ភាគ១២:គ្រប់យ៉ាងដើម្បីគ្រួសារ!

802 49 2
                                    

+ភូមិគ្រឹះដ្រាក់ឃីន

ឡានរបស់យ៉ុនហ្គីបានបើកចូលភូមិគ្រឹះរបស់នាយ ចតយ៉ាងមានរបៀបរៀបរយដោយមានអង្គរក្សចាំបើកទ្វាឡានឲ្យស្រេច

"អញ្ញើញចាហ្វាយ"អង្គរក្សម្នាក់មកបើកទ្វាឲ្យនាយដោយការគោរព

"ឆាប់ចុះមក"

"..."ចុះមកដល់ដីហើយយ៉ុនហ្គីក៏ហៅរាងតូចដែរគិតតែអង្គុយកិបកៀនជញ្ជាំងមិនខ្ចីមាត់កសូម្បីតែបន្ដិច

"ឆាប់ឡើងយើងគ្មានពេលជាមួយឯងច្រើនទេកុំមកវាយរឹកដាក់យើងឲ្យសោះយើងមិនមែនចិត្តល្អឲ្យឯងកាច់រឹកកាច់រាងដាក់ឡើយ"ដោយសារតែខ្នាញ់ចារឹករបស់រាងតូចពេកទើបនាយកម្លោះម្នាក់នេះស្ដីឲ្យគេញេតៗ ដែរធ្វើឲ្យអ្នកម្ខាងឮសម្ដីនាយបែបនេះហើយរឹតតែមិនចង់ចុះទៅ

"ខ្ញុំមិនចុះ នាំខ្ញុំទៅផ្ទះវិញទៅ"ជីមីនប្រកែកដាច់អង្ហាការយ៉ាងណាក៏គេមិនព្រមចុះជាដាចខាត

"ហឹស!ឯងនេះពិតជាក្មេងល្បិចច្រើនមែនមិនខុសទេដែរយើងធ្វើបែបនេះដាក់ឯង"នាយកម្លោះនិយាយទាំងខ្នាញ់ញញឹមចុងមាត់សើចទាំងហួសចិត្តនឹងចារឹកក្រលិចក្រលុចរបស់រាងតូចអម្បិញមិញនេះយល់ព្រមថានឹងធ្វើតាមលខណ្ឌនាយហើយឥឡូវបែរជាចង់ត្រឡប់ទៅវិញ គិតឬថានាយល្ងង់ធ្វើតាមគេនោះសោកស្ដាយផង

"វឹប"

"អ្ហាយ..លែងខ្ញុំលោកចង់ធ្វើស្អី ដាក់ខ្ញុំចុះ"មិនសុំាច្រើនយ៉ុនហ្គីក៏ចាប់បីរាងតូចចេញពីរក្នុងឡាដើចូលទៅខាងក្នុងបាត់ទោះជាអ្នកក្នុងរង្វង់ដៃប្រឹងស្រែកប្រឹងរើវាយទ្រូងនាយយ៉ាងណាក៏ឥតប្រយោជន៍ឡើយយ៉ាងណានាយមិនព្រមដោះលែងគេដាច់ខាតគ្រាន់តែជាក្មេងប្រុសខ្លួនតូចមួយសោះរឿងអីនាយត្រូវខ្លាចនោះ

"ព្រូស!!"

"អួយ.."មកដល់បន្ទប់របស់នាយហើយក៏ទម្លាក់គេចុះនៅលើពូកទន់ៗមួយទំហឹងតាមកំហឹងដែរខឹងនឹងជីមីនរើអម្បិញមិញនេះ

"ឯងនេះពិតជារឹងចចេសក្បាលមែន"នាយនិយាយទាំងខាំធ្មេញគគ្រឺតដាក់គេ

"លោកចង់ធ្វើអីលែងទៅ"

"ចង់រត់ទៅណា?"
"វឹប"

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now