ភាគ៣១:

665 54 7
                                    

"ទៅកាងណាម"ទីបំផុតសំណួរដែរចោទឡើងក្នុងគំនិតរបស់នាយក៏បានចម្លើយហើយនោះគនាយគឺជ្រើសយកប្អូនស្រីរបស់នាយ ចំពោះជីមីនគឺជាសត្រូវប៉ារបស់គេគឺជាមូលហេតុដែរធ្វើឲ្យប្អូនរបស់នាយក្លាយជាបែបនេះនោះនាហមិនអាចយកជួយគេហើយចោលប្អូនស្រីឡើយ

"បាទទាន"បានចម្លើយហើយលីណូក៏បញ្ចោះឡានរួចបើកចេញទៅយ៉ាងលឿន

+តាមផ្លូវ
នៅតាមផ្លូវកំពុងតែបើកទៅខេត្តកាងណាមលីណូក៏លួចសម្លឹងមើលទឹកមុខចាហ្វាយម្ដងម្កាលមើលទៅទឹកមុខនាយដូចជាកង្វល់ណាស់នៅមានទូរស៌ព្ទនៅក្នុងដូចកំពុងតែរង់ចាំនរណាខលមកអ៊ីចឹង

"ចាហ្វាយរង់ចាំទូរស័ព្ទនរណាតើមែនទេ"

"គ្មានទេឆាប់បើកទៅមុខទៅ កាន់តែឆាប់កាន់តែល្អ"
នាយនៅតែកុហកកូនចៅទៀតទាំងដែរចិត្តនាយពេលនេះគឺចង់ខលទៅមីនយូដែរជាអ្នកបម្រើក្នុងផ្ទះណាស់ថាពេលនេះជីមីនគេយ៉ាងមិចហើយតែចិត្តនាយនៅតែមិនហ៊ានព្រោះខ្លាចឮអ្នកបម្រើរាយការណ៍អាការះរបស់គេហើយនាយអាចនឹងចិត្តទន់បកក្រោយទៅជួយគេវិញមិនខាន

+ខេត្តកាងណាម

រយះពេលតែពីរម៉ោងប៉ុណ្ណោះឡានរបស់យ៉ុនហ្គីដែរបើកដោយលីណូក៏បានបើកចតនៅផ្ទះសំណាក់របស់នាយភ្លាម ដល់ហើយនាយកម្លោះក៏ប្រញាប់រត់ចុះមកពីរឡានសំដៅទៅកាន់កន្លែងស្នាក់របស់សាណាភ្លេត

"សាណា អូនយ៉ាងមិចហើយ?"យ៉ុនហ្គីរត់មកយ៉ាងត្រហេបត្រហប់ហើយប្រញាប់សួរទៅភ្លាម

"អ្នកប្រុសមកហើយហ្អេស?អ្នកនាងមិនអីទេពេលនេះបានសម្រាក់ហើយ មិញរករឿងណាស់ ខ្ញុំពិបាកទប់ពេកទើបតេហៅអ្នកប្រុសមក"ឮសម្លេងយ៉ុនហ្គីហើយជេសានាងក៏ប្រញាប់បែរទៅរកភ្លាមរួចរៀបរាប់អំពីរអាការះរបស់សាណាអោយនាយស្ដាប់

"..."នាយកម្លោះមិនតបហើយដើរមកជិតប្អូនស្រីដាក់បង្អុយនៅក្បែរនាងរួចយកដៃទៅអង្អែលសក់របស់នាងតិចៗ

"ល្អហើយដែរអូនមិនអី"

"ប៉ាៗ"នៅបន្ដិចនាងស្រាប់តែស្រែកហៅឈ្មោះអ្នកជាប៉ាហើយអោបដៃអ្នកជាបងប្រុសណែនៗ

"អ្នកនាងសាណាតែងតែស្រែកហៅរកឈ្មោះលោកប៉ារហូត"ជេសាដែរឈរពីរក្រោយក៏រាយការណ៍ប្រាប់ទៅយ៉ុនហ្គីម្ដងទៀត

"សុំទោសដែរទុកឯងចោលអោយនៅម្នាក់ មិនគួរណាបងរវល់តែពីរក្មេងម្នាក់នោះភ្លេចឯងសោះ"លឺជេសានិយាយបែបនេះយ៉ុនហ្គីមិនតបជាមួយនាងហើយបែរជាមកបន្ទោសដល់ជីមីនទៅវិញ ព្រោះនាយគិតថាដោយសារតែគេទើបនាយមិនបានមកមើលថែរប្អូនស្រីឲ្យដិតដល់

"អ្នកប្រុសកុំថាខ្ញុំចេះដឹងអីខ្ញុំថា អ្នកប្រុសគួរតែយកអ្នកនាងទៅនៅផ្ទះវិញទៅ ព្រោះអ្នកប្រុសអាចនៅមើលថែរនាងបានដិតដល់លើកនេះមិនឆ្ងាយពីរនាងឡើយ ហើយអ្នកប្រុសកុំបារម្ភអីខ្ញុំសន្យាថានឹងមើលថែរនាងអោយបានល្អបំផុតមិនឲ្យអ្នកប្រុសខកចិត្តឡើយ"លឺយ៉ុនហ្គីរអ៊ូពីររឿងនេះហើយជេសាក៏ផ្ដើមគំនិតឲ្យនាយយកសាណាទៅនៅផ្ទះវិញព្រោះជាការងាយស្រួលដល់នាយដែរ

"..."ស្ងាត់នាយនៅគិតបន្ដិចថាតើត្រូវយកទៅវិញឬអត់ព្រោះទីនោះវាមិនមានភាពស្ងប់ស្ងាត់ដូចនៅទីនេះឡើយ សម្រាប់អ្នកកើតជំងឺផ្លូវអារម្មណ៍ដូចជានាងគឺសាកសមខ្លាំងណាស់នៅទីកន្លែងនេះ

"ហុឺម..តាមហ្នឹងក៏បានលើកនេះយើងផ្ញើរលើនាងហើយជេសា"ទីបំផុតនាយក៏សម្រេចតាមសម្ដីរបស់ជេសាហើយព្រោះហេតុផលរបស់នាងក៏ត្រូវម្យ៉ាងដែរ ណាមួយនៅមាននាងនៅចាំមើលថែរប្អូនស្រីនាយឲ្យបានល្អទៀត

"ច៎ាអ្នកប្រុស"នាងឆ្លើយយ៉ាងស្រួយស្រេសហើយញញឹមដាក់នាយក្រាស់យ៉ាងស្រស់ ចំណែកឯយ៉ុនហ្គីវិញក៏ចូលទៅបីប្អូនស្រីឡើងមកដើម្បីយកនាងទៅដាក់ក្នុងឡានយកនាងត្រឡប់ទៅសេអ៊ូលវិញ

"ហឹស!សម្រេចបានមួយហើយ"ពេលយ៉ុនហ្គីបីសាណាចេញទៅផុតជាមួយនឹងលីណូ នាងក៏និយាយឡើងមកយ៉ាងសមចិត្តព្រោះផែនការរបស់នាងបានសម្រេចក៏មិននឹកស្មានថាពាក្យសម្ដីរបស់នាងអាចនិយាយអោយយ៉ុនហ្គីធ្វើតាមបានដែរ ហើយអ្វីទាំងនេះគឺជាផែនការរបស់នាងទាំងអស់ សាណានាងមិនបានកើតអីហើយរករឿងឡើយតែទាំងអស់នេះគឺនាងខ្លួនឯងជាអ្នកប្រឌិតឡើងទាំងអស់ ព្រោះតែចង់នៅបៀតក្បែរៗយ៉ុនហ្គីនេះឯងគ្រាន់តែបាត់មុខនាយរយះពេលជិតមួយខែមកនេះនាងសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ

To be Continued________________

ទាយត្រូវម្ល៉េះអ្នកអាន មកនេះមកស្វាគមន៍តួឈ្នានីសមួយអ្នកអាន😗

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now