ភាគ១៨:មង្គលការនេះយើងមិនពេញចិត្តស្រាប់ហើយ រឿងអីយើងត្រូវរំភើបនោះ!

728 50 7
                                    


+ថ្ងៃបន្ទាប់

ពិធីរៀបការត្រូវបានរៀបចំឡើងក្នុងព្រះវិហារដែរក្នុងនោះមានភ្ញៀវចូលរួមតិចតួចប៉ុណ្ណោះ ទោះបីជាភាគីទាំងសងខាងជាអ្នកមានអំណាចនឹងមានមុខមាត់វង្សត្រកូលក៏ដោយតែអាពិពាហ៍មួយនេះកើតឡើងដោយមិនបានចេញពីរក្ដីស្រឡាញ់ពិតប្រាដកឡើយទើបជីមីនមិនចង់ឲ្យគ្រួសាររបស់គេអញ្អើញភ្ញៀវកិត្តយសមកច្រើន

"រួចហើយនៅកូនប្រុស?"អ្នកស្រីផាកដើរមកបន្ទប់តែងខ្លួនរបស់រាងតូចហើយសួរទៅគេ

"បាទម៉ាក់"ឮសម្លេងរបស់អ្នកជាម្ដាយហើយគេក៏ក្រោកដើរទៅរកគាត់រួចចូលទៅអោបគាត់ដោយក្ដីអាល័យព្រោះថាមិនយូរទេគេនឹងត្រូវបែកពីរគាត់ហើយ

"ហុឺ..មើលឲ្យម៉ាក់មើលបន្ដិចមើល"និយាយហើយអ្នកស្រីផាកក៏ចាប់បង្វែរខ្លួនកូនប្រុសដើម្បីមើលរូបរាងគេពេលនេះគេស្អាតណាស់មិនចាញ់គាត់កាលនៅក្រមុំឡើយ

"ទីបំផុតកូនម៉ាក់កមានថ្ងៃនេះហើយ"ក្រោយពីរបានពិនិត្យមើលសម្រស់កូនប្រុសរួចហើយគាត់ក៏និយាយទាំងក្ដីរំភើបត្រេកអរដែរបានឃើញកូនប្រុសពាក់ឈុតកូនក្រមុំ(ដាក់ចឹងស្រួលយល់)យ៉ាងស្រស់ស្អាតនៅចំពោះមុខគាត់

"ម៉ាក់..ហ្អឹក"ឮម៉ាក់ខ្លួននិយាយបែបនេះហើយក៏សម្រក់ទឹកភ្នែកមកជ្រោកៗរួចចូលទៅអោបគាត់ពេញៗរង្វង់ដៃពេលនេះគេមានអារម្មណ៍ថារំភើបលាយទុក្ខ ព្រោះតែថ្ងៃនេះគេអាចធ្វើឲ្យគ្រួសារគេសប្បាយចិត្តបានតែទៅមុខទៀតគរមិនដឹងត្រូវរងកម្មអ្វីខ្លះពីរកូនកម្លោះដែរនឹងក្លាយទៅជាស្វាមីខ្លួនបន្ដិចទៀតនេះទេ

"បានហើយ ឆាប់ទៅភ្ញៀវកំពុងរង់ចាំណា"

"បាទម៉ាក់"និយាយហើយអ្នកស្រីផាកជូតទឹកភ្នែកឲ្យកូនស្អាតរួចក៏ដឹកដៃគេចេញទៅក្រៅបាត់ភ្ញៀវកត្តិយសដែរកំពុងតែអង្គុយលើកៅអីជាជួរកំពុងតែចោលភ្នែកទៅកាន់កូនក្រមុំស្រស់ស្អាតជាមួយនឹងដំណើរល្វន់ល្វន់កំពុងតែដើរតោងដៃប៉ារបស់គេទៅកាន់កូនកម្លោះយ៉ុនហ្គីដែរឈរចាំគេជាស្រេចនៅលើឆាកកម្មវិធី រាងតូចមើលទៅគឺពិតជាស្រស់ស្អាតណាស់គេគឺប្រៀបដូចជាទេបអប្សរអ៊ឺចឹង ដែរធ្វើឲ្យអ្នកដែរកំពុងតែចោលភ្នែកទៅកាន់គេមិនអាចដកភ្នែកចេញបានដោយសារតែឥទ្ធិពលនៃសម្រស់គេនៅពេលនេះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now