ភាគ៣០:ហេតុអីខ្ញុំត្រូវស្រឡាញ់មនុស្សដូចជាបងយ៉ុនហ្គី?

714 51 7
                                    

កាន់តែយប់ពាក់កណ្ដាលអាធ្រាតរាងតូចដែរដេកអោបខ្លួនញ័របប្រប់ដូចជាកូនចាប់ធ្លាក់ទឹកអ៊ីចឹងគេទាំងរងារទាំងញ័រមុខរបួសនឹងសព្វរាងកាយ ដេកបង្ហូរទឹកភ្នែកមកដោយភាពឈឺចាប់នឹកឃើញកាយវិការរបស់ប្ដីធ្វើមកកាន់ខ្លួនពេលនេះប្រៀបដូចជាសត្វធាតុអ៊ីចឹង

"ហេតុអីខ្ញុំត្រូវស្រឡាញ់មនុស្សដូចជាបងយ៉ុនហ្គី?"សម្លេងខ្សាវៗបង្ហើបចេញមកពីរមាត់ជីមីនចោទសួរខ្លួនឯងដោយមិនយល់សោះថាហេតុអីគេត្រូវស្រឡាញ់នាយ ក៏ឃើញហើយថានាយឃោឃៅដាក់គេយ៉ាងមិចខ្លះតែហេតុអីបេះដូងនឹងចិត្តគំនិតរបស់គេនៅតែមិនអាចលុបនាយចេញបាន នេះឬជាស្នេហាដំបូងរបស់គេប្រឹងស្មោះប្រឹងស្រឡាញ់ទាំងឈឺបែបនេះឬ គេពិតជាខឹងនឹងស្អប់ខ្លួនឯងណាស់

"ឌឹបៗ!!"

"ហុឺយ...!"ដៃមាំរបស់យ៉ុនហ្គីលើកឡើងដាល់ជញ្ជាំងឡើងបែកឈាមច្រាល ស្រែកឡើងដោយភាពក្រពុលមុខយ៉ាងខ្លាំង

"ជីមីនឯងពិតជា ក្មេងមានពិសពិតមែនសូម្បីតែយើងក៏ឯងអាចពង្វក់បានដែរ"ក្រោយពីរដកដៃពីរការដាល់ជញ្ជាំងរួចហើយនាយក៏ស្រដីឡើងដោយភាពគ្រឺខ្នាញ់ដាក់អ្នកម្ខាំងទៀត ដោយសារតែគេទើបធ្វើឲ្យនាយកង្វល់ចិត្តថ្នាក់នេះ រូបភាពដែរនាយបានធ្វើបាបគេរូបភាពដែលគេត្រជាក់ដូចទឹកកកនៅតែមិនតបតជាមួយនាយ នៅមានពាក្យថាស្រឡាញ់របស់គេមកកាន់នាយទៀតកាន់តែធ្វើឲ្យនាយកង្វល់ចិត្ត ដោយគិតថារាងតូចធ្វើគឺដើម្បីតែពង្វក់នាយតែប៉ុណ្ណោះមិនអាចឡើយថានាយធ្វើបាបគេប៉ុណ្ណឹងហើយគេអាចនៅស្រឡាញ់នាយបានទៀតនោះ

"យើងមិនចាញ់បោកឯងឡើយ ក្មេងល្បិចច្រើន ឯងមានល្បិចច្រើនដូចជាឪឯងអ៊ីចឹង"និយាយតែប៉ុណ្ណោះយ៉ុនហ្គីក៏ដើរចេញទៅក្រោមរកស្រាផឹកដើម្បីបំបាត់រូបភាពទាំងនោះចេញពីរខួរក្បាលខ្លះ

+ព្រឹក

ថ្ងៃរះកាន់តែខ្ពស់ថ្ងៃកាន់តែជ្រេទៅហើយតែនៅតែមិនទាន់ឃើញម្ចាស់ផ្ទះក្រោកទៀត ដោយឃើញស្ងាត់បែបនេះហើយលីណូក៏ចូលទៅមើលខាងក្នុងផ្ទះភ្លាមព្រោះនាយដឹងច្បាស់ណាស់ថាកាលពីរយប់មិញនេះមានរឿងអីកើតឡើងចំពោះចាហ្វាយធំនឹងចាហ្វាយតូចរបស់នាយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now