ភាគ៥៣:ចាំប៉ាបន្តិចណាប៉ាទៅដោះស្រាយជាមួយអាប់ប៉ាកូនហើយ

851 88 15
                                    

+ខ្លឹប

ដូចរាល់ដងពេលដែរមិនសប្បាយចិត្តយ៉ុនហ្គីតែងតែមកផឹកនៅក្នុងខ្លឹបរបស់មីនហូ

"ឲ្យស្រាមួយដប"នាយដាក់បង្គុយចុះលើតុដែរឃ្លានឆ្ងាយពីរបន្ដិចរួចប្រាប់ទៅបុគ្គលិក

"បាទ"បុគ្គលិកប្រុសទទួលបានបញ្ជាហើយក៏ចេញទៅយកស្រាឲ្យនាយបាត់

"អោវ!ហើយឯងមកពីរអង្គាល"មីនហូដើរមកក៏ឃើញយ៉ុនហ្គីរួចចូលទៅរាក់ទាក

"ឯងមកល្អហើយ ស្រីក្នុងខ្លឹបឯងនរណាដែរស្អាតដាច់គេឲ្យមកកំដរយើងបន្ដិចមក"នាយមិនគិតរាក់ទាក់ជាមួយមិត្តបែរជាសុំស្រីស្អាតមកកំដរទៅវិញ

"ចម្លែកណាស់ ឯងមកញយដងមិនដែលហៅស្រីមកដំដរទេ តែលើកនេះហេតុអី..."មីនហូស្ដាប់មិត្តនិយាយចប់ហើយក៏សែនចម្លែកចិត្តនឹងនាយណាស់មករាល់ដងមិនដែលទាររកស្រីតែថ្ងៃនេះចម្លែក

"យើងឲ្យហៅក៏ហៅមក"

"មិនខ្លាចប្រពន្ធខឹងតែហ្អេស?"

"កុំរំលឹកពីរគេអី ដោយសារតែគេហ្នឹងហើយធ្វើឲ្យយើងក្លាយជាបែបនេះ"ឮមិត្តរំលឹកដល់រាងតូចភ្លាមហើយនាយក៏ឃាត់មិត្តភ្លាមព្រោះតែដោយសារតែគេទើបធ្វើឲ្យនាយមករកស្រីក្រៅជំនួស

"មុខនេះប្រពន្ធមិនឲ្យគេងជាមួយ មែនទេ?"មីនហូឮពាក្យមិត្តនិយាយបែបនេះហើយក៏តបវិញធ្វើមាត់ជ្រេញរឹកពារបែបនេះប្រាដកជាប្រពន្ធមិនឲ្យគេងជាមួយហើយ

"មិនមែនបែបនោះទេ"

"ហើយយ៉ាងមិច?"

"គេចេះតែស្អប់ហើយមួយរយះនេះគេមិនចង់ឃើញមុខយើងឡើយ ថែមទាំងឃើញយើងហើយគេរកក្អួតចង្អោរទៀត"យ៉ុនហ្គីនិយាយប្រាប់ហេតុផលដល់មីនហូអស់ហើយ រួចក៏លើកកែវស្រាអកទៀត ព្រោះថាឲ្យតែនឹកឃើញដល់ត្រឹមនេះនាយឈឺចិត្តណាស់ ឲ្យតែឃើញទង្វើររបស់គេធ្វើដាក់នាយបែបនេះ

"ឯងនិយាយថាគេឃើញមុខឯងដល់ថ្នាក់ក្អួតចង្អោរអ៊ឺចឹងហ្អេស?"

"ហុឺម.."

"ហេតុអីទៅគេស្រឡាញ់ឯងណាស់មិនថាអ៊ឺចឹងហី?"មីនហូនាយដូចជាមិនជឿនូវសម្ដីរបស់មិត្តនិយាយថាឃើញមុខដល់ថ្នាក់ក្អួតចង្អោរព្រោះដឹងស្រាប់ហើយថារាងតូចស្រឡាញ់យ៉ុនហ្គីកម្រឹតណាមិនអាចបែបនោះឡើយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Место, где живут истории. Откройте их для себя