

"បងសុំទោស"ខណះពេលដែររាងតូចកំពុងញាំ នាយក៏ស្រាប់តែនិយាយពាក្យសុំទោសទៅកាន់គេ និយាយពាក្យសុំទោសទៅកាន់រាងតូចមិនចេះតិចដងទេព្រោះថានាយចង់ឲ្យគេដឹងថានាយខុសហើយក៏ចង់ឲ្យគេអត់ទោសឲ្យនាយដែរ

"..."ជីមីនងើបមុខមកសម្លឹងមើលមុខនាយក្រាស់ទាំងម្ហូបនៅពេញមាត់នៅឡើយ មែនហើយគេវិសតែភ្លេចទៅហើយនាយធ្លាប់បានធ្វើអ្វីខ្លះដាក់គេ

"ឆ្អែតហើយ"និយាយតែប៉ុណ្ណោះជីមីនទម្លាក់ស្លាបព្រាចុះហើយក្រោកចេញពីរនាយ ព្រោះថាគេមិនចង់ឮពាក្យសុំទោសពីរនាយឡើយក៏មិនចង់អត់ទោសឲ្យនាយនៅពេលនេះដូចគ្នាព្រោះថានាយធ្លាប់បានធ្វើអ្វីខ្លះមកកាន់ខ្លួនគ្រាន់តែនឹកឃើញក៏ខឹងណាស់ទៅហើយតើគ្រប់គ្រាន់ទេគ្រាន់តែពាក្យសុំទោសពីរម៉ាត់ប៉ុណ្ណឹង?

"ជីមីនស្ដាប់បងសិនទៅ"នាយក្រោកឈរតាមរាងតូចហើយហៅឲ្យគេឈប់ឲ្យគេបានស្ដាប់នាយបកស្រាយផងចុះ

"..."

"បងខុសហើយ គ្រប់យ៉ាងមកពីរបងៗធ្វើឲ្យអូនឈឺចាប់ សមហើយដែរអូន ធ្វើបែបនេះដាក់បងៗមិនថាបងមិនខឹងទេ សមត្រឹមអូនមកក្បែរៗបងបែបនេះវិញមក"យ៉ុនហ្គីដើរទៅនៅមុខរាងតូវហើយនិយាយសារភាពកំហុសគ្រប់យ៉ាងដែរនាយបានធ្វើទៅលើគេ នាយទទួលស្គាល់គ្រប់យ៉ាងថាគេខុសតែសុំត្រឹមតែម្យ៉ាងឲ្យគេនៅក្បែរៗនាយបែបនេះក៏បានទោះជាគេចង់ធ្វើបាបនាយដូចរាល់ដងនាយមិនថាឡើយ

"តើខ្ញុំ គួរនៅជាមួយមនុស្សដែរសម្លាប់កូនខ្ញុំយ៉ាងមិចកើត"ជីមីនងើយមុខមកសម្លឹងមើលមុខនាយហើយនិយាយដោយការខឹងសម្បោរអ្នកម្ខាងទាំងរលីងរលោង

"ហេតុអីៗអូននិយាយបែបនេះ បងបានទៅធ្វើស្អីកូន?"យ៉ុនហ្គីហាក់ដូចជាមិនយល់នូវអ្វីដែររាងតូចនិយាយសោះតើនាយបានទៅសម្លាប់កូនខ្លួនឯងពីកាលក៏ដឹងហើយថាជេសានាងជាអ្នកធ្វើប៉ុណ្ណោះ

"ផាច់"មួយកំផ្លៀងមុខយ៉ុនហ្គីត្រូវងាកទៅម្ខាងដោយសារតែបាតដៃរបស់រាងតូច

"នៅមានមុខមកនិយាយបែបនេះទៀតហ្អេស?លោកយកស្រីបម្រើបិសាចម្នាក់នោះមកបំពេញចំណងឥណ្ហាលោក ហើយឲ្យស្រីបិសាចម្នាក់នោះមកសម្លាប់កូនខ្ញុំ បើលោកមិនចង់ទទួលស្គាល់កូនខ្ញុំក៏បានក៏ប៉ុន្ដែចាំបាច់អីធ្វើបាបគេទាំងដែរគេនៅជាដំណក់ឈាមនៅឡើយ ហ្អឹក! ដឹងទេថាខ្ញុំដើម្បីកូនខ្ញុំសុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំនឹងលោកគ្រប់បែបយ៉ាង តែមើលលោកធ្វើដាក់គេចុះហេតុអីលោកចង់សម្លាប់គេ ហេតុអីមិនទទួលស្គាល់គេផង ហុឺៗ"ជីមីនងើបមុខមកនិយាយជាមួយរាងក្រាស់ទាំងខឹងសម្បោរ អំពីររឿងដែរបាយបានធ្វើមកលើគេនឹងកូន រាងតូចរៀបរាប់ដោយភាពឈឺចាប់ ទាំងដែរនាយបានដឹងឮហើយថាគេមានផ្ទៃពោះហេតុអីនៅតែធ្វើបាបគេបែបនេះ ចំពោះគេសុខចិត្តទ្រាំគ្រប់បែបយ៉ាងដើម្បីតែកូនតែមើលតែនាយចុះធ្វើនេះប្រៀបដូចជាសម្លាប់កូនខ្លួនឯងច្បាស់ណាស់ តើឲ្យគេអត់ទោសឲ្យនាយបានទេ?

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now