ភាគ២៥:ហ្អឹកៗ ហេតុអីខ្ញុំមកស្រឡាញ់មនុស្សដូចជាបង

724 60 8
                                    


"យ៉ុនហ្គី!!"

"ចាហ្វាយ" ក្រោយពេលឃើញវត្តមានរបស់យ៉ុនហ្គីហើយជីមីននឹងលីណូក៏ហៅឈ្មោះនាយក្រាស់ទាំងភ្ញាក់ផ្អើលទើបរាងតូចរហ័សច្រានទ្រូងលីណូចេញវិញក្រែងថាប្ដីខ្លួនអាចនឹងយល់ច្រលំ

"វឹប!"

"អួយ..បងធ្វើអីលែងទៅខ្ញុំឈឺ"យ៉ុនហ្គីដែរកំពុងតែសម្លឹងមើលទៅអ្នកទាំងពីរដោយកែវភ្នែកកំណាចក៏ដើររុយទៅទាញ់ដៃរបស់រាងតូចច្របាច់ខ្លាំងៗធ្វើឲ្យគេប្រឹងនិយាយអង្វរនាយទាំងក្ដីឈឺចាប់

"ឯងមានបំណងឲ្យដៃកូនចៅយើងមែនទេ?"នាយមិនខ្វល់ពីររាងតូចថាពេលនេះគេយ៉ាងមិចឡើយសំខាន់រឿងដែរគេនឹងកូនចៅរបស់នាយធ្វើមិញនេះគិតថាគេគឺកំពុងតែឲ្យដៃកូនចៅនាយដូចដែរគិតហើយ

"បងនិយាយស្អី ខ្ញុំគ្រាន់តែរកដួលទើបគាត់មកជួយ"ឮប្ដីនិយាយបែបនេះហើយជីមីនក៏ប្រញាប់បកស្រាយប្រាប់ស្វាមីទាំងទឹកភ្នែករលីងរលោងព្រោះតែគេមិនមែនមានបំណងឲ្យដៃកូនចៅរបស់នាយដូចជានាយគិតឡើយ

"មែនហើយចាហ្វាយ ខ្ញុំគ្រាន់មកមើលជួយអ្នកប្រុសប៉ុណ្ណោះមិនដូចដែរអ្វីដែរចាហ្វាយគិតឡើយ"លីណូលូកមាត់បកស្រាយម្នាក់ទៀត ដើម្បីកុំឲ្យចាហ្វាយយល់ច្រលំច្រើនជាងនេះ

"បិតមាត់ឯងទៅ!! ការពារគ្នាថ្នាក់នេះឬជាការពិត"កាន់តែឮការជជែកកាន់ជើងគ្នារវាងកូនចៅនឹងប្រពន្ធបែបនេះហើយនាយក្រាស់ក៏កាន់តែឆេះកំហឹងធ្វេដង ទើបស្រែកគំហោកចំណិតឲ្យបិតមាត់ លីណូឮបែបនេះហើយមិនហ៊ានជាមួយចាហ្វាយទៀតបានត្រឹមតែអោនមុខចុះមិនលូកមាត់បន្ដ

"ទៅជាមួយយើង ឯងត្រូវមានរឿង ដោះស្រាយជាមួយយើង"

"អួយ..ហ្អឹក!"និយាយហើយនាយក៏ច្របាច់ដៃរាងតូចខ្លាំងៗហើយទាញ់គេទៅខាងលើ

"ចាហ្វាយ អ្នកប្រុសកំពុងឈឺណា"ឃើញថាចាហ្វាយខ្លួនប្រើកម្លាំងដាក់ចាហ្វាយតូចបែបនេះហើយលីណូក៏ស្រែកប្រាប់ចាហ្វាយនាយ ដោយប្រាប់ថាគេកំពុងឈឺបើនាយធ្វើបែបនេះដាក់ទៀតគេប្រាដកជាធ្ងន់ធ្ងរមិនខាន

"ឌឹប!"

"ព្រូស!"

"អ្ហាយ.."ឮសម្ដីរបស់លីណូបែបនេះហើយយ៉ុនហ្គីក៏ដើរទៅដាល់ចំណិតមួយដៃឡើងដួលព្រូសទៅនឹងការរ៉ូ ដែរធ្វើឲ្យជីមីនស្រែកចាចខ្លាចនូវទង្វើររបស់នាយពេលនេះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now