ភាគ៤០:លោកគ្រូពេទ្យថាខ្ញុំមានផ្ទៃពោះមែនទេ?

755 67 6
                                    

"អឹម..អួក"ខណះពេលដែរដៃរបស់យ៉ុនហ្គីកំពុងតែលូកស្ទាបសព្វរាងកាយរបស់រាងតូចក៏ស្រាប់តែមានអាការះចម្លែករកក្អួតភ្លាម ទើបគេរហ៌សច្រានទ្រូងរបស់នាយចេញរត់ទៅក្នុងបន្ទប់ទឹកដើម្បីក្អួត

"យ៉ាងមិចចេះ"យ៉ុនហ្គីបែរមុខមើលទៅគេនិយាយដោយការមិនពេញចិត្តនាយកំពុងតែមានអារម្មណ៍ផងមករកក្អួតអីពេលនេះអស់អារម្មណ៍អស់

"យ៉ាងមិចខ្ពើមយើងដល់ថ្នាក់រកក្អួតផងហ្អេស?"នាយចូលទៅមើលគេក្នុងន្ទប់ទឹកហើយឈរអោបដៃបង្អែកនឹងជញ្ជាំងងសួរទៅទាំងមិនពេញចិត្តដោយមិនគិតថានឹងជួយរឹតខ្នងឲ្យគេបានក្អួតចេញមកស្រួលសោះ

"ប្រហែលហើយ"ជីមីនខ្នាស់ចិត្តនឹងនាយខ្លាំងពេកទើបចាក់បណ្ដោយតែម្ដងទៅ

"ឯង!"
"អួយ.."គ្រាន់តែឮគេឆ្លើយបែបនេះភ្លាមនាតក៏ចាប់កន្រ្ដាក់ដៃគេឲ្យមកផ្អឹបនឹងទ្រូងនាយខ្លាំងៗ

"បងល្មមឆ្អែតឆ្អន់នឹងទង្វើរបងខ្លះផង យកអង្ត្រង់មកឲ្យខាំខ្ញុំ ហើយចង់លូកលាន់ខ្ញុំទាំងដែរខ្ញុំឈឺ ពេលនេះបងចង់ធ្វើអីទៀតធ្វើទៅវាយដំទៅបើបងគិតថាធ្វើឲ្យសប្បាយចិត្តព្រោះថាពេលនេះខ្ញុំគ្មានកម្លាំងនឹងទប់ទល់នឹងបងទៀតទេ"ដោយសារតែទង្វើររបស់នាយវាហួសហេតុដាក់ខ្លួនពេកទើបនិយាយពាក្យពិតដើម្បីឲ្យនាយដឹងខ្លួនខ្លះទោះដឹងថានិយាយហើយនាយរឹតតែខឹងនឹងធ្វើបាបខ្លួនខ្លាំងលើសដើមតែបើសិនជានាយមានខួរគិតនាយប្រាដកជាយល់ពាក្យសម្ដីរស់ខ្លួននិយាយហើយ

"ជាមួយប្ដីឯង រកក្អួតចង្អោរតែជាមួយប្រុសផ្សេងឯងបែរដេកថ្ងូរមានក្ដីសុខហើយមើលទៅ"នាយនៅតែជាមនុស្សគ្មានហេតុផលនឹងមិនយល់និយាយយ៉ាងណាឲ្យតែឈ្នះគេទោះជារឿងទាំងពិតឬមិនពិតក៏ដោយ

"ម្នាក់ទោះជាប្រុសរបស់ខ្ញុំ សុំបងទៅរកមក"ជីមីនឮសម្ដីនាយក្រាស់ហើយក៏បិតភ្នែកបញ្ចេញខ្យល់ដង្ហើនធំសួរទៅនាយវិញ

"ឯងហ៊ានសួរផ្គើនយើងផង"រកពាក្យអ្វីតបនឹងរាងតូចវិញមិនបាននាយបែរជារករឿងថាគេសួរផ្គើននាយទៅវិញ

"ខ្ញុំមិនបានផ្គើន ហើយក៏មិនបានស្អប់ខ្ពើមបង ឬមានប្រុសអីដូចជាបងគិតឡើយ តែខ្ញុំអស់កម្លាំងខ្ញុំហត់ ដោយសារតែទង្វើររបស់បងធ្វើដាក់ខ្ញុំហេតុបងមិនគិតខ្លះផង"មែនពាក្យសម្ដីរបស់ជីមីបសុទ្ធតែត្រឹមត្រូវតែហេតុនាយយកតែកំហឹងមកបាំងមុខដោយគ្មានការគិតពិចារណាបែបនេះសោះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now