ភាគ៥៦:បើដឹងថាជាលោកខ្ញុំក៏មិនជួយដែរ

881 94 10
                                    

+មួយឆ្នាំ

រយះពេលមួយឆ្នាំកន្លងផុតទៅតាំងពីរជីមីនចេញទៅប្រទេសក្រៅបាត់យ៉ុនហ្គីនាយរស់នៅបៀមទុករាល់ថ្ងៃរាល់ថ្ងៃសូម្បីតែក្រុមហ៊ុនក៏មិនទៅអើតផង សង្ងំខ្លួនធ្វើបាបតែខ្លួនឯង

"តុកៗ!"

"ក្រាក..."សម្លេងបើកទ្វាបន្លឺឡើងដោយដៃស្រាលៗចូលទៅក្នុងបន្ទប់ងងឹត សភាពក្នុងបន្ទប់មើលមិនយល់

"បងប្រុស"សម្លេងស្រួយស្រេសស្រែកហៅអ្នកជាបងនៅក្នុងបន្ទប់ងងឹតមួយនេះ

"បងក្រោកមកញុំអីសិនមក ចាំបន្ដិចខ្ញុំឲ្យគេមកសម្អាតបន្ទប់ឲ្យ ហើយថ្ងៃនេះបងមិនបាច់ចេញទៅណាទៀតទេ បងដើររហូតបែបនេះខ្ញុំបារម្ភណាស់ដឹងទេ"សាណាចូលទៅជិតបងប្រុសដែរអង្គុយបង្អែកជញ្ជាំងដៃកាន់ដបស្រាជាប់មិនឈប់ មិនសូម្បីតែសម្លឹងមើលមុខនាងផង

"ឯងមិនបាច់ធ្វើអីទាំងអស់ ចេញទៅ ទុកឲ្យបងនៅម្នាក់ឯងបានហើយ បើឯងមិនចេញបងដោយខ្លួនឯង"នាយតបជាមួយសាណាដោយសម្លេងរឹងកំព្រឹស មិនសូម្បីមើលមុខនាងផង

"តែ.."
"វឹប!"

"បងចង់ទៅណាទៀតហើយ"យ៉ុនហ្គីមិននិយាយលែងហើយក៏មិនសុំាច្រើនតែនាងនៅទៀតនាយក្រោកចេញហើយ ធ្វើឲ្យសាណារហ៌សក្រោករត់ទៅតាមអ្នកជាបងភ្លាម

"ចាហ្វាយៗចង់ទៅណា"លីណូឃើញចាហ្វាយ ចុះមកដោយសភាពអាវធំមានមួកគ្របជិតមុខ មុខនាយពេលនេះពោពេញទៅដោយពុកមាត់ដៃកាន់ដប់ស្រាមិនលែងបម្រុងនឹងដើរសម្ដៅចេញក្រៅ នាយក្រាស់មិនសម្លឹងមើលមុខនរណា ហើយក៏មិនចង់តបជាមួយនរណាដូចគ្នា មើលទៅនាយចូលក្នុងវិបត្តផ្លូវចិត្តធ្ងន់ធ្ងរណាស់ហើយ តាំងពីរបានដំណឹងថាបាត់បង់កូនប្រពន្ធត្រូវពិការ នាយរស់នៅដូចជាស្លាប់អ៊ីចឹងមួយថ្ងៃៗអង្គុយតែបន្ទោសខ្លួនឯង នាយគឺជាមូលហេតុដែរធ្វើឲ្យភរិយាក្លាយទៅជាបែបនោះ គ្រប់យ៉ាងគឺមកពីរនាយ បើអាចប៉ះប៉ូវជំនួសគេពេលនេះបាននាយចង់ជំនួសណាស់តែអ្វីគ្រប់យ៉ាងបានត្រឹនតែគិត ព្រោះថាសូម្បីតែដំណឹងគេទៅដល់ណាក៏នាយមិនដឹងផង នាយអស់លទ្ធិភាពស្វែងរកគេទៀតហើយ ពេលនេះជីវិតនាយគ្មានសេសសល់អ្វីទៀតឡើយ ជីវិតនាយរាល់ថ្ងៃគឺឥតប្រយោជន៍ណាស់អ្វីក៏មិនធ្វើ ក្រោយពីរដើរពាលលាហើយក៏ត្រឡប់មកផ្ទះយកលុយទិញស្រាផឹកដើម្បីបំបាត់ទុក្ខបន្ដទៀត

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now