ភាគ៤៥:ហេតុអីនាងមិនមែនជាជីមីន

790 60 17
                                    

"ក្រាក..!"

"ហ្អឹក! អ្នកប្រុសតូច"ខណះពេលដែរជីមីនកំពុងតែរើសបាយចូលមាត់នោះមីនយូនាងក៏បើកទ្វាចូលមកដោយឃើញសភាពរាងតូចបែបនេះហើយអាណិតខ្លោចចិត្តហើយក៏ប្រញាប់រត់ទៅរកគេភ្លាម

"បងខ្ញុំឃ្លាន"រាងតូចងើយមុខសម្លឹងមើលនាងហើយក៏ប្រាប់ទៅខ្លួនកំពុងឃ្លាន

"នេះច៎ា ខ្ញុំយកម្ហូបមកឲ្យអ្នកប្រុសញាំ ហើយមិនបាច់ធ្វើបែបនេះទេ"

"អរគុណបងណាស់"និយាយអរគុណទៅកាន់នាងហើយជីមីនក៏ដួសបាយចូលមាត់ទាំងលាយទឹកភ្នែកពេលនេះគេរស់ហើយគេមិនស្លាប់ទេ គេអាចការពារកូនក្នុងផ្ទៃនឹងខ្លួនឯងបានហើយ

"ឆ្ងាញ់ទេអ្នកប្រុស?"មីនយូដែរអង្គុយមើលរាងតូចញាំនាងក៏សួរទៅដោយភ្នែក ព្រោះអាណិតសភាពជីមីនពេលនេះណាស់
៊៊
"ឆ្ងាញ់ណាស់"កាយតូចងើយមុខបែរមកនិយាយជាមួយនាងដោយញាត់បាយពេញមាត់ នៅតែមិនភ្លេចបង្ហាញ់ស្នាមញញឹមដាក់អ្នកចំពោះមុខឡើយ បញ្ជាក់ប្រាប់ច្បាស់ណាស់ថាសម្ដីរបស់គេគឺនិយាយមិនកុហកឡើយពេលនេះគេកំពុងតែមានក្ដីសុខក្នុងការញាំណាស់

"បើអ៊ីចឹងញុំឲ្យច្រើនៗទៅ បើមិនឆ្អែតខ្ញុំទៅយកឲ្យទៀត"ឯមីនយូនាងក៏ញញឹមដោយទឹកភ្នែកទៅកាន់រាងតូចវិញដែរ លើកទីមួយហើយដែរនាងមកបម្រើក្នុងភូមិគ្រឹះនេះទើបដែរបានឃើញយ៉ុនហ្គីធ្វើដាក់ក្មេងប្រុសតូចមួយបែបនេះមិនដឹងថានាយមានកំហឹងអីជាមួយរាងតូចសម្បើមម្លេះ

"..."

"មានអីមែនទេ អ្នកប្រុសមិនស្រួលត្រង់ណាហ្អេស?"ឃើញបែបនេះហើយនាងក៏ប្រញាប់ទៅទាំងបារម្ភខ្លាចថាគេមានរឿងអីកើតឡើង

"យ៉ុនហ្គីគេមិនខឹងទេហ្អេស ដែរយកបាយមកឲ្យខ្ញុំញាំ"គេខំតែត្រេកអរនឹងការញាំភ្លេចគិតទៅថានាយបាននិយាយថាមិនឲ្យគេញុំបាយទេ បើបែបនេះនាយប្រាដកជាដាក់បញ្ជារទៅកាន់អ្នកបម្រើដែរហើយ

"មិនអីទេឲ្យតែអ្នកប្រុសឆ្អែត សិនទៅរឿងនោះចាំគិតក្រោយ បើគាត់ដេញខ្ញុំចេញឬកាត់ប្រាក់ខែ ខ្ញុំក៏ព្រមព្រោះគាត់ឃោឃៅដាក់អ្នកប្រុសពេកហើយ ខ្ញុំមិនអាចឈរមើលសភាពអ្នកប្រុសបែបនេះបានឡើយ"ពេលនេះនាងលែងខ្វល់ទៀតហើយៗក៏លែងខ្លាចនិយាយដៀលចាហ្វាយនាយដែរមើលទង្វើរនាយធ្វើដាក់រាងតូចចុះវាអាក្រក់ជាងពីរសត្វទៀត ទោះត្រូវចាហ្វាយកាត់ប្រាក់ខែឬក៏ដេញចេញនាងក៏ព្រម

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now