ភាគ២៦:ហេតុអីយើងត្រូវអាណិតឯង?

666 60 10
                                    

+ព្រឹកថ្ងៃបន្ទាប់

ដោយសារតែកាងារនៅក្រុមហ៊ុនរវល់ទើបថ្ងៃនេះយ៉ុនហ្គីប្រញាប់ចេញទៅទាំងព្រឹក

"មីនយូ"ចុះមកដល់ក្រោមហើយនាយក៏ហៅអ្នកបម្រើភ្លាម

"ច៎ាស ចាហ្វាយ"មីនយូគ្រាន់តែឮចាហ្វាយហៅក៏រត់ចេញមកភ្លេត

"ជីមីនមិនទាន់ក្រោកទេហ្អេស?"

"នៅតែចាហ្វាយ"

"ជួយទៅមើលខុសត្រូវខគេផង យើងប្រញាប់ទៅក្រុមហ៊ុន"ទោះជាបែបនេះក៏ដោយក៏នាយនៅតែគិតនឹងខ្វាយខ្វល់ពីររាងតូចដែរគ្រាន់តែកាយវិការនឹងទង្វើរឃោឃៅដាក់គេប៉ុណ្ណោះ

"ច៎ា ចាហ្វាយ"

"ហុឹម."ឆ្លើយហើយនាយក៏ដើរចេញទៅបាត់

#ក្រុមហ៊ុន YG Group

+បន្ទប់ office

"តុកៗ"

"ចូលមក"

"ក្រាក.."បានការអនុញ្ញាតហើយអ្នកខាងក្រៅក៏បើកទ្វាចូលមក

"ចាហ្វាយ.."ចូលមកដល់ហើយលីណូក៏ហៅឈ្មោះចាហ្វាយនាយ

"យ៉ាងមិច?"នាយសួរទៅកូនចៅទាំងមិនខ្ចីមើលមុខកូនចៅអីបន្ដិច

"មានសំបុត្រអញ្ញើញពីរខាង កម្មវិធីម្ចាស់ក្សត្រីដែរត្រូវធ្វើឡើងនៅថ្ងៃនេះ"ហុចសំបុត្រទៅឲ្យចាហ្វាយហើយលីណូក៏និយាយប្រាប់អំពីរសំបុត្រនេះភ្លាមដែរក្នុងនោះជាកម្មវិធីស្រមោលសធ្វើឡើងដោយព្រះនាងនៃរាជវង្សស្ដេចព្រះនាងចង់ប្រមូលអ្នកមានមុខមាត់ក្នុងសង្គមដើម្បីឲ្យទៅបានស្ដាប់ក៏ដូចជាយល់អំពីរតម្លៃរបស់ភរិយា ដែលកម្មវិធីនេះធ្វើឡើងក្នុងមួយឆ្នាំមួយដងទេ

"កម្មវិធីឆ្កួតឡប់ស្អី"យ៉ុនហ្គីនិយាយទាំងមិនចង់ព្រោះតែដឹងអំពីរកម្មវិធីនេះហើយថាធ្វើឡើងដើម្បីអ្វីមានគោលបំណង់អ្វី ដូចឆ្នេះហើយទើបបានជានាយមិនពេញចិត្តព្រោះគេដឹងខ្លួនច្បាស់ណាស់ថានាយធ្វើអ្វីខ្លះដាក់ប្រពន្ធតើសមទេដែរឲ្យនាយចូលរួមក្នុងកម្មវិធីនេះ

"ខ្ញុំថាចាហ្វាយគូរតែទៅហើយ"លីណូបន្តព្រោះដឹងថាកម្មវិធីនេះសមណាស់នឹងចារឹកចាហ្វាយនាយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Donde viven las historias. Descúbrelo ahora