ភាគ២៧:ក្មេងឆ្កួតនេះពិបាកឃ្វាលជាងសត្វទៅទៀត!!

767 58 2
                                    

+វិមាន

ឡានទំនើបសេរី luxury របស់យ៉ុនហ្គីបានបើកចូលក្នុងវិមានរបស់ម្ចាស់ក្សត្រីរបស់ត្រកូលស្ដេច រកកន្លែងចតយ៉ាងមានរៀបរយ ទើបលីណូដែរជាអ្នកបើកឡានជូនចាហ្វាយប្រញាប់រត់ចុះមកមុនហើយទៅបើកទ្វាឲ្យចាហ្វាយនាយភ្លាម

"អញ្ញើញចាហ្វាយ"

"..."យ៉ុនហ្គីមិនតបហើយក៏ចុះមកដោយរឹកពារមានអំណាច ទើបលីណូប្រញាប់រត់ទៅបើកទ្វាឲ្យរាងតូចម្ដង

"មិនបាច់បើកឲ្យគេទេ ទុកឲ្យគេបើកចុះមកខ្លួនឯងទៅ"ឃើញថាចំណិតរត់ទៅបើកទ្វាឡានឲ្យជីមីនហើយយ៉ុនហ្គីក៏ស្រែកបញ្ជារកូនចៅភ្លាម ត្រង់ថាខ្លួននាយអាចឲ្យកូនចៅបម្រើបានតែគេវិញគឺដាច់ខាតមិនបានសោះ

"បាទ"លីណូមិនហ៊ានជំទាស់បញ្ជារចាហ្វាយទើបនៅស្ងៀម ចំណែកឯជីមីនឃើញបែបនេះហើយគេក៏ចុះមកដោយខ្លួនឯងក៏មិនបានទៅអន់ចិត្តឬខឹងអីនោះទេព្រោះតែគេក៏មិនត្រូវការឲ្យនរណាបម្រើគេគ្រាន់តែរឿងប៉ុណ្ណឹងស្រាប់ហើយ

"ឆាប់ចូលទៅ"និយាយហើយនាយក៏ដើរចូលទៅខាងក្នុងរុយដោយមិនគិតថាចាំប្រពន្ធនៅខាងក្រោយអីបន្ដិចសោះ

"យ៉ុនហ្គីចាំ ខ្ញុំផង"ជីមីនឃើញថាស្វាមីដើរទៅរុយដោយមិនចាំខ្លួនបែបនេះទើបស្រែកហៅឲ្យនាយចាំផងព្រោះមើលទៅគូរប្ដីប្រពន្ធគេទាំងគូរៗគេបណ្ដើរគ្នាចូលទៅខាងក្នុងកម្មវិធីនឹងយកចិត្តដាក់លើគ្នាណាស់ តែក្រឡែកមើលមកខ្លួនឯងឯនេះវិញបែរជាត្រូវប្ដីទុកចោលអោយរត់តាមត្រុកៗដូចជាកូនឆ្កែតាមម្ចាស់ទៅវិញ តែទោះជាយ៉ាងណាក៏នាយនៅតែធ្វើមិនឮសម្លេងគេគិតតែទៅដោយមិនខ្ចីចាំរាងតូចសោះ

"ហុឺយ..ចាហ្វាយអើយ"លីណូដែរឈរមើលសកម្មភាពចាហ្វាយទាំងពីរហើយនាយក៏ដកដង្ហើមធំឃូសទាំងហត់ចិត្តមិនគួរចាហ្វាយនាយរបស់គេធ្វើទង្វើរបែបនេះដាក់ប្រពន្ធសោះ នេះជាកម្មវិធីសិទ្ធស្រ្ដីរបស់ម្ចាស់ក្សត្រីផងធ្វើបែបនេះបាក់មុខមិនខាន

"អួយ.."ឡើងកម្មជណ្ដើរបានបន្ដិចក៏ស្រាប់តែជីមីនរកដួលដោយសារតែស្បែកជើងរបស់គេជាន់អាវវែងដល់ដីទើបធ្វើឲ្យគេប្រឡាចជើងរកដួលភ្លាម គេមិនមែនអាឡាក់អាឡឹកដល់ថ្នាក់ហ្នឹងឡើយតែមូលហេតុដែរធ្វើឲ្យគេក្លាយជាបែបនេះគឺមកពីររត់តាមយ៉ុនហ្គីនេះឯង

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now