ភាគ៤៨:អ្នកណាខុសអ្នកនោះជាអ្នកទទួល

847 87 16
                                    

+ភូមិគ្រឹះដ្រាក់ឃីន

ឡានយ៉ុនហ្គីក៏ដូចជាអង្គរក្សរបស់នាយទាំងបានបើកមកដល់ភូមិគ្រឹះវិញយ៉ាងគគ្រឹកគគ្រេង ដែរធ្វើឲ្យអ្នកនៅខាងក្នុងឮហើយក៏នាំគ្នាចេញមកមើលគ្រប់គ្នា

"អ្នកប្រុសតូច..!"មីនយូឃើញរាងតូចនៅក្នុងរង្វង់ដៃរបស់យ៉ុនហ្គីហើយក៏លាន់មាត់ហៅឈ្មោះគេទាំងភ្ញាក់ផ្អើល ទីបំផុតគេត្រូវបាននាតចាប់យកមកវិញបានមែន គេគឺនៅតែមិនរួចខ្លួនដដែល

"មីនយូ!"

"ច៎ា!ចាហ្វាយ"

"បន្ដិចទៀត ទៅជួបយើងជេសាដែរ"

"ច៎ា/ច៎ា"ឮបញ្ជារហើយអ្នកទាំងពីរក៏ឆ្លើយព្រមគ្នា ចំណែកឯនាយក្រាស់ក៏បីរាងតូចទៅបន្ទប់បាត់មកដល់ហើយនាយក៏ដាក់គេលើពូកថ្នមៗ ដោយមិនហ៊ានប្រើកម្លាំងខ្លាំងដូមមុនទៀតឡើយ ដោយយកដៃដាក់លើថ្ងាស់គេដើម្បីស្ទង់មើលកម្ដៅ

"លីណូ!"

"ទៅយកកូនកន្សែងហើយច្រលក់ទឹកឲ្យយើងបន្ដិច"

"បាទទាន"បានបញ្ជារហើយលីណូក៏ចេញទៅរកឲ្យចាហ្វាយបាត់
មិនយូរប៉ុន្មាននាយក៏ត្រឡប់មកវិញដោយមានកូនកន្សែងនឹងចានផើងមកជាមួយស្រេច

"នេះទាន"

"ហុឺ..អរគុណហើយ ឯងចេញទៅបាន"

"បាទ"អោនគោរព្ធចាហ្វាយបន្ដិចហើយនាយក៏ដើរចេញទៅ
ទុកឲ្យយ៉ុនហ្គីនៅមើលថែររាងតូចបន្ដចុះ

"ហ្អឹកៗ!ចេញទៅកុំធ្វើបាបខ្ញុំអី ខ្ញុំខ្លាចហើយ"ខណះពេលដែរនាយសង្ហារកំពុងតែជូតខ្លួនឲ្យគេសុកៗជីមីនក៏ស្រែកមមើដោយភាពភ៌យខ្លាច គេប្រហែលស្លុតចិត្តខ្លាំងណាស់ហើយដល់ថ្នាក់សន្លប់បែបនេះ

"ជីមីន"

"..."គេស្ងាត់បានបន្ដិចរួចសង្ងំគេងបន្ដទៀត

"ឯងខ្លាចយើងដល់ថ្នាក់នេះផងហ្អេស?"នាយកម្លោះដកដង្ហើមធំមួយឃូសមុននឹងនិយាយដោយការអន់ចិត្តអន់ថ្លើមព្រោះមិននឹកស្មានថាគេបាក់ស្បាតខ្លាចនាយថ្នាក់នេះសោះ

"មិនអីទេ គេងបន្ដចុះ យើងមានការត្រូវធ្វើទៀត"និយាយតែប៉ុណ្ណោះហើយនាយក៏ក្រោកចេញទៅដោយបិតទ្វាឲ្យរាងតូចសង្ងំដេកតែម្នាក់ឯង ព្រោះថានាយមានការត្រូវធ្វើទៀត

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now