ភាគ៤២:ក្មេងកំដរអារម្មណ៍

753 60 4
                                    

+ល្ងាច

ល្ងាចចូលមកម្ដងទៀតនោះទើបឃើញថាឡានរបស់យ៉ុនហ្គីបានបើកចូលក្នុងភូមិគ្រឹះ គ្រាន់តែឮសម្លេងឡាភ្លាមជេសាក៏ប្រញាប់រុតរះទៅទទួលនាយក្រាស់លឿនជាងរាងតូចទៀត

"អ្នកប្រុសខ្ញុំជួយ"គ្រាន់តែយ៉ុនហ្គីចូលក្នុងខ្លោងទ្វាភ្លាមជេសាក៏ប្រញាប់សុំយកអាសាពីរនាយភ្លាមដោយនាងជួយយកអាវក្រៅរបស់នាយមកកាន់ជំនួស យ៉ុនហ្គីមិនបដិសេធទើបព្រមឲ្យនាងជួយព្រោះមិនចង់បដិសេធទឹកចិត្តរបស់នាង

"សាណាយ៉ាងមិចហើយ?"ទោះយ៉ាងណាក៏នាយនៅតែមិនភ្លេចសួរពីអាការះរបស់សាណាដែរ

"អ្នកនាងសាណា..."នាងឆ្លើយទៅកាន់នាយទាំងស្ទាក់ស្ទើរមិនហ៊ានប្រាប់ការពិតដល់នាយ

"នាងយ៉ាងមិច មិនឮយើងសួរទេហ្អេស?"យ៉ុនហ្គីធុញនឹងភាពស្ទាក់ស្ទើររបស់នាងទើបសួរដោយសម្លេងរាប់ស្មើរដាក់

"អ្នកនាងសាណាក្ដៅខ្លួនណាស់ សុំទោសផងមកពីរខ្ញុំមើលថែរនាងមិនបានល្អបណ្ដោយឲ្យ អ្នកប្រុសជីមីននាំនាងចេញទៅក្រៅបាន"នាងប្រាប់ការពិតទៅកាន់ហ្គីយ៉ុនហើយថែមទាំងមិនភ្លេច និយាយប្រាប់រឿងដែរជីមីននាំសាណាចេញទៅក្រៅផងដែរ ចុះបើសាណាមិនស្រួលខ្លួនថ្នាក់នេះហើយហេតុអី នាងបែរជាមិននៅមើលថែររត់មកទទួលនាយទុកឲ្យនាងនៅគ្រុនតែម្នាក់ឯងធ្វើអី

"អ្នកណាបណ្ដោយជីមីននាំសាណាចេញក្រៅ"គ្រាន់តែឮដល់ត្រឹមនេះហើយយ៉ុនហ្គីចាប់ផ្ដើមក្ដៅមុខភាយៗសួរទៅរកមូលហេតុបន្ត

"គឺដោយសារតែខ្ញុំប្រហែសដោយខ្លួនឯង"នាងអោនមុខចុះហើយបែរជាទម្លាក់កំហុសឲ្យខ្លួនឯងដើម្បីឲ្យយ៉ុនហ្គីអាណិតទៅវិញ

"មីនយូ!"

"ច៎ាស!ចាហ្វាយ"

"ឆាប់ខលហៅគ្រូពេទ្យមក"

"ច៎ា"បានបញ្ជារហើយនាងក៏រត់ទៅភ្លេតឯយ៉ុនហ្គីក៏ប្រញាប់ទៅមើលសាណាដូចគ្នា

ក្រឡែកមកមើលជីមីនឯណេះវិញគេមិនបានស្ងាត់ទៅណាទេគឺគេបែរជាមកមើលសាណាទៅវិញទេក៏ដោយសារតែឃើញជេសានាងទុកចោលសាណាឲ្យនៅតែម្នាក់ឯងពេលគ្រុនទៅវិញទើបគេចូលមកជូតខ្លួនអោយនាងដើម្បីបន្ថយកម្ដៅខ្លះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now