ភាគ១០:រឹតតែហាម យើងកាន់តែចង់បាន!!!

777 41 0
                                    

"ចង់និយាយអីនិយាយមក ខ្ញុំមិនមានពេលច្រើនទេ"រាងក្រាស់មិនចង់គិតថានាំអ្នកស្រីផាកទៅនិយាយគ្នាក្នុងផ្ទះឲ្យស្រួលបួលឡើយក៏ដោយសារតែអ្នកម្ខាងជាសត្រូវអ៊ឺចឹងហើយនាយគឺមិនស្វាគមន៍ទេទើបឲ្យនាងនិយាយនៅត្រង់នេះការដែរនាយព្រមស្ដាប់អ្នកស្រីផាកផាកគឺជាសំណាងណាស់ទៅហើយ ចំណែកឯអ្នកស្រីផាកក៏មិនអន់ចិត្តទខឹងនឹងនាយដែរមិនអញ្ញើញអោយនាងចូលផ្ទះនោះឡើយព្រោះនាងយល់ចិត្តនាយច្បាស់ណាស់ថានាយស្អប់គ្រួសារនាងប៉ុណ្ណា

"តើលោក មានទំនាក់ទំនងអីជាមួយជីមីនកូនខ្ញុំ"អ្នកស្រីផាកមិនបានសួរទៅដោយភាពគំរុសគំរើយឡើយនាងសួរទៅនាយដោយពាក្យសម្ដីស្រួលមុននឹងអ្នកម្ខាង ឆេះកំហឹងឡើងមក

"គេប្រាប់ឲ្យនាងមកមែនទេ?"នាយសួរឡើងដោយការឌឺតាមចារឹករបស់ខ្លួន

"ឆ្លើយនឹងខ្ញុំសិនមក"លើកនេះអ្នកស្រីផាកសួរទៅដោយសម្លេងខ្ពស់ជាមួយនឹងទឹកមុខរាប់ស្មើរដាក់រាងក្រាស់

"មកពីរគេដោយខ្លួនឯងចិត្តងាយ មកបន្ទោសខ្ញុំក៏មិនកើត"

"ផាច់!"

"នាង!"មួយកំផ្លៀងរបស់អ្នកស្រីផាកធ្វើឲ្យមុខនាយសង្ហារងាកទៅម្ខាងក្រោយពីរបានចម្លើយពោលពេញទៅដោយភាពមើលងាយទៅលើកូនប្រុសរបស់ខ្លួន ទើបធ្វើឲ្យយ៉ុនហ្គីបានត្រឹមតែងាកមុខមកស្រែកគំហោកដាក់នាងខ្លាំងៗតែមិនហ៊ានធ្វើអ្វីនាងវិញ

"តើលោកនៅមានភាពជាបុរសក្នុងខ្លួនខ្លះទេ ហេតុអីបានជាមើលងាយកូនខ្ញុំដល់ថ្នាក់នេះ ទោះគេជាមនុស្សបែបណាក៏លោកមិនអាចនិយាយមើលងាយគេបានតាមចិត្តដែរ យ៉ុនហ្គី ដ្រាក់ឃីន!!!"អ្នកស្រីផាកស្រែកជេរស្ដីឲ្យនាយដើម្បីឲ្យនាយបានដឹងខ្លួនខ្លះមើលអ្វីខុសអ្វីត្រូវខ្លះផងក្នុងនាមនាងជាម្ដាយនាងមិនអាចស្ដាប់ពាក្យមើលងាយរបស់គេមកកាន់កូនប្រុសខ្លួនបានឡើយ

"នាងជាម៉ាក់របស់ខ្ញុំពីរអង្គាល បានជាចេះមកនិយាយប្រដៅខ្ញុំ"សម្ដីរបស់អ្នកស្រីផាកមិនបានធ្វើឲ្យនាយឈឺក្បាលឬខ្វល់ឡើយតែនាយរឹតតែផ្គើនលើសដើម

"យ៉ុនហ្គី ខ្ញុំនិយាយម្ដងទៀត មនុស្សដូចជាលោកនេះគ្មានថ្ងៃបានក្បែរកូនប្រុសរបស់ខ្ញុំឡើយហើយរវាងខ្ញុំនឹងគ្រួសាររបស់លោកគួរតែបញ្ចប់ត្រឹមនេះចុះកុំឲ្យជំពាក់កម្មនឹងគ្នាទៀតអី រឿងកូនប្រុសខ្ញុំទុកថាខ្ញុំដាក់ទានឲ្យឆ្កែឆ្មាអត់ឃ្លានទៅចុះ"អ្នកស្រីផាកអស់ពាក្យអីនឹងនិយាយជាមួយនាយហើយ មានតែពាក្យថាផ្ដាំថាកុំឲ្យនាយមកពាក់ព័ន្ធជាមួយគ្រួសារនាងទៀតអីព្រោះមនុស្សប្រុសថោកទាបដូចជានាយមិនសមនឹងបានក្បែរជាមួយរាងតូចកូនប្រុសនាងឡើយ ព្រមជាមួយពាក្យសម្ដីរចុងក្រោយបស់អ្នកម៉ាក់កូនមួយម្នាក់នេះធ្វើឲ្យអ្នកម្ខាង ឆេះកំហឹងឡើងមកដៃក្ដាបប៉ោងសសៃដោយភាពខឹងសម្បោរនាយតាំងពីរដំបូងមកមិនដែរមាននរណាហ៊ានជេរស្ដីមើលងាយមើលថោកនាយបែបនេះឡើយ ក្រោយពីរជេរស្ដីឲ្យនាយកម្លោះរួចហើយអ្នកស្រីក៏នាំកូនចៅទាំងអស់ត្រឡប់ទៅវិញបាត់

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now