ភាគ៥៧:គ្រប់យ៉ាងត្រូវតែឈ្នះ

814 79 5
                                    

"ទឺត~ទឺត"

"សួរស្ដីច៎ា ខ្ញុំសាណា និយាយ"ខណះពេលដែលនាងកំពុងតែអង្គុយធ្វើការពេលនោះស្រាប់តែទូរស៌ព្ទរោទ៍ទើបលើកមកនិយាយ

"អ្នកនាងសាណា មែនទេ ពេលនេះលោកយ៉ុនហ្គីកំពុងតែនៅក្នុងមន្ទីរពេទ្យពួកខ្ញុំ"គ្រូពេទ្យរៀបរាប់ប្រាប់សាណាឲ្យបានដឹង ហើយពេលនេះនាយក៏កំពុងតែនៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ

"ថា.ថាមិច?"សាណាឮបែបនេះហើយសឹងតែត្រូវធ្លាក់ទូរស៌ព្ទចេញពីរដៃ និយាយដោយញ៌រមាត់ខខាកដោយសារបារម្ភពីរបងប្រុសយ៉ាងខ្លាំង

"ច៎ា អរគុណគ្រូពេទ្យហើយ"និយាយអរគុណគ្រូពេទ្យរួច សាណាក៏ទម្លាក់ទូរស៌ព្ទចុះហើយ រត់ចេញទៅក្រៅដើម្បីទៅមើលបងប្រុសនៅមន្ទីរពេទ្យ

"លីណូទៅ មន្ទីរពេទ្យ បងប្រុសគាត់នៅទីនោះ"មកដល់ក្រៅហើយសាណាក៏ប្រញាប់បញ្ជាលីណូភ្លាម លីណូមិនចង់សួររកឬសគល់ច្រើនថាមូលហេតុអីបានជាចាហ្វាយខ្លួនត្រូវមន្ទីរពេទ្យពេលនេះនាយក៏ត្រូវប្រញាប់ទៅមើលចាហ្វាយដូចគ្នា

+មន្ទីរពេទ្យ

គ្រាន់មកដល់ភ្លាមសាណានឹងលីណូក៏នាំគ្នាចុះពីរឡានយ៉ាងរហ៌សដើរចូលទៅខាងក្នុង ផ្នែកសង្គ្រោះបន្ទាន់

"លោកគ្រូពេទ្យ បងប្រុសខ្ញុំយ៉ាងមិចហើយ?"ឃើញគ្រូពេទ្យដើរចេញមកហើយសាណាក៏រត់ទៅសួរភ្លេត

"លោកយ៉ុនហ្គីអស់អីហើយ ពេលនេះខ្ញុំបានផ្លាស់គាត់ ទៅបន្ទប់សម្រាក់ព្យាបាលហើយ នៅបន្ទប់លេខ១១០"

"អរគុណលោកគ្រូពេទ្យណាស់"

"បាទ បើអស់អីហើយខ្ញុំសុំលាទៅសិនហើយ"

"ច៎ា"លាសាណាហើយគាត់ក៏ដើរចេញទៅបាត់ ចំណែកឯសាណានឹងលីណូក៏បន្ដដើរទៅបន្ទប់សម្រាក់របស់យ៉ុនហ្គីបាត់

"ក្រាក..."

"ហ្អឹកៗបងប្រុស"បើកទ្វាឃើញសភាពបងប្រុសដែរកំពុងតែដេកដាក់អុកសុីសែនបន្ដោងសេរ៉ូមហើយ នាងក៏រត់ទៅមើលបងប្រុសភ្លាម តែសភាពមើលជិតគឺគួរសង្វេគណាស់ មុខមាត់មុតរបួសពេញហ្នឹង ភ្នែកឡើងហើមមួយចំហៀងមើលមិនសឹងយល់ថាជាមនុស្សទៅហើយ ហើយនរណាអីក៏ឃោឃៅធ្វើដាក់ បងប្រុសនាងថ្នាក់នេះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now