ភាគ២៣:ហ្អឹកៗយ៉ាងណាក៏បងនៅមិនខ្វល់ពីរខ្ញុំដដែល

763 55 6
                                    

+ល្ងាច

រយះពេលដែរយ៉ុនហ្គីអង្គុយមើលថែររាងតូចអស់កន្លះថ្ងៃទៅហើយក៏ដោយសារតែនាយមានអារម្មណ៍ថាអស់កម្លាំងនឹងងងុយដេកខ្លាំងទើបប្រាស់ដេកខ្លួននៅលើសារឡុងក្បែរគ្រែអ្នកជម្ងឺនោះបាត់ទៅ

"ខិះខិះ!!"

"ទ.ទឹក ស្រែកទឹក"ជីមីនដែរទើបនឹងភ្ញាក់ដឹងខ្លួនគេក្អក់ខិះៗស្រែកទឹកផឹកភ្លាម

"ជីមីន!"ដោយសារតែសម្លេងរំខានរបស់រាងតូចទើបធ្វើឲ្យយ៉ុនហ្គីភ្ញាក់បើកភ្នែកឡើងហើយក្រោកដើរទៅរកគេភ្លាម

"ខ.ខ្ញុំស្រែកទឹក"គេប្រាប់ទៅកាន់នាយទាំងសម្លេងខ្សោយៗសឹងតែស្ដាប់មិនលឺ

"ចាំតិច"ពេលបានស្ដាប់ឮគេនិយាយច្បាស់ហើយនាយកម្លោះក៏ប្រញាប់រត់ទៅយកទឹកមកឲ្យគេផឹកភ្លាម

"នេះមួយៗ"ពេលយកទឹកមកដល់កន្លែងរាងតូចហើយនាយក៏ដំឡើងគ្រែឲ្យខ្ពស់បន្ដិចដើម្បីឲ្យគេបានផឹកទឹកស្រួល ក្រោយពេលដែរគេផឹកទឹកអស់ពីរកែវហើយនាយកម្លោះក៏ដាក់ឲ្យនាយតូចគេងវិញដោយមិនមាត់កអីបន្ដិច សូម្បីតែសួរថាគេពេលនេះយ៉ាងមិចហើយមានឈឺត្រង់ណាទៀតទេ មើលទៅនាយនៅដដែលទោះជាគេឈឺថ្នាក់នេះហើយនាយក៏នៅមិនខ្វល់តែសម្រាប់រាងតូចគ្រាន់តែង្វើល្អដែរនាយធ្វើដាក់ខ្លួនមិញនេះក៏សប្បាយចិត្តណាស់ទៅហើយ

"គេងបន្ដចុះយើងទៅប្រាប់គ្រូពេទ្យឲ្យមកពិនិត្យសិន"និយាយតែប៉ុណ្ណជាមួយនាយក៏ដើរចេញទៅ

"មិនបាច់ទេ"ឃើញនាយរៀបនឹងដើរចេញហើយតែត្រូវទច់ដំណើរវិញពេលជីមីននិយាយ

"យ៉ាងមិច?"នាយបែរមកនិយាយជាមួយគេដោយរក្សារមុខស្មើរ

"បងនៅជាមួយខ្ញុំសិនតើបានទេ ខ្ញុំចង់ឲ្យបងនៅក្បែរខ្ញុំបែបនេះ"

"..."ក្រោយពេលបានឮជីមីននិយាយបែបនេះហើយនាយកម្លោះក៏ស្ងាត់មិនតបអ្វីជាមួយគេទៀត មិនយល់ថាហេតុអីគេនៅតែត្រូវការខ្លួននៅតែចង់នៅក្បែរខ្លួនបែបនេះទាំងដែរខ្លួននាហគឺជាមូលហេតុដែរធ្វើឲ្យគេក្លាយទៅជាបែបនេះសោះតើគេមិនខឹងនាយទេឬយ៉ាងមិច? តែសម្រាប់រាងតូចវិញគេមិនខ្វល់ថានាយយ៉ាងមិចឡើយសំខាន់គេចង់ឲ្យនាយក្បែរនឹងមើលថែរគេដូចមិញនេះ ព្រោះគ្រប់យ៉ាងដែរកន្លងហួសគេមិនដែរខឹងនឹងនាយស្រាប់ហើយជីវិតគេចាប់ពីរពេលនេះទៅបានប្រគល់នឹងផ្ញើរលើនាយហើយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now