ភាគ១៥:ទុកពេលអោយខ្ញុំគិតបន្តិចបានទេ?

713 44 0
                                    


+ភូមិគ្រឹះផាក

ក្រឡែកមកមើលនៅក្នុងផ្ទះរបស់នាយតូចឯណេះវិញគ្រប់គ្នាកំពុងតែច្រួលច្របល់តាមរករាងតូចរយះពេលដែរគេបាត់ខ្លួនអស់រយះពេលមួយថ្ងៃពេញនេះអ្នកផ្ទះគេគឺមិនបានប្រងើយកន្ដើយឡើយម្នាក់ៗស្ទើរតែឆ្កួតទៅហើយជាពិសេសគឺអ្នកស្រីផាកនឹងលោកផាកដែរជាប៉ាម៉ាក់របស់គេ

"ចាហ្វាយ"

"យ៉ាងមិចហើយ បានដំណឹងអីទេ?"គ្រាន់តែឃើញអង្គរក្សដើរចូលមកភ្លាមលោកផាកនឹងគ្រប់គ្នាក៏រហ៌សងាកមកសួរគេភ្លាមក្រែលបានដំណឹងអីខ្លះអំពីរគេ

"សុំទោសផងចាហ្វាយ ខ្ញុំរកមិនឃើញតម្រុយអ្នកប្រុសទេ"ចាងវីនប្រាប់ទៅកាន់ចាហ្វាយទាំងអោនមុខចុះជ្រុប

"ផឹប"

"ឯងធ្វើការយ៉ាងមិចហ៎ាស ហេតុអីគ្រាន់តែក្មេងប្រុសម្នាក់ក៏ឯងមើលមិនបានផង"លោកផាកគ្រាន់តែបានចម្លើយភ្លាមក៏ហក់ទៅក្របួចកអាវនាយចាងវីនជាប់ហើយក៏មិនភ្លេចសម្លក់ទៅអង្គរក្សដែរគាត់ឲ្យតាមការពារកូនប្រុសខ្លួនតើពួកគេធ្វើការយ៉ាងមិចបានជាអោយគេបាត់ខ្លួនទៅដោយគ្មានដំណឹងសូន្យឈឹងសូម្បីតែឲ្យបាត់ទៅរបៀបណាក៏ដោយ

"អោយពួកខ្ញុំសុំទោសចាហ្វាយ តែខ្ញុំនឹងខិតខំរកអ្នកប្រុសម្ដងទៀត"ទាំងនាយចាងវីនទាំងអង្គរក្សម្នាក់នោះអោនគំនាប់ចុះជាការសុំទោសទៅកាន់ចាហ្វាយនាយ

"បើពួកឯងរកកូនប្រុសយើងមិនឃើញទេត្រៀមខ្លួនប្រឈមមុខនឹងយើងឲ្យហើយទៅ"គាត់មិនបាននិយាយគំរាមទេតែបើពួកគេរកនាយតូចមិនឃើញលើកនេះទៀតពួកគេនឹងត្រូវដឹងហើយថាត្រូវត្រៀមខ្លួនប្រឈមមុខបែបណាជាមួយគាត់ កូនប្រុសគាត់បាត់ខ្លួនទៅដោយគ្មានដំណឹងបែបនេះប្រាដកណាស់ថាគាត់មិនអត់អោនឲ្យជាដាច់ខាត់ ជាពិសេសអ្នកដែរតាមការពារគេមិនបានល្អ

"បានហើយបង ទុកឪកាសឲ្យពួកគេលើកនេះម្ដងទៀតចុះ តែបើពួកគេធ្វើមិនបានទេលើកនេះអូនត្រូវតែចេញតាមរកកូនដោយខ្លួនឯងហើយ"អ្នកស្រីផាកចូលមកហាមប្ដីដោយទឹកភ្នែករលីងរលោងបើពួកគេនៅតែធ្វើការគ្មានបានការទៀតនាងនឹងចេញតាមរកខ្លួនឯងហើយព្រោះថាក្នុងចិត្តនាងពេលនេះស្ទើរតែស្ទះដាច់ខ្យល់ស្លាប់ទៅហើយបើមិនបានឃើញមុខកូនប្រុសទេនោះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now