ភាគ៤៣:អោយអ៊ាប់ប៉ាសុំទោសណាកូនសម្លាញ់

857 77 11
                                    

ដៃមាំរបស់នាយកម្លោះយ៉ុនហ្គីទ្រោបនឹងជញ្ជាំងខ្លាំងៗសឹងតែបាក់ដៃរបស់នាយ ដោយមានជីមីននៅក្នងដៃនាយមិនអាចគេចចេញទៅណាបាន តែដោយសារភាពភ៌យខ្លាចនឹងព្រលឹងរបស់រាងតូចខ្សោយទើបធ្វើឲ្យគេដួលសន្លប់ក្នុងដៃស្វាមីតែម្ដង ទើបនាយលើកគេបីយកទៅដាក់លើគ្រែបាត់

+ព្រឹកថ្ងៃថ្មី

អ្នកដែរដេកសន្លប់ក្នុងបន្ទតាំងពីរយប់មិញម្លេះរាងតូចក្រោកឡើងដោយបើកភ្នែកសន្សឹមទទួលយកថ្ងៃថ្មី

"អួយ.."រាងតូចក្រោកឈរឡើងរៀបនឹងដើរទៅបន្ទប់ទឹកតែគេវេសនឹងដួលផ្កាប់មុខដោយសាតែមានអ្វីជាប់នឹងកជើងរបស់ខ្លួម

"ច្រវ៉ាក!"រាងតូចអោនមើលត្រង់កជើងខ្លួនហើយទើបដឹងថាវាជាច្រវ៉ាក់ចង់ជើងនឹងទៅនឹងជើងគ្រែ ជីមីនឃើញហើយក៏រកគិតរឿងកាលពីរយប់មិញថានរណាមកដាក់ច្រវ៉ាក់គេដូចជាសត្វធាតុបែបនេះតែគេនឹកមិនឃើញសោះចាំត្រឹមថាគេបានសន្លប់ ទោះជាចាំមិនបានក៏អាចកាត់បានដែរថាជាស្នាដៃរបស់យ៉ុនហ្គី

"ហ្អឹកៗ"គិតដល់ត្រឹមនេះហើយជីមីនក៏បង្ហូរទឹកភ្នែកមកជ្រោកៗកាត់ថ្ពាល់នឹកសង្វេគខ្លួនឯងពេលនាយធ្វើទង្វើរដាក់ដូចជាសត្វធាតុបែបនេះ

"ក្រាក..!"

"យ៉ុនហ្គី"គ្រាន់តែឃើញវត្តមានរបស់ស្វាមីភ្លាមរាងតូចក៏
ប្រញាប់ខិតក្រោយដោយភាពភ៌យខ្លាច

"ក្រោកហើយហ្អេស?"ចូលមកហើយនាយក៏សួរគេដោយសម្ដីរឹងកំព្រឹសដូចជាមិនចង់អីបន្ដិចសោះ

"ដោះលែងខ្ញុំទៅ"ជីមីនសម្លឹងមើលមុខនាយដោយទឹកមុខអង្វរករហើយសុំឲ្យនាយដោះលែង

"បើយើងដោះលែងឯងៗប្រាដកជាបង្កររឿងទៀត"

"តែខ្ញុំមិនមែនជាសត្វធាតុ បណ្ដោយឲ្យបងដាក់គុក
ដាក់ច្រវ៉ាក់តាមតែចិត្តទេ"កាយតូចបង្ហូរទឹកភ្នែកមកជ្រោកៗហើយនិយាយប្រាប់ហេតុផលដល់នាយ គេជាមនុស្សហើយគេក៏មានសិទ្ធរស់រានដូចមនុស្សទូទៅដែរមិនមែនយកគេមកដាក់ច្រវ៉ាក់តាមតែចិត្តបែបនេះទេ

"ចំពោះយើងឯងជាប្រភេទទាំងនោះ"នាយក្រាស់នៅតែមិនញញឹតហើយឆ្លើយធ្វើហីៗថែមទាំងបញ្ជាក់ថាគេចំពោះនាយគឺចាត់ទុកជាសត្វធាតុ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now